សិស្សពុលអាហារនៅសាលាអនុវិទ្យាល័យពង្រនោះបានធូរស្បើយបណ្ដើរៗហើយ 

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បន្ទាប់ពីតាមដានករណីសិស្សពុលអាហារ  អាចបណ្តាលមកពីពុលបាយ និងទឹក. នំចំណីលក់ក្នុងសាលារៀន ដែលមានអ្នកពុលសរុប ៤៨នាក់ ក្នុងនោះសិស្សស្រី២៦នាក់ ឥឡូវបានធូរស្បើយច្រើនហើយគិតមកត្រឹមម៉ោង០៧និង ២០នាទីនេះ។
លោក  ណែត សារី អភិបាលស្រុកស្ទោងបានអោយដឹងថានៅពេល ០៧និង ២០នាទីយប់ថ្ងៃត្រង់ទី០៥ ខែ វិច្ចិការ ឆ្នាំ២០១៨នេះថា អ្នកពុលទាំងបានធូរស្បើយច្រើនហើយ ៗក៏ចេញទៅផ្ទះបណ្ដើរៗជិតអស់ហើយដែរ ពុំមានអ្នករងគ្រោះដល់អាយុជីវិតនោះទេ។
គ្រូពេទ្យបានសន្និដ្ឋានថាពិតជាពុលចំណីអាហារដែលលក់នៅក្នុងសាលានោះមិនស្អាត។  ចំណែកចំណីអាហារនោះគ្រូពេទ្យបានវិចខ្ចប់ បញ្ចូនទៅក្រុងភ្នំពេញហើយដើម្បីធ្វើកោសល្យវិច្ច័យ រកអោយឃើញ ថាតើចំណីអាហារមួយណាដែលពុលនោះ។
ក្នុងនោះ យើងឃើញមានវត្តមាន ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលកំពង់ធំបានអញ្ចើញ មកសួរសុខទុក្ខអ្នកពុលរហូតដល់ម៉ោង០៦ និង២០នាទីល្ងាចថ្ងៃទី០៥ ខែ វិច្ចិការ ឆ្នាំ២០១៨នេះផងដែរ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print