ខេត្តកំពង់ឆ្នាំង៖ ផ្ទះខ្ទមស្លឹកមួយខ្នងដែលនៅដាច់ស្រយ៉ាលពីគេត្រូវភ្លើងឆេះខ្ទេចគ្មានសល់ ក្រោយពីកំប៉ុងហ្គាសដែស្ថិតនៅក្នុងផ្ទះស្លឹកនោះបានផ្ទះឡើងដោយម្ចាស់អត់នៅ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះស្លឹកនេះនេះមានឈ្មោះលឹម លាបរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនេះមានស្នូសំលេងផ្ទុះចេញពីផ្ទះស្លឹកនេះ ហើយក៍មានភ្លើងឆាបឆេះឡើងតែម្តងភ្លាមៗនោះប្រជាពលរដ្ឋបានចេញទៅជួយពន្លត់ដែរតែ ជួយអត់ឈ្នះ បានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមកជួយអន្តរាគមន៍ពន្លត់ ដោយប្រើទឹកអស់មួយរថយន្តទើបរលត់ ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា ផ្ទះដែលឆេះនេះមានទំហំ ៣ម៉ែត្រគុណ៥ម៉ែត្រ ហើយត្រូវឆេះទាំងស្រុង មិនអាចយកអ្វីបាននោះទេ ព្រោះនៅពេលឆេះម្ចាស់ផ្ទះពុំនៅផ្ទះនោះទេ គឺចេញទៅធ្វើការ ៕
ដោយ៖ ចន្ថា