ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងសប់ កង់គោយន្ដស្រាប់តែផ្ទុះដាច់កង់បណ្ដាលឱ្យខ្ទាតកង់ដែកត្រូវខ្លួនស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ខាងលើឈ្មោះ ឈុំ ឆាយ អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះកើតហេតុក្នុងភូមិសំរោង ទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ាស៊ីនបូមខ្យល់ទៅសប់កង់គោយន្ដកន្ដ្រៃរបស់គាត់នៅក្នុងបរិវេណផ្ទះ។ខណៈកំពុងសប់កង់គោយន្ដមិនបានពិនិត្យគ្រប់ជ្រុងជ្រោយស្រាប់តែកង់នោះផ្ទុះក្ឌាំងឡើងបណ្ដាលឱ្យដាច់កង់គោយន្ដម្ខាងខ្ទាតមកត្រូវម្ចាស់ដែល កំពុងអង្គុយសប់បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ឧប្បត្ដិ ហេតុនេះកើតឡើងដោយសារជនរង គ្រោះធ្វេសប្រហែសព្រោះនៅពេលសប់កង់គោយន្ដរូបគាត់មិនបានពិនិត្យកង់ឱ្យ បានត្រឹមត្រូវទេជាពិសេសមិនបាន មើលនាឡិកាស្នប់ដោយចេះតែសប់ធ្វើឱ្យខ្យល់ឡើងហួសកម្រិតទើបផ្ទុះបង្កឱ្យ មានគ្រោះថ្នាក់តែម្ដង។
សពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារតម្កល់នៅផ្ទះដើម្បីធ្វើបុណ្យតាម ប្រពៃណី ៕
ដោយ៖ តុង សីហា