ក្រុមហ៊ុន​ហ័​ង​អា​ញ់​ដូងប្រេង​លំ​ផាត់​វៀតណាម​មិន​ទាន់​ផ្ដល់​សំណង​ដល់​អ្នក​ស្លាប់​បី​នាក់​នៅឡើយ​ទេ

ចែករំលែក៖

​ខេត្ដ​រតនគីរី​៖​ សាច់ញាតិ​គ្រួសារ​ សព​៣​នាក់​ស្លាប់​ដោយសារ​បុគ្គលិក​ ក្រុមហ៊ុន​ហ័​ង​អា​ញ់​ដូងប្រេង​លំ​ផាត់​ស្រវឹងស្រា​ បើកបរ​រថយន្ដ​បុក​ស្លាប់មាន​ ការ​ព្រួយបារម្ភ​ចំពោះ​សំណង​ដែល​តំណាង​ក្រុមហ៊ុន​ហ័​ង​អា​ញ់​សន្យា​ថា​ សង​នោះ​នៅ​ មិន​ទាន់​ទទួល​បាន​អ្វី​នៅឡើយ​ទេ​ ។​

IMG-20151130-WA0068

​ក្រុម​គ្រួសារ​សាច់ញាតិ​សព​មួយ​ គ្រួសារ​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កំពុង​មានទុក្ខ​ក្រៀមក្រំ​ និង​មមាញឹក​ ក្នុង​ការ​ចាត់ចែង​ធ្វើ​បុណ្យសព​ផង​នោះ​ ពួក​គាត់​ក៏​នៅ​មានការ​ព្រួយបារម្ភ​ចំពោះ​សំណង​ ដែល​តំណាង​ក្រុមហ៊ុន​ហ័​ង​អា​ញ់​ សុំ​សម្របសម្រួល​ ក្រៅ​ប្រព័ន្ធ​តុលាការ​ នៅ​មិន​ទាន់​បាន​ទទួល​សំណង​ដល់​ដៃ​ ឬ​ លិខិតធានា​សង​ណាមួយ​គួរ​ជាទី​ទុកចិត្ដ​ នៅឡើយ​ទេ​ ។​

​លោ​កអេង​ សា​វឿ​ន​ មុខរបរ​គ្រូបង្រៀន​ ត្រូវជា​ប្អូន​គ្រួសារ​នៃ​សព​ និង​ជា​តំណាង​ ឱ្យ​គ្រួសារ​សព​បានឱ្យ​ដឹង​ថា​ថ្ងៃ​ធ្វើ​បុណ្យសព​តំណាង​ក្រុមហ៊ុន​ហ័​ង​អា​ញ់​បាន​ផ្ដល់​ ប្រាក់​ចំនួន​១.៣០០​ដុល្លារ​ និង​២​ម៉ឺន​រៀល​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ ។​ ខាង​ក្រុមហ៊ុន​ ជូនដំណឹង​មក​ថា​ សុំ​សម្របសម្រួល​ សង​សំណង​ដល់​សព​ ហើយ​លោក​ក៏​បាន​ សុំ​សព​មួយ​៣​ពាន់​ដុល្លារ​ តែ​ខាង​ក្រុម​ ហ៊ុន​សុំ​សង​២.៥០០​ដុល្លារ​ក្នុង​សព​មួយ​ ។​ ចំណែក​ម៉ូតូ​ដែល​ខូចខាត​គេ​នឹង​ជូន​ប្រាក់​តាម​តម្លៃ​ទិញ​ថ្មី​ ។​ ក៏​ប៉ុន្ដែ​ការ​ព្រមព្រៀង​ សង​ប្រាក់​គ្រាន់តែ​ជា​ការ​ជូនដំណឹង​តែ​ ប៉ុណ្ណោះ​ពុំ​មាន​កិច្ចសន្យា​សង​ប្រាក់​ណា​ មួយ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ ។​

​ដោយឡែក​លោក​ សូ​ ថា​យ​ អធិការ​ ស្រុក​លំ​ផាត់​ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ ថា​ ពុំ​ទាន់​បាន​សង​សំណង​នៅឡើយ​ទេ​ ។​ លោក​ក៏​បាន​បញ្ជូន​របាយការណ៍​កើត​ ហេតុ​ទៅ​ស្នងការដ្ឋាន​រួច​ហើយ​ដែរ​ ។​ ចំពោះ​ បញ្ហា​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ខ្លួនឯង​ទៅ​ព្យាបាល​ នៅ​ប្រទេស​វៀតណាម​នោះ​តំណាង​ក្រុមហ៊ុន​ហ័​ង​អា​ញ់​ធ្វើ​លិខិតធានា​ត្រឹមត្រូវ​ ហើយ​ទើប​លោក​អនុញ្ញាត​ឱ្យទៅ​ ។​

​ចំណែក​លោក​ មឿង​ សា​រិ​ទ្ធ​ នាយ​កា​រិ​ យា​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដ​អះអាង​ថា​រឿង​នេះ​ អធិការ​ស្រុក​ជា​អ្នក​ធ្វើ​លោក​អត់​ដឹង​ ទេ​ ។​

​លោក​ វឹង​ ជា​ អ្នកបកប្រែ​ឱ្យ​ក្រុម​ ហ៊ុន​ហ័​ង​អា​ញ់​ដូងប្រេង​លំ​ផាត់​វៀតណាម​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រោះ​ទូរស័ព្ទ​ចូល​គ្រាន់តែ​ថា​អ្នក​សារព័ត៌មាន​មាន​ គាត់​និយាយ​ថា​ជាប់រវល់​ ។​

​គួរ​បញ្ជាក់​ថា​ ជនជាតិ​វៀតណាម​ជា​ បុគ្គលិក​ក្រុមហ៊ុន​ហ័​ង​អា​ញ់​ដូងប្រេង​ លំ​ផាត់​ មាន​គ្នា​២​នាក់​ ផឹកស្រា​ស្រវឹង​ ជោកជាំ​បាន​បើករថយន្ដ​បង្ក​គ្រោះថ្នាក់​ម៉ាក​ត្រៃ​តុ​ន​ ពណ៌​កណ្ដុរ​ល្មែះ​ ពាក់​ស្លាក​ លេខ​រតនគិរី​2A-0308​ ក្នុង​ល្បឿន​លឿន​ រេ​ចង្កូត​ពេញ​ផ្លូវ​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ ត្បូង​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស់​វី​ ពណ៌​ខ្មៅ​ ជិះ​គ្នា​៣​នាក់​ប្ដី​ប្រពន្ធ​និង​កូន​ធ្វើ​ដំណើរ​ បញ្ច្រាសទិស​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​២​និង​ ១៥​នាទី​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦​ ពី​ខេត្ដ​មណ្ឌល​គី​រី​ មក​ខេត្ដ​រតនគីរី​ ស្ថិត​ ក្នុងភូមិ​ព្រួក​ ឃុំ​បា​តាង​ ស្រុក​លំ​ផាត់​ ត្រង់​ ចំណុច​ស្រែ​ទាហាន​ ។​

​ជន​រង​គ្រោះ​បាត់បង់​ជីវិត​មួយ​គ្រួសារ​នោះ​ ១-​ឈ្មោះ​ មុន​ សា​វឿ​ន​ (​ជា​ប្ដី​)​ អាយុ​ ២៨​ឆ្នាំ​ ២-​ឈ្មោះ​ ចាន់​ លី​ម​ ជា​ប្រពន្ធ​ អាយុ​២៧​ឆ្នាំ​ ៣-​ឈ្មោះ​ រិ​ទ្ធ​ សុវណ្ណ​រាជ​ ជា​កូន​អាយុ​៨​ឆ្នាំ​ ។​ គ្រួសារ​នេះ​ទើបតែ​ មានកូន​មួយ​តែ​ប៉ុណ្ណោះ​តែ​អកុសល​ ត្រូវ​ អ្នក​ស្រវឹងស្រា​ជា​ជនជាតិ​វៀតណាម​ ផ្ដាច់​ពូជ​មួយ​គ្រួសារ​តែ​ម្ដង​ ៕​

res (6)

IMG-20151125-WA0093

IMG-20151125-WA0094

IMG-20151125-WA0095

IMG-20151125-WA0092

...

ដោយ៖ អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print