កោតសរសើរទឹកចិត្ត នាយ4G  ចេញទៅចែកអំណោយក្មេងៗដល់អារ៉ែង

ចែករំលែក៖

ខេត្តកោះកុង ៖ មិនកោតសរសើរមិនបានសម្រាប់ទឹកចិត្តរបស់តារាចម្រៀង និងកំប្លែង នាយ 4G  និងក្រុមការងារ ដែលបានពុះពារធ្វើដំណើរពីភ្នំពេញទៅកាន់ទឹកដីនៃតំបន់អារ៉ែងដែលជាតំបន់ដាច់ស្រយាលដើម្បី ចែកអំណោយដល់សិស្សានុសិស្សដែលមានជីវ​ភាពក្រីក្រ និងលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀងនៅសាលាបឋមសិក្សាចំនួន៣នាតំបន់នោះ។

ទោះបីជាត្រូវឆ្លងកាត់ការលំបាកជាច្រើនតាមរយៈការធ្វើដំណើរតាមផ្លូវរាប់រយគីឡូម៉ែត្រក្តីក៏ នាយ 4G និងក្រុមសប្បុរសជនមួយក្រុមបានធ្វើដំណើរទៅដល់គោលដៅពោលគឺតំបន់ព្រៃភ្នំដ៏ល្បីនៅកម្ពុជា គឺតំបន់អារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។ នាយ 4G បានបញ្ជាក់ថា នេះគឺជាកម្មវិធីសិល្បៈនៃការចែករំលែកដែលបានបង្កើតឡើងដោយក្រុមហ៊ុនខុនសណ្តាប់KSD ពុះដីឡូតិ៍ និងផ្ទះល្វែង។

លោកបញ្ជាក់បន្ថែមថាជាទឹកចិត្តអាណិតស្រលាញ់ក្មេង និងគោរពលោកគ្រូអ្នកគ្រូដែលបានលះបង់ក្នុងការបង្រៀនពួកគាត់ ទោះជាលំបាកបន្តិចក៏នៅតែជម្នះ ។លោកបញ្ជាក់ថាតំបន់ខ្លះកំថាឡើយឡានម៉ូតូជិះទៅដល់សូម្បីតែដើរដំណើរដោយជើងក៏ពិបាក និងមានភ្លៀងផងក៏ដោយ។

លោកថាថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកជិត៣០នាក់ បានធ្វើដំណើរទៅកាន់ទឹកនដីនោះដោយផ្ទាល់ដើម្បីចែកជាសម្ភារៈសិក្សាដល់ប្អូនៗ និងផ្តល់ជាគ្រឿងឧភោគបរិភោគ និងថវិការលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗ៤០ម៉ឺនរៀលផងដែរ។ លោកថាជាដើមឆ្នាំសិក្សាថ្មីទើបជួយសម្រួលដល់ពួកគាត់ខ្លះ ដែលសរុបនៃការចំណាយគឺប្រមាណជាង១ម៉ឺនដុល្លារអាមេរិកជាបន្ទុករបស់ក្រុមហ៊ុន និងមានការជួយចែករំលែកជួយពីក្រុមបុគ្គលិកផងដែរ។

ទោះឆ្លងកាត់ការលំបាកក៏ក្រុមការងារថ្នាក់ដឹកនាំបានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានរួមចំណែកជួយដល់កិច្ចការងារសង្គម បើទោះបីជាចំនួនេះមិនច្រើនក៏ពិតមែន ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការជួយគ្នាទៅវិញទៅមក និងបណ្តុះស្មារតី និងសិល្បៈនៃការចែករំលែក។

នាយ 4G ដែលជាបុគ្គលិកផ្នែកទីផ្សារក្នុងក្រុមហ៊ុននេះផងដែរបានបញ្ជាក់ថាកន្លងមកថ្នាក់ដឹកនាំ និងបុគ្គលិកក៏ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៌បែបនេះនៅលើទឹកដីនៃខេត្តក្រចេះផងដែរ ហើយគឺជាសកម្មភាពចុះផ្ទាល់ សួរសុខទុក្ខ ចែករំលែកក្តីស្រលាញ់ចំពោះក្មេងៗ។

ក្នុងពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុននឹងបន្តចេញទៅសាលាបឋមសិក្សាមួយនៅខេត្តក្រចេះនោះជាថ្មីក្រោយពីមើលឃើញពីភាពខ្វះខាតសម្ភារៈសិក្សា អណ្តូងទឹកនៅសាលាមួយនោះ។ លោករំពឹងថាការចែកក្តីស្រលាញ់ ថវិកានេះនឹងក្លាយជាទៅជាកម្លាំងចិត្តសម្រាប់ប្អូនៗបន្តការខិតខំតស៊ូសិក្សារៀនសូត្រ និងបន្តយកចំណេះដឹងនោះជួយខ្លួនឯង គ្រួសារ និងសង្គមជាតិនៅថ្ងៃអនាគត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print