ក្រៅពីតារាល្បីៗសម្តែង បទ”ស្ទោងកំពង់ធំ”របស់ គូម៉ា ក៏មានប្រវត្តិមិនធម្មតា

ចែករំលែក៖

ភ្នំពេញ៖ បទចម្រៀង”ស្ទោងកំពង់ធំ” ដែលច្រៀងដោយ តារាចម្រៀងប្រចាំផលិតកម្មថោន លោក គូម៉ា កំពុងទាក់ទាញអារម្មណ៍ទស្សនិកជនកាន់តែច្រើន ក្រោយពីបទនេះចូលរួមសម្តែងដោយតារាលំដាប់ជួរមុខជាច្រើន។ ក្រៅពីតារាល្បីៗចូលរួមសម្តែង បទចម្រៀងនេះក៏មានប្រវត្តិពិតទាក់ទងនឹងចំណងស្នេហ៍របស់បុរសអ្នកមានទ្រព្យម្នាក់នៅក្នុងទសវត្សរិ៍ទី៩០ផងដែរ។

បទ”ស្ទោងកំពង់ធំ” របស់តារាចម្រៀងគូម៉ា បានធ្វើការផលិតយ៉ាងសម្រិតសម្រាំងកាលពីថ្មីនេះរួមជាមួយតារាសម្តែងល្បីឈ្មោះជាច្រើនចូលរួមសម្តែង ដើម្បីប្រាកដថាជាបទចម្រៀងដែលមានមានគុណភាពខ្ពស់ ទាំងអត្ថន័យខ្លឹមសារ សាច់រឿងល្អពេញចិត្តសម្រាប់អ្នកទស្សនា។ បទចម្រៀងនេះចូលរួមសម្តែងដោយតារាសម្តែងជាច្រើនដូចជាកញ្ញា នៅ សូនីតា លោក សុធា ពិសិដ្ឋ លោក លី ណូរ៉ាជាដើម។ ខណៈដែលទីតាំងថតគឺនៅរម្មណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ  និងស្រុកស្ទោងខេត្តកំពង់ធំផ្ទាល់តែម្តង។

តាមរយៈការបង្ហើបរបស់អ្នកដឹកនាំសម្តែងល្បីឈ្មោះប្រចាំផលិតកម្មថោន  លោក វ៉ាត លីម៉េង បានបញ្ជាក់ថា បទថ្មីរបស់លោក គូម៉ា គឺបទ”ស្ទោងកំពង់ធំ” នឹងគាស់រំលើងនូវការចងចាំអំពីចំណងស្នេហ៍ដំបូងរបស់បុរសម្នាក់ដែលបានលួចស្រលាញ់មនុស្សស្រីម្នាក់ក្នុងអំឡុងឆ្នាំ១៩៩៥-១៩៩៦នៅស្រុកស្ទោង ខេត្តកំពង់ធំ។ក្នុងបទនេះសូម្បីតែការតុបតែងខ្លួនក៏ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមខ្មែរនាសម័យទសវត្សរិ៍ទៅ៩០ រហូតដល់បច្ចុប្បន្ននេះផងដែរ។

ផលិតកររូបនេះស្នើឲ្យទស្សនិកជនរងចាំតាមតានសកម្មភាព ទិដ្ឋភាពវីដេអូបទចម្រៀងពេញនៃបទចម្រៀងមួយនេះថានឹងទៅជាយ៉ាងណា។ ក្រោយបង្ហើបអំពីសាច់រឿងនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះបទចម្រៀងមួយនេះរហូតមានអ្នកបញ្ចេញយោបល់ និងចែករំលែករាប់រយនាក់។

គួរបញ្ជាក់ដែរថា បទ”ស្ទោងកំពង់ធំ”ច្រៀងដោយតារាចម្រៀង គូម៉ា និពន្ធទំនុកច្រៀងដោយ លោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ ឆា ភ្លេង និងដឹកនាំសម្តែងដោយ លោក វ៉ាត លីម៉េង។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះបទ ចម្រៀងមួយនេះមានអ្នកចូលស្តាប់ប្រមាណជិតកន្លះលានដង។ គេរំពឹងថាបទចម្រៀងមួយនេះនឹងលេចចេញការគាំទ្រកាន់តែខ្លាំងក្រោយពីចេញវីដេអូពេញនៅពេលដ៏ខ្លីខាងមុខនេះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print