ភ្នំពេញ ៖ នៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅឃ្លាំងទិញលក់អេតចាយ ស្ថិតនៅផ្ទះលេខ៩ តាមបណ្តោយផ្លូវលេខ១១១៥ ក្រុមទី២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ច បញ្ជាក់ថា ម្ចាស់ឈ្មោះ គ្រួច ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរទិញលក់អេតចាយ ។
មូលហេតុនៃគ្រោះអគ្គិភ័យនេះ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ធ្វើឱ្យឆេះបន្ទប់ស្នាក់នៅមួយកន្លែងទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រនិងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
អាជ្ញាធរប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿង ប្រេីប្រាស់ទឹកអស់៥ឡាន ស្មេីនឹង២០ម៉ែត្រគូប ។
មជ្ឈដ្ឋានជាច្រើន សំណូមពរដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មទាំងអស់ សូមមេត្តាបោះចោលទៅ កំប៉ុងហ្គាសចាស់ៗ ព្រោះវាបានបង្កជាអគ្គិភ័យបែបនេះ ហើយពេលខ្លះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ៕ចេស្តា