ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នៅសណ្ឋាគារសុខានៅក្នុងពិធីជំនួបពាណិជ្ជកម្មរវាងធុរជន កម្ពុជា និង ចិនមកពីខេត្ដស៊ីឈួនប្រទេសចិន លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិ ជ្ជកម្មបានថ្លែងថាកម្ពុជានាំចេញទៅ ប្រទេសចិនរយៈពេល១១ខែ ឆ្នាំ២០១៥ កើនឡើងជាង៥០០លានដុល្លារបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤មាន តែជាង៤៣៦លានដុល្លារប៉ុណ្ណោះ ពោល គឺកើនឡើងក្នុងរង្វង់ពី១៥ភាគរយទៅ ២០ភាគរយ ។ រីឯ ទំហំពាណិជ្ជកម្មសរុប កម្ពុជា-ចិន មានចំនួនទឹកប្រាក់ប្រមាណ ជិត៤ពាន់លានដុល្លារ ដោយឡែកប្រមុខ រាជរដ្ឋាភិបាលកម្ពុជា-ចិន បានដាក់ទិស ដៅពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧ ។
លោករដ្ឋលេខាធិការបានបន្ដថា ប្រទេសចិនមានអ្នកវិនិយោគធំជាងគេ នៅកម្ពុជាពោលគឺពីខែសីហា ឆ្នាំ១៩៩៤ មកដល់ដំណាច់ ខែមិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុនចិនបាន វិនិយោគចំនួន៥៤៣គម្រោងនិងមាន ទឹកប្រាក់វិនិយោគសរុបចំនួន១០,៣ពាន់ លានដុល្លារ ។ វិនិយោគរបស់ចិននៅ កម្ពុជានៅឆ្នាំ២០១៤មាន៧០គម្រោង មានទឹកប្រាក់ចំនួន៥៣២លានដុល្លារ និងមានការកើនឡើងចំនួន២២ភាគរយបើធៀបនឹងឆ្នាំ២០១៣ដែលមាន៤៣៦លានដុល្លារ ។
កម្ពុជាមានសក្ដានុពលធំក្នុងវិស័យមួយចំនួនដូចជាវិស័យកសិកម្ម កសិ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឧស្សា ហកម្មប្រើប្រាស់កម្លាំងពលកម្មច្រើន ឧស្សាហកម្មនាំចេញឧស្សាហកម្មផលិតថាមពលអគ្គិសនី និងធនធានធម្មជាតិ ជាពិសេសប្រេងឥន្ធនៈ ឧស្ម័ន រ៉ែ និង ឧស្សាហកម្មទេសចរណ៍ ។ អាជីវកម្មក្នុង វិស័យទាំងនេះនៅមិនទាន់បានធ្វើពាណិជ្ជកម្មពេញលេញនៅឡើយ ។
លោករដ្ឋលេខាធិការបញ្ជាក់ថា ការ រៀបចំកិច្ចជំនួបពាណិជ្ជកម្មរវាងពាណិ ជ្ជករចិននឹងពាណិជ្ជករកម្ពុជាក្នុងគោល ដៅស្វែងរកទីផ្សារលក់ផលិតផលការ ទាក់ទាញវិនិយោគទុននិងការចាប់ដៃគូ ពាណិជ្ជកម្មដើម្បីរួមចំណែកក្នុងការ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្ដិការ អាជីវកម្មក៏ដូចជាក្នុងវិស័យផ្សេងៗទៀតរវាងកម្ពុជា-ចិន ។ ជំនួបរបៀបនេះ គឺជាឱកាសដ៏ប្រពៃមួយសម្រាប់ពាណិ ជ្ជករនៃប្រទេសទាំងពីរបានជួបពិភាក្សា សិក្សាឈ្វេងយល់ពីសក្ដានុពលសម្រាប់ការវិនិយោគក៏ដូចជាឱកាសសម្រាប់ ចាប់ដៃគ្នាធ្វើអាជីវកម្មរួមដើម្បីផល ប្រយោជន៍រួម ។
បើតាមលោក ឡយ អានង ប្រធាន នាយកដ្ឋាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជ កម្មអន្ដរជាតិចិនប្រចាំខេត្ដស៊ីឈួនបាន លើកឡើងថា ស៊ីឈួន គឺជាខេត្ដដែលធំ ជាងគេនិងមានសក្ដានុពលសេដ្ឋកិច្ច ជាងគេមួយនៅក្នុងតំបន់ភាគខាងលិច ប្រទេសចិន គឺជាមជ្ឈមណ្ឌលចរាចរណ៍ ពាណិជ្ជកម្មការដឹកជញ្ជូនទំនិញនិងហិរញ្ញ វត្ថុក្នុងតំបន់ភាគខាងលិចប្រទេសចិន។ រយៈពេល៩ខែដើមឆ្នាំ២០១៥នេះពាណិជ្ជកម្មនាំចេញ-នាំចូលរវាងស៊ីឈួន និង អាស៊ានមានចំនួន៤១៧៤០ លានយ័ន។ ស៊ីឈួនបាននិងកំពុងចូលរួមយ៉ាងសកម្មទៅក្នុងយុទ្ធសាស្ដ្រជាតិ “ខ្សែក្រវាត់១ វិថី១”ដោយជំរុញបង្កើតបានជាទម្រង់ បើកចំហថ្មីមួយឆ្ពោះទៅ “ទិសខាងលិច និងខាងត្បូង”។
លោក ឡយ អានង បានបន្ដថា គណៈ ប្រតិភូសេដ្ឋកិច្ចពាណិជ្ជកម្មខេត្ដស៊ីឈួន ដែលមកធ្វើទស្សនកិច្ចនាពេលនេះមាន ចំនួន ៤០ ក្រុមហ៊ុនមកពីវិស័យគ្រឿង យន្ដនិងបរិក្ខារពេទ្យឧស្សាហកម្មគីមី ថ្នាំពេទ្យសត្វ ជី គ្រឿងសង្ហារិមស្លឹកតែ គ្រឿងឧបភោគបរិភោគ បន្លែផ្លែឈើ ជាដើមគឺសុទ្ធសឹងជាផលិតផលមាន គុណភាពល្អប្រើប្រាស់ជាប់បានយូរ។ ក្នុងនោះប្រភេទក្រុមហ៊ុនផលិតគ្រឿង យន្ដមានចំនួន១១ក្រុមហ៊ុនដែលរួម មានផលិតផលបំពងប្រេងគម្របគ្រឿង យន្ដសរសៃដែកផ្សារម៉ាស៊ីនម៉ាស៊ូតជា ដើម។ ក្រុមហ៊ុនថ្នាំពេទ្យសត្វ និងជី មានចំនួន១៧ក្រុមហ៊ុនដោយក្រុមហ៊ុនភាគច្រើនបានទទួលស្ដង់ដាគុណភាព GMP ថ្នាក់ជាតិ ។
គួរបញ្ជាក់ថា កម្ពុជាចូលជាសមា ជិកអាស៊ានអង្គការពាណិជ្ជកម្មពិភព លោកពាណិជ្ជកម្មសេរីអាស៊ានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនជាមួយ សហគមន៍អឺរ៉ុប អាមេរិក កាណាដា ជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត បានផ្ដល់ទីផ្សារដ៏ច្រើនសម្រាប់កម្ពុជា នាំចេញ ។ ជាពិសេសកម្ពុជាអាចនាំ ចេញទៅសហគមន៍អឺរ៉ុបដោយរួចពន្ធ និងមិនមានកូតាកំណត់នូវមុខគ្រប់មុខ ទំនិញទាំងអស់លើកលែងតែគ្រឿងសព្វាវុធ ៕
ដោយ៖ ហេងសូរិយា