មន្ទីរធនធានទឹកខេត្តបាត់ដំបង បន្តអន្តរាគមន៍សង្គ្រោះស្រូវជូនប្រជាកសិករ ក្នុងស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដំណាំស្រូវវស្សាជាង ៥០០ ហិកតា ស្ថិតក្នុងឃុំគោកឃ្មុំ និងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះ ។លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ចំពោះស្រូវវស្សាដែលធ្វើការដាំដុះទៅតាមរដូវកាល គឺពុំមានបញ្ហាអ្វីចោទឡើងនោះទេ ប៉ុន្តែសម្រាប់ស្រូវវស្សាដែលកំពុងជួបកង្វះខាតទឹកនៅក្នុងឃុំទាំងពីរខាងលើ គឺជាប្រភេទស្រូវដែលប្រជាកសិករទើបនឹងធ្វើការដាំដុះ ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌតែប៉ុណ្ណោះ ហើយមកដល់ពេលនេះ ស្រូវទាំងនេះ ទើបនឹងចាប់ផ្តើមចេញផ្កា ស្រែក៏ចាប់អស់ទឹកតែម្តង ។

លោក ឡុង ផលគុណ បានបន្តថា ចំពោះមុខស្ថានភាពនេះ មន្ទីរបានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០២ គ្រឿង ដើម្បីបូមយកទឹកពីអាងភាសទម្លាក់ចូលប្រឡាយឃុំតាពូង មកស្រោចស្រពលើផ្ទៃដីស្រែក្នុងឃុំតាពូង ចំនួន ១២០ ហិកតា និងបូមពីប្រឡាយលេខមួយទម្លាក់ចូលក្នុងប្រឡាយយុវជន មកស្រោចស្រពផ្ទៃដីស្រែក្នុងឃុំគោកឃ្មុំ ចំនួន ៤០០ ហិកតា ។

លោក ឡុង ផលគុណ បានបន្តថា ជារួមក្នុងឆ្នាំ ២០១៥ នេះ ខេត្តបាត់ដំបង ផលិតស្រូវវស្សាបានចំនួន ២៨៦.៤៥២ ហិកតា ហើយបាន និងកំពុងច្រូតកាត់បានប្រមាណជិត ៤០ភាគរយ ។ ដោយឡែកចំពោះស្រូវប្រាំង ខេត្តមានផែនការផលិត ចំនួន ១០.៥០០ ហិកតា ដែលមកដល់ពេលនេះយើងផលិតបានចំនួន ៤.៩៤៧ ហិកតា និងកំពុងមមាញឹកក្នុងការដាំដុះ ៕

...


  ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print