ករណី​ក្រុម​ចោរ​AK​សម្រុកចូល​ផ្ទះ​ប្រធាន​ពន្ធដា​ខេត្ដកណ្ដាល​អាច​ជា​រឿងប្រឌិត​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ ករណី​ភ្ញាក់ផ្អើល​រឿង​ ក្រុម​ចោរ​ប្រដាប់​អាវុធ​ចូល​រើ​កកាយ​ របស់របរ​នៅ​ក្នុងផ្ទះ​ប្រធាន​ពន្ធដារ​ខេត្ដ​ កណ្ដាល​យក​បាន​កាំភ្លើង​១​ដើម​ក្រោយ​ ការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​អស់​រយៈ​ ពេល​មួយ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បង្ហើប​ថា​ អាច​ជា​រឿង​ មិន​ពិត​ ។​

20151128_201446

​រហូត​មក​ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​នេះ​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​អ៊ី​សំរេច​ ដែល​ជា​អ្នក​ប្រាប់​ទៅ​បងស្រី​ ឱ្យ​ប្ដឹង​សមត្ថកិច្ច​ថា​ មាន​ចោរ​ចូល​ក្នុង​ ផ្ទះ​ខ្លួន​*​ នោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​អនុ​ ញ្ញាតិ​ឱ្យ​វិល​មក​ផ្ទះ​វិញ​នៅឡើយ​។​ បន្ទាប់​ ពី​សមត្ថកិច្ច​ស៊ើបអង្កេត​នៅ​កន្លែង​កើត​ ហេតុ​មិន​មាន​តម្រុយ​ណាមួយ​ដែល​ អាច​បញ្ជាក់​បាន​ថា​មាន​មនុស្ស​ចូល​ផ្ទះ​ នោះ​ ។​

​លោក​ឧត្ដម​សេនី​យ៏​ត្រី​កែវពិសី​ស្នងការ​នគរបាល​ខេត្ដ​បាន​ប្រាប់​នគរវត្ដ​តាម​ ទូរស័ព្ទ​ថា​ ករណី​នេះ​សមត្ថកិច្ច​កំពុង​ ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ ។​ លោកស្នងការ​បញ្ជាក់​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​ច្បាស់​*​ សន្និដ្ឋាន​ថា​ រឿង​នេះ​ជា​ការ​ប្រឌិត​ឡើយ​នោះ​ទេ​ តែ​ យើង​នូវ​តែ​បន្ដ​ការ​ស្រាវជ្រាវ​នៅផ្ទះ​កើត​ ហេតុ​មិន​មាន​ស្លាកស្នាម​ឬ​ក៏​តំរុយ​ណាមួយ​ដែល​អាច​បញ្ជាក់​ថា​ មាន​អ្នក​ផ្សេង​ ចូល​មក​ក្នុងផ្ទះ​កើតហេតុ​នេះ​ឡើយ​ ។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​ស្រុក​គងពិសី​បាន​បង្ហើប​ឱ្យ​ដឹង​បន្ទាប់​ពី​ស្រាវជ្រាវ​ទៅ​ថា​ នេះ​ជា​រឿង​ផ្ទៃក្នុង​គ្រួសារ​ ហើយ​ករណី​ នេះ​អាច​រឿង​ដែល​បង្កើត​ឡើង​ដោយ​កូនចៅ​នៅ​ក្នុងផ្ទះ​នេះ​ ។​

​ចំពោះ​អាវុធ​ដែល​បាត់​ទៅ​នោះ​អាច​ជា​សមាជិក​ណាមួយ​យក​ទៅ​លក់​ហើយ​ក៏​បង្កើត​រឿង​នេះ​ឡើង​តែ​ម្ដង​ ។​

​សូម​រំលឹក​ថា​ មាន​ករណី​មួយ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​ នាទី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រកា​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្ដកំពង់ស្ពឺ​។​

​សមត្ថកិច្ច​ខេត្ដកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ផ្ទះ​របស់​ជន​រង​ គ្រោះ​ខាងលើ​មិន​មាន​អ្នក​ណា​នៅផ្ទះ​ឡើយ​ ហើយ​កូនប្រុស​ម្នាក់​ឈ្មោះ​ អ៊ុំ​ សំរេច​ អាយុ​១៧​ឆ្នាំ​ បាន​ត្រឡប់​មក​ពី​រៀន​វិញ​ ក៏​ចាក់សោ​ទ្វារ​រួច​បាន​ដើរ​ចូល​ក្នុងផ្ទះ​ខាង​ ក្រោម​ស្រាប់តែ​បានលឺ​សំលេង​ផូង​ផាំង​ នៅ​ជាន់​ខាងលើ​ក៏​បាន​ទូរ​សព្ទ័​ទៅ​បងស្រី​ របស់​គេ​ថា​ មាន​ក្រុម​ចោរ​បាន​រើ​កកាយ​ នៅ​ក្នុងផ្ទះ​ ។​ ភ្លាមៗ​នោះ​បងស្រី​ក៏​បាន​ ទូរ​សព្ទ័​ទៅ​ប្ដឹង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ដើម្បី​ចុះ​មក​ជួយ​អន្ដរាគមន៍​ដែល​មាន​ វត្ដមាន​ដូច​ជា​លោក​ឧត្ដមសេនីយ៍ទោ​ សុខ​ ខេ​ម​រិ​ន​ ប្រធាន​នាយកដ្ឋាន​នគរ​ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ មន្ដ្រី​កង​ រាជ​អាវុធហត្ថ​សមត្ថកិច្ច​នគរបាល​ និង​ អាវុធហត្ថ​ស្រុក​អង្គស្នួល​ នគរបាល​ស្រុក​ គងពិសី​ អាវុធហត្ថ​ស្រុក​គងពិសី​ នគរ​ បាល​ស្រុក​សំរោង​ទង​ អាវុធហត្ថ​ស្រុក​ សំរោង​ទង​ នគរបាល​ខេត្ដកំពង់ស្ពឺ​ ព្រម​ ទាំង​កម្លាំង​អាវុធហត្ថ​ខេត្ដកំពង់ស្ពឺ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ សៅ​ ពន្លឺ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ ខេត្ដកំពង់ស្ពឺ​ក្រោម​បញ្ជា​របស់​លោក​ ជូ​ សា​រុន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ដ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ឡោម​ព​ទ្ធ័​រួច​ក៏​ប្រើ​យុទ្ធសាស្ដ្រ​ចូល​រំដោះ​បានកូន​ប្រុស​ម្ចាស់ផ្ទះ​បាន​មិន​មាន​រង​ របួស​អ្វី​ឡើយ​ ។​

​បន្ទាប់​ពី​រំដោះ​បានកូន​ម្ចាស់ផ្ទះ​ហើយ​ កម្លាំង​ចម្រុះ​បាន​សម្រុកចូល​ក្នុងផ្ទះ​ជាន់​ខាងលើ​ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​នោះ​ ជា​លទ្ធផល​មិនឃើញ​មាន​អ្វី​ទាល់តែ​សោះ​ គ្រាន់តែ​ឃើញ​មាន​ស្នាម​កាត់​ចម្រឹង​បង្អួច​ ខាងក្រោយ​ផ្នែក​ខាងត្បូង​និង​រើ​កកាយ​ សម្ភារ​មួយ​ចំនួន​ព្រមទាំង​បាន​យក​កាំភ្លើង​ ខ្លី​១​ដើម​ម៉ាក​ ប៉េ​រ៉េ​តា​ទៅ​បាត់​ផង​ដែរ​ ។​ ម្ចាស់ផ្ទះ​មានឈ្មោះ​ ទាវ​ សា​វឿ​ន​ ភេទ​ ប្រុស​ អាយុ​ជាង​៦០​ឆ្នាំ​ប្រធាន​ពន្ធដារ​ ខេត្ដកណ្ដាល​ ។​

​ក្រោយ​កើតហេតុ​ដោយ​មិនឃើញ​ មាន​ក្រុម​ជនសង្ស័យ​នោះ​សមត្ថកិច្ច​ ជំនាញ​បាន​សាកសួរ​កូនប្រុស​ម្ចាស់ផ្ទះ​ កូន​ម្ចាស់ផ្ទះ​និយាយ​ថា​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៦​នាក់​ប្រដាប់​ដោយ​ អាវុធ​គ្រប់​ដៃ​ ស្លៀកពាក់​ប៉ា​រ៉ា​ ព្រមទាំង​ មាន​ពាក់​ម៉ាស់​ទៀត​ផង​ ៕​

20151128_202406

...

ដោយ៖ សេនា​ស័ក្ដិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print