ក្មេង​ស្រី​ជំទង់​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់​រួច​អូស​ទៅ​ចោល​កណ្ដាល​វាលស្រែ​កប់​ក្នុង​ដើម​ស្រូវ​សង្ស័យ​រឿង​គំនុំ

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​៖​ អ្នក​ឡើងត្នោត​ ម្នាក់​បាន​ប្រទះ​ឃើញ​ក្មេង​ស្រី​ជំទង់​ម្នាក់​ ត្រូវ​គេ​វាយ​សម្លាប់​ផ្កាប់មុខ​នៅ​កណ្ដាល​ស្រែ​កប់​ក្នុង​ដើម​ស្រូវ​បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​ ភូមិ​សា​រៀង​ ឃុំ​ស្រែ​ស្ដុក​ ស្រុក​កណ្ដៀង​ ខេត្ដពោធិ៍សាត់​ ។​

​ដំបូង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ស​ន្និ​ ដ្ឋា​ន​ថា​ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ឃាតក​ សម្លាប់​ក្រោយ​ពី​ចាប់រំលោភ​នាង​រួច​ ដើម្បី​បំបាត់ភស្ដុតាង​ ។​ ក៏​ប៉ុន្ដែ​ក្រោយ​ពី​ មន្ដ្រី​នគរបាល​ជំនាញ​ធ្វើ​កោសល្យវិច័យ​បាន​សន្និដ្ឋាន​ថា​ ការ​ស្លាប់​របស់​ក្មេង​ស្រី​ រង​គ្រោះ​ពុំ​មែន​ជា​ករណី​ជន​ដៃដល់​ចាប់​ រំលោភ​សេពសន្ថវៈ​នោះ​ទេ​ តែ​គឺជា​ការ​ សម្លាប់​ព្រោះ​រឿង​គំនុំ​ ។​ ការណ៍​ដែល​ សមត្ថកិច្ច​សន្និដ្ឋាន​បែប​នេះ​ដោយ​ផ្អែក​ តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ក្មេង​*​ស្រី​រង​គ្រោះ​ថា​ កាលពី​១៥​ឆ្នាំ​មុន​ក្នុង​ គ្រួសារ​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​មាន​សមាជិក​ត្រូវ​គេ​សម្លាប់​ដូច្នេះ​ដែរ​ ។​

​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ពោធិ៍​ សាត់​បាន​បញ្ជាក់​ថា​ ក្មេង​ស្រី​រង​គ្រោះ​ ត្រូវ​ជន​ដៃដល់​ប្រើ​បង្អោង​ដើម​ឫស្សី​ សម្រាប់​ឡើងត្នោត​វាយ​ក្បាល​និង​មុខ​ សម្លាប់​រួច​អូស​សព​កាត់​ស្រែ​ប្រមាណ​ ជា​៣០០​ម៉ែត្រ​ហើយ​ជាន់ពន្លិច​នៅ​ក្នុង​ ដើម​ស្រូវកណ្ដាល​វាលស្រែ​ ។​

​បើ​តាម​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា​ ក្មេង​ស្រី​រង​គ្រោះ​ ដែល​ត្រូវ​ជន​ដៃដល់​សម្លាប់​ឈ្មោះ​ សៅ​*​សុខ​ អាយុ​១៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​ នៅ​មុន​ពេល​កើត​ ហេតុ​និង​ជា​រៀងរាល់ថ្ងៃ​នាង​តែងតែ​ទៅ​*​មើល​ទូរទស្សន៍​នៅផ្ទះ​បងប្អូន​ចាប់ពី​ ម៉ោង​៦​ល្ងាច​ ហើយ​មាន​ថ្ងៃ​ខ្លះ​ម៉ោង​ ១០-១១​យប់​ទើប​នាង​ត្រឡប់​មក​ផ្ទះ​វិញ​។​ នៅ​យប់​កើតហេតុ​មិនឃើញ​នាង​ត្រឡប់​ មក​ផ្ទះ​ដូច​សព្វ​ដងនោះ​ក្រុម​គ្រួសារ​ក៏​ បាន​នាំ​គ្នា​ដើរ​រកតែ​រក​មិនឃើញ​។​ លុះ​ ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​ខណៈ​ ដែល​អ្នក​ទៅ​ឡើងត្នោត​ប្រទះ​ឃើញ​ ស្បែកជើង​និង​កង់​របស់​ក្មេង​ស្រី​រង​គ្រោះ​ដែល​ជិះ​ទៅ​មើល​ទូរទស្សន៍​ហើយ​បាន​ ដើរ​មើល​តាម​ស្នាម​ដើម​ស្រូវ​ដែល​បាក់​ក៏​ប្រទះ​ឃើញ​សព​បង្ក​ឱ្យ​មានការ​ភ្ញាក់​ ផ្អើល​តែ​ម្ដង​ ។​

​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ សមត្ថកិច្ច​ដែរ​ថា​ កាលពី​១៥​ឆ្នាំ​មុន​ប្ដី​ ដើម​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​គេ​លួច​ សម្លាប់​ ហើយ​ម្ដាយ​របស់​ក្មេង​ស្រី​រង​ គ្រោះ​បាន​យកប្ដី​ក្រោយ​មួយទៀត​ទើប​ បាន​ក្មេង​ស្រី​រង​គ្រោះ​នេះ​ ។​

​តាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ដែរ​ថា​ ក្មេង​ស្រី​រង​គ្រោះ​អាច​ត្រូវ​ជន​ដៃដល់​ ចាប់​នាង​ខ្ទប់មាត់​ពេល​ចុះ​ពី​មើល​ទូរ​ ទស្សន៍​ទៅ​បត់ជើងតូច​ឬ​ក៏​ជិះ​កង់​ត្រឡប់​ មក​ផ្ទះ​វិញ​ ។​

​ផ្អែក​តាម​ការ​បំភ្លឺ​ខ្លះៗ​ពី​ក្រុម​គ្រួសារ​ ក្មេង​ស្រី​រង​គ្រោះ​នេះ​សមត្ថកិច្ច​ជំនាញ​ បាន​សន្និដ្ឋាន​ជាបឋម​ថា​ មូលហេតុ​ ដែល​នាំ​ឱ្យ​ជន​ដៃដល់​សម្លាប់​ក្មេង​ស្រី​រង​ គ្រោះ​គឺ​ដោយសារ​រឿង​គំនុំ​សួ​ពូជ​កាលពី​ ១៥​ឆ្នាំ​មុន​ ។​ យ៉ាងណា​ក៏​ដោយ​ករណី​នេះ​ សមត្ថកិច្ច​នឹង​ស៊ើបអង្កេត​ស្រាវជ្រាវ​ ដើម្បី​វែកមុខ​ជន​ដៃដល់​ចាប់ខ្លួន​យក​ មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ ។​

​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​មន្ដ្រី​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ដ​ ពោធិ៍សាត់​ឱ្យ​ដឹង​ថា​ ជន​ដៃដល់​ជា​ឃាត​ ក​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​សមត្ថកិច្ច​ មាន​ពន្លឺ​ខ្លះៗ​ហើយៗ​កំពុង​ស្វែងរក​ចាប់​ ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕​

IMG-20151130-WA0002

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print