គួរឲ្យអាសូរណាស់! បុរសម្នាក់ទំនេរពីការងារសំណង់ឆ្លៀតទៅបង់សំណាញ់យកត្រី ស្រាប់តែលង់ទឹកស្លាប់ចោលប្រពន្ធ និងកូនស្រីទើបទេអាយុជាង២ខួប

ចែករំលែក៖

      ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង និងមានប្រជាពលរដ្ឋជាច្រើន ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ក្នុងករណីបុរសម្នាក់លង់ទឹកស្លាប់បាត់ខ្លួនអស់២យប់ មួយថ្ងៃ ដោយសារតែទៅបង់សំណាញ់យកត្រីមកធ្វើម្ហូប ដើម្បីកាត់បន្ថយលុយកាក់ចាយវាយប្រចាំថ្ងៃក្នុងគ្រួសារ ។
ករណីខាងលើនេះបានបង្កការភ្ញាក់ផ្ញើលកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅចំណុចមាត់ទន្លេស្ពានហង្ស​ កោះពេជ្រ​  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន​ រហូតមកដល់វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥​ ខែឆ្នាំដដែល ទើបប្រទះឃើញសពអណ្តែតឡើងចម្ងាយប្រហែល១០០ម៉ែត្រ។
       ​
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុងសំណាង​  ភេទប្រុសអាយុ៣៧ឆ្នាំ​  មុខរបរកម្មករសំណង់​ ស្នាក់នៅកន្លែងធ្វើការក្នុងកោះពេជ្រ  និងមានស្រុកកំណើតនៅភូមិអូរំចង់​ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ​ ពោសាត់​  មានប្រពន្ធឈ្មោះ ស្រីអូន​ មានកូនស្រីម្នាក់ទើបតែអាយុ២ខួប។
យោងតាមបងប្អូនជនរងគ្រោះបានឲ្យដឹងថា​ នៅល្ងាចថ្ងៃទី៤​ បន្ទាប់ពីចប់ម៉ោងការងារជនរងគ្រោះបានឆ្លៀតមកបង់សំណាញ់ដើម្បីយកមកធ្វើម្ហូប​ ដោយមានគ្នាបីនាក់ប្អូនៗ​ លុះពេលបង់បានខ្លះហើយក៏ហែលមកត្រើយខាងលិចដោយរំសំណាញ់ជាប់និងខ្លួនខណះហែលជិតដល់ត្រើយហើយក៏បានទាក់និងសំណាញ់ហែលលែងរួចទើបលិចខ្លួនចូលក្នុងទឹកទន្លេបាត់ទៅ។
តាមសាក្សីដដែលបានបន្តថា​  ភ្លាមនោះប្អូនៗក៏ស្រាវ៉ាជួយតែចាប់មិនទាន់ហូតាមទឹកបាត់តែម្តង។  រហូតមកដល់វេលាម៉ោង១០និង៣០នាទីថ្ងៃទី៥ខែឆ្នាំដដែលបងប្អូនក៏មករកស្រាប់តែសពអណ្តែតឡើងទើបរាយការទៅសមត្ថកិច្ចតែម្តង។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតផងដែរ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print