ខេត្ដកំពង់ស្ពឺ៖ ករណីភ្ញាក់ផ្អើលរឿង ក្រុមចោរប្រដាប់អាវុធចូលរើកកាយ របស់របរនៅក្នុងផ្ទះប្រធានពន្ធដារខេត្ដ កណ្ដាលយកបានកាំភ្លើង១ដើមក្រោយ ការស្រាវជ្រាវនិងស៊ើបអង្កេតអស់រយៈ ពេលមួយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចបានបង្ហើបថា អាចជារឿង មិនពិត ។
រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះកូនប្រុសម្ចាស់ផ្ទះម្នាក់ឈ្មោះអ៊ីសំរេច ដែលជាអ្នកប្រាប់ទៅបងស្រី ឱ្យប្ដឹងសមត្ថកិច្ចថា មានចោរចូលក្នុង ផ្ទះខ្លួន* នោះសមត្ថកិច្ចនៅមិនទាន់អនុ ញ្ញាតិឱ្យវិលមកផ្ទះវិញនៅឡើយ។ បន្ទាប់ ពីសមត្ថកិច្ចស៊ើបអង្កេតនៅកន្លែងកើត ហេតុមិនមានតម្រុយណាមួយដែល អាចបញ្ជាក់បានថាមានមនុស្សចូលផ្ទះ នោះ ។
លោកឧត្ដមសេនីយ៏ត្រីកែវពិសីស្នងការនគរបាលខេត្ដបានប្រាប់នគរវត្ដតាម ទូរស័ព្ទថា ករណីនេះសមត្ថកិច្ចកំពុង ស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់បំផុត ។ លោកស្នងការបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់ច្បាស់* សន្និដ្ឋានថា រឿងនេះជាការប្រឌិតឡើយនោះទេ តែ យើងនូវតែបន្ដការស្រាវជ្រាវនៅផ្ទះកើត ហេតុមិនមានស្លាកស្នាមឬក៏តំរុយណាមួយដែលអាចបញ្ជាក់ថា មានអ្នកផ្សេង ចូលមកក្នុងផ្ទះកើតហេតុនេះឡើយ ។
ប្រភពពីមន្ដ្រីនគរបាលស្រុកគងពិសីបានបង្ហើបឱ្យដឹងបន្ទាប់ពីស្រាវជ្រាវទៅថា នេះជារឿងផ្ទៃក្នុងគ្រួសារ ហើយករណី នេះអាចរឿងដែលបង្កើតឡើងដោយកូនចៅនៅក្នុងផ្ទះនេះ ។
ចំពោះអាវុធដែលបាត់ទៅនោះអាចជាសមាជិកណាមួយយកទៅលក់ហើយក៏បង្កើតរឿងនេះឡើងតែម្ដង ។
សូមរំលឹកថា មានករណីមួយបាន កើតឡើងកាលពីវេលាម៉ោង៦និង៤០ នាទីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រៃរកា ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
សមត្ថកិច្ចខេត្ដកំពង់ស្ពឺបានឱ្យដឹងថានៅមុនពេលកើតហេតុផ្ទះរបស់ជនរង គ្រោះខាងលើមិនមានអ្នកណានៅផ្ទះឡើយ ហើយកូនប្រុសម្នាក់ឈ្មោះ អ៊ុំ សំរេច អាយុ១៧ឆ្នាំ បានត្រឡប់មកពីរៀនវិញ ក៏ចាក់សោទ្វាររួចបានដើរចូលក្នុងផ្ទះខាង ក្រោមស្រាប់តែបានលឺសំលេងផូងផាំង នៅជាន់ខាងលើក៏បានទូរសព្ទ័ទៅបងស្រី របស់គេថា មានក្រុមចោរបានរើកកាយ នៅក្នុងផ្ទះ ។ ភ្លាមៗនោះបងស្រីក៏បាន ទូរសព្ទ័ទៅប្ដឹងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចុះមកជួយអន្ដរាគមន៍ដែលមាន វត្ដមានដូចជាលោកឧត្ដមសេនីយ៍ទោ សុខ ខេមរិន ប្រធាននាយកដ្ឋាននគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មន្ដ្រីកង រាជអាវុធហត្ថសមត្ថកិច្ចនគរបាល និង អាវុធហត្ថស្រុកអង្គស្នួល នគរបាលស្រុក គងពិសី អាវុធហត្ថស្រុកគងពិសី នគរ បាលស្រុកសំរោងទង អាវុធហត្ថស្រុក សំរោងទង នគរបាលខេត្ដកំពង់ស្ពឺ ព្រម ទាំងកម្លាំងអាវុធហត្ថខេត្ដកំពង់ស្ពឺដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៅ ពន្លឺ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ដកំពង់ស្ពឺក្រោមបញ្ជារបស់លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ដបានចុះទៅដល់កន្លែងកើតហេតុ ឡោមពទ្ធ័រួចក៏ប្រើយុទ្ធសាស្ដ្រចូលរំដោះបានកូនប្រុសម្ចាស់ផ្ទះបានមិនមានរង របួសអ្វីឡើយ ។
បន្ទាប់ពីរំដោះបានកូនម្ចាស់ផ្ទះហើយ កម្លាំងចម្រុះបានសម្រុកចូលក្នុងផ្ទះជាន់ខាងលើដែលក្រុមចោរធ្វើសកម្មភាពនោះ ជាលទ្ធផលមិនឃើញមានអ្វីទាល់តែសោះ គ្រាន់តែឃើញមានស្នាមកាត់ចម្រឹងបង្អួច ខាងក្រោយផ្នែកខាងត្បូងនិងរើកកាយ សម្ភារមួយចំនួនព្រមទាំងបានយកកាំភ្លើង ខ្លី១ដើមម៉ាក ប៉េរ៉េតាទៅបាត់ផងដែរ ។ ម្ចាស់ផ្ទះមានឈ្មោះ ទាវ សាវឿន ភេទ ប្រុស អាយុជាង៦០ឆ្នាំប្រធានពន្ធដារ ខេត្ដកណ្ដាល ។
ក្រោយកើតហេតុដោយមិនឃើញ មានក្រុមជនសង្ស័យនោះសមត្ថកិច្ច ជំនាញបានសាកសួរកូនប្រុសម្ចាស់ផ្ទះ កូនម្ចាស់ផ្ទះនិយាយថាក្រុមជនសង្ស័យមានគ្នាប្រហែល៦នាក់ប្រដាប់ដោយ អាវុធគ្រប់ដៃ ស្លៀកពាក់ប៉ារ៉ា ព្រមទាំង មានពាក់ម៉ាស់ទៀតផង ៕
ដោយ៖ សេនាស័ក្ដិ