ឃាត់ខ្លួនមុខសញ្ញាវាយប្លន់យកម៉ូតូតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ២នាក់

ចែករំលែក៖

ភ្នំពេញ៖កម្លាំងព្រហ្មទណ្ឌខណ្ឌឬស្សីកែវសហការគ្នាជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបានធ្វើការស្រាវជ្រាវចាប់មុខសញ្ញាវាយប្លន់យកម៉ូតូស្មាសវី២នាក់យកទៅអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីសួរនាំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
០៦នឹង៤៥នាទីយប់ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៨តាមបណ្តោយផ្លូវបេតុងនៅចំណុចបុរីមហាសេដ្ឋស្ថិតនៅក្នុងភូមិសាមគ្គីសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៨ម៉ោងប្រហែលជា៧យប់ជនរងគ្រោះគាត់ជាអ្នករត់ម៉ូតូឌុបនៅម្តុំរ៉ារទះភ្លើងផ្លូវទំនប់៧០សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវបានអោយដឹងថា នៅមុនពេលដែលកើតហេតុមានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណដើរមកធ្វើជាសួរនាំគាត់ រួចម្នាក់ទៀតបានដកដាវសាំម៉ូរៃមកកាប់ទៅលើជនរងគ្រោះចំនួន២កាំបិតបណ្តាលអោយរងរបួសយ៉ាងដំណំរួចម្នាក់រត់ចូលក្នុងរ៉ារទះភ្លើងនឹងម្នាក់ទៀតទាញម៉ូតូស្មាសវីពាក់ស្លាកលេខភ្នំពេញ1BL-8439
បើកចេញទៅបាត់ស្រមោលម្លន់បាន២ថ្ងៃក៏កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវបានធ្វើការស្រាវជ្រាវរកជនសង្ស័យម្នាក់ចាប់បាននៅចំណុចផ្លូវបេតុងក្នុងបុរីមហាសេដ្ឋក៏យកទៅសួរនាំលុះពេលបានប្រហែលជា២ទៅ៣ម៉ោងក្រោយមកបន្ទាប់ពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានទៅចាប់បានម្នាក់ទៀតនៅចំណុចបឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញក្រោយពេលឃាត់ខ្លួនបានហើយជនសង្ស័យទាំង២អ្នកនោះបានឆ្លើយសារភាពប្រាប់ថាពួកគេពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតីពិតមែនហើយយកទៅបញ្ចាំបានលុយចំនួន200$។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះត្រូវ
បានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print