ម៉ូតូហុងដាសង់ជិះលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយដាច់កង់ចេញពីគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរខាងមុខបណ្តាលអោយរងរបួសស្រាលចំណែកម៉ូតូដាច់កង់ខាងមុខចេញពីគ្នាតែម្តង។

​  ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់​ ថ្ងៃទី៥​ ខែវិច្ឆិកា​ឆ្នាំ២០១៨​ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនះកាលតិច​ តាមបណ្តោយផ្លូវមុន្នីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក​ស៊ុយសាគី​ ស៊ីរ៉ូស​ ពណ៍ក្រហម​ ពាក់ស្លាកលេខកំពង់ចាម1F 0789 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត​ ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុក៏បំណងបត់ឆ្វេងតែមិនទាន់បានបត់ផងស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាក់ហុងដា​សង់ស៊េរីឆ្នាំ២០១០​ ពណ៍ខ្មៅ​  ពាក់ស្លាកលេខព្រៃវែង1A 6193 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសស្រាលចំណែកម៉ូតូហុងហុងដាដាច់កង់ខាងមុខចេញពីគ្នាតែម្តង។

​   ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្រួលគ្នាដោយម្ចាស់ម៉ូតូស៊ីរ៉ូសចេញថ្លៃជួសជុលទាំងស្រុងដើម្បីបញ្ចប់រឿងមិនចង់វែងឆ្ងាយ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print