ផ្នូកប់ខ្មោចជាង២០០ កប់ខ្មោចរួមជាង១២០០០នាក់ ក្នុងនោះមានទាំងស្រ្តីនិងកុមារ ជនពិការ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអីរ៉ាក់ តាំងពីឆ្នាំ២០១៤។
សារព័ត៌មាន Daily Mail បានដកស្រង់របាយការណ៍ស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យឃើញថា មាន ផ្នូរកប់ខ្មោចរួម ដល់ទៅ២០២ ផ្នូសរុបមានសាកសព ជាង១២០០០នាក់ នៅភាគខាងជើងប្រទេសអីរ៉ាក់ត្រូវក្រុមភេរវកម្មសម្លាប់។
ជាមួយនឹងការកប់រួមសាកសពជាច្រើននោះ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្រុមភេរវកម្ម IS ជាអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់រង្គាលខាងលើ។ ផ្នូខ្មោចរួមទាំងនោះត្រូវបានរកឃើញតាំងពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ ដែលជាពេលវេលា ក្រុមភេរវកម្ម IS គ្រប់គ្រងតំបន់ភាគខាងជើងប្រទេសអីរ៉ាក់ និងស៊ីរី។
នៅពេលដែលក្រុមភេរវកម្ម IS ចូលដល់ប្រទេសអីរ៉ាក់និងស៊ីរី ពួកគេបាន សម្លាប់មនុស្សគ្មានត្រាប្រណីឡើយ ហើយចាប់កម្លាំងសន្តិសុខអីរ៉ាក់ បណ្តេញក្រុមជនជាតិភាគតិច ចាប់ស្ត្រីធ្វើជាទាសករភ្លូវភេទ … ។
តំបន់ Sinjar នៅក្នុងប្រទេសអីរ៉ាក់គឺជា ផ្ទះ របស់ជនជាតិ Yazidi ជាង៤០០ពាន់នាក់ ត្រូវបានក្រុមភេរវកម្ម ដុតបំផ្លាញ កាលពីខែសីហាឆ្នាំ ២០១៤។ ផ្នូរជាច្រើនត្រូវបានគេរកឃើញនៅខេត្ត Dalahuddin ។នៅក្នុងខេត្តនេះ ក្រុម IS បានសម្លាប់សន្តិសុខអីរ៉ាក់ ជាង១៧០០នាក់។ ជនរងគ្រោះ ត្រូវបានបោះចោលក្នុងរណ្តៅកប់ខ្មោចរួម ឬបោះចោលក្នុងទន្លេរ Tigris ។
ក្រុមអ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បញ្ជាក់ថា នឹងមានសាកសព រាប់ពាន់ទៀតនៅទីក្រុង Mosul ដែលជាទីក្រុងធំបំផុត ធ្លាប់ត្រូវបានក្រុមភេរវកម្ម IS គ្រប់គ្រង។ នៅពេលនេះដែរ ក្រុមឯកទេសអង្គការសហប្រជាជាតិ និង ធ្វើការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដែលត្រូវក្រុម IS កប់នៅក្នុងផ្នូរួមគ្នា។
កាលពិខែធ្នូឆ្នាំ២០១៧ អីរ៉ាក់បានប្រកាសថាបានទទួលជ័យជំនៈទៅលើ ក្រុមភេរវកម្មIS ប៉ុន្តែពេលនេះ ក្រុមភេរវកម្មនៅតែបន្តគ្រប់គ្រងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី ៕
ដោយ៖ មែវ សាធី