រកឃើញផ្នូ ជាង ២០០ បានកប់ខ្មោចរួម ១២.០០០នាក់​ដែលក្រុម​ IS ​សម្លាប់នៅក្នុងប្រទេសអីរ៉ាក់

ចែករំលែក៖

ផ្នូកប់ខ្មោច​ជាង​២០០​ កប់ខ្មោចរួមជាង​១២០០០នាក់ ក្នុងនោះមានទាំងស្រ្តីនិងកុមារ  ជនពិការ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអីរ៉ាក់ តាំងពីឆ្នាំ​២០១៤។

 សារព័ត៌មាន​ Daily Mail  បានដកស្រង់របាយការណ៍ស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ បានបង្ហាញឲ្យឃើញថា មាន ផ្នូរកប់ខ្មោចរួម ដល់ទៅ​២០២ ផ្នូសរុបមានសាកសព ជាង​១២០០០នាក់ នៅភាគខាងជើង​ប្រទេសអីរ៉ាក់ត្រូវក្រុមភេរវកម្មសម្លាប់។

 ជាមួយនឹងការកប់រួមសាកសពជាច្រើននោះ​ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្រុមភេរវកម្ម IS ​ជាអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់រង្គាលខាងលើ។ ផ្នូខ្មោចរួមទាំងនោះត្រូវបានរកឃើញតាំងពីឆ្នាំ​២០១៤ដល់ឆ្នាំ​២០១៧ ដែលជាពេលវេលា ក្រុមភេរវកម្ម​ IS ​គ្រប់គ្រងតំបន់ភាគខាងជើងប្រទេសអីរ៉ាក់ និងស៊ីរី។

 នៅពេលដែលក្រុមភេរវកម្ម IS ចូលដល់ប្រទេសអីរ៉ាក់និងស៊ីរី ពួកគេបាន សម្លាប់មនុស្សគ្មានត្រាប្រណីឡើយ  ហើយចាប់កម្លាំងសន្តិសុខអីរ៉ាក់ បណ្តេញក្រុមជនជាតិភាគតិច ចាប់ស្ត្រីធ្វើជាទាសករភ្លូវភេទ … ​។

តំបន់​ Sinjar ​នៅក្នុងប្រទេសអីរ៉ាក់​គឺជា ផ្ទះ របស់ជនជាតិ Yazidi ​ជាង​៤០០ពាន់នាក់ ត្រូវបានក្រុមភេរវកម្ម ដុតបំផ្លាញ កាលពីខែសីហាឆ្នាំ ២០១៤​។ ផ្នូរជាច្រើនត្រូវបានគេរកឃើញនៅខេត្ត​ Dalahuddin ។នៅក្នុងខេត្តនេះ ក្រុម​ IS ​បានសម្លាប់សន្តិសុខអីរ៉ាក់ ជាង​១៧០០នាក់។ ជនរងគ្រោះ ត្រូវបានបោះចោលក្នុងរណ្តៅកប់ខ្មោចរួម ឬបោះចោលក្នុងទន្លេរ Tigris ។

ក្រុមអ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បញ្ជាក់ថា នឹងមានសាកសព រាប់ពាន់ទៀតនៅទីក្រុង Mosul ​ដែលជាទីក្រុងធំបំផុត ធ្លាប់ត្រូវបានក្រុមភេរវកម្ម​ IS គ្រប់គ្រង។ នៅពេលនេះដែរ ក្រុមឯកទេសអង្គការសហប្រជាជាតិ និង ធ្វើការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដែលត្រូវក្រុម​ IS កប់នៅក្នុងផ្នូរួមគ្នា។

កាលពិខែធ្នូឆ្នាំ​២០១៧ អីរ៉ាក់បានប្រកាសថា​បានទទួលជ័យជំនៈទៅលើ ក្រុមភេរវកម្ម​IS ​ ប៉ុន្តែពេលនេះ ក្រុមភេរវកម្មនៅតែបន្តគ្រប់គ្រងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print