កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ពេល​ឈ្នះ​ TIFY​ SUPER​ FIGTH

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ ជា​សិស្ស​របស់​ក្លិប​គី​សែ​មាន​ប្ញ​ទ្ធិ​ អាជ្ញាធរ​ជាតិ​អា​វុ​ ធ​គីមី​ បាន​សម្តែង​ នូវ​ក្តី​រំភើប​រហូត​ទប់​អារម្មណ៍​មិន​បាន​ធ្វើ​ឲ្យ​ស្រក​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ ក្រោយ​ពី​ឭ​ពិធីករ​ លោក​ហួ​ ង៉ែត​ ប្រកាស​លទ្ធផល​ពិន្ទុ​ទាំង​ របស់​ខ្លួន​ដោយ​ឈ្នះ​កីឡាករ​ ឡុ​ង​ សំណាង​ សិស្ស​របស់​លោក​ ឡុ​ង​ សាល​វ័​ន្ត​ដោយ​ពិន្ទុ​ប្រផុតប្រផើយ​ កាលពី​រាត្រី​ថ្ងៃ​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​លើ​សង្វៀន​ទូរទស្សន៍​ ប៉ុស្តិ៍​លេខ​៥​អា​រី​ណា​។​

ewa (1)

​ផៃ​ គឹ​ម​ហឿ​ត​បាន​ថ្លែងអំណរគុណ​ដល់​ដល់​បងប្អូន​ អ្នកគាំទ្រ​ នៅ​នឹង​សង្វៀន​ផ្ទាល់​និង​នៅ​ទូ​ទាំង​ប្រទេស​ កម្ពុជា​ ដោយ​សម្តី​អួល​ដើម​កថា​ អរគុណ​ណាស់​ដែល​បងប្អូន​បាន​គាំទ្រ​ រូប​ខ្ញុំបាទ​ពិសេស​ពុក​ម៉ែ​បងប្អូន​នៅ​ខេត្តសៀមរាប​។​

​ចំពោះ​កីឡាករ​ ឡុ​ង​ សំណាង​វិញ​ បាន​និយាយ​ថា​ ខ្ញុំ​សោកស្តាយ​ខ្លាំង​ណាស់​ ពីព្រោះ​ខ្ញុំ​មិន​អាច​ ដណ្តើម​យកជ័យ​លា​ភី​ជា​ម្ចាស់​ជើងឯក​ TIFY​ SUPER​ FIGTH​ រដូវ​កាល​ទី​១​នេះ​បាន​សម្រេច​ បើ​ទោះ​ បី​ខ្ញុំ​ខំ​វាយ​អស់ពី​សមត្ថភាព​យ៉ាងណា​ក៏​ដោយ​តែ​លទ្ធផល​ ត្រូវ​ចាញ់​ពិន្ទុ​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ទាំង​មិន​ អស់ចិត្ត​។​

​សម្រាប់​រូបមន្ត​ប្រកួត​ជើងឯក​ TIFY​ SUPER​ FIGTH​ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ទាំង​២​នាក់​មានរ​អារម្មណ៍​ភ័យ​ខ្លាច​ ចាញ់​រៀងៗ​ខ្លួន​ ហើយ​ការ​ប្រកួត​ របស់​ពួក​គេ​ បាន​សម្រុក​តាំងពី​វិនាទី​ដំបូង​នៃ​ស្នូរ​ជួង​បន្លឺ​ឡើង​ហើយ​ ជា​លទ្ធផល​បញ្ចប់​ការ​ប្រកួត​ កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ ឈ្នះ​ឡុ​ង​ សំណាង​ ដោយ​ពិ​ន្ទ​មិន​ឯកច្ឆន្ទ​៣-២​ដូច្នេះ​ម្ចាស់​ជ័យ​លា​ភី​ជើងឯក​ TIFY​ SUPER​ FIGTH​ បាន​ទៅ​លើ​កីឡាករ​ ផៃ​ គឹ​ម​ហឿ​ត​ ទទួល​បាន​ពានរង្វាន់​ធំ​ចំនួន​១​ អម​ជាមួយ​ថវិកា​ចំនួន​៤​ពាន​ដុល្លារ​ រីឯ​ចំណាត់ថ្នាក់​លេខ​២​ បាន​ទៅ​លើ​កីឡាករ​ ឡុ​ង​ សំ​ណា​ មាន​ពានរង្វាន់​តូច​១​ អម​ជាមួយ​ថវិកា​ចំនួន​ ២​ពាន​ដុល្លារ​។​

​សម្រាប់​ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ រវាង​កីឡាករ​ ញ៉េ​ សិទ្ធ​ សិស្ស​លោក​ អេ​ភូ​ថង​ និង​កីឡាករ​ ឌុន​ ប៊ុ​ន​ធឿ​ន​ មក​ពី​ខេត្តព្រៃវែង​ ត្រូវ​បាន​គេ​ដឹង​ថា​ កីឡាករ​ទាំង​២​នាក់​គឺជា​សិស្ស​រួម​គ្រូ​ តែ​មួយ​ ជាក់ស្តែង​ក្នុង​ការ​ប្រកួត​ កីឡាករ​ ញ៉េ​ សិទ្ធ​ត្រូវ​បាន​កីឡាករ​ ឌុន​ ប៊ុ​ន​ធឿ​ន​វាយ​ឲ្យ​បោះបង់​ការ​ ប្រកួត​ក្នុង​ទឹក​ទី​១​បន្ទាប់​ពី​អាជ្ញាកណ្តាល​ លោក​ ឡុ​ង​ សាល​វ័​ន្ត​ រាប់​៨​ម្តង​និង​១០​ម្តង​ក្នុង​ទឹក​ ខាងលើ​ រួច​ក៏​បញ្ឈប់​តែ​ម្តង​។​

​ដូច្នេះ​កីឡាករ​ ឌុន​ ប៊ុ​ន​ធឿ​ន​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ពានរង្វាន់​តូច​១​ និង​ថវិកា​ ចំនួន​៧៥០​ដុល្លារ​ និង​ចំណាត់ថ្នាក់​លេខ​៤​កីឡាករ​ ញ៉េ​ សិទ្ធ​ ទទួល​បាន​ពានរង្វាន់​តូច​១​អម​ជា​ទឹក​ ប្រាក់​ចំនួន​៥០០​ដុល្លារ​៕​

ewa

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print