(វិភាគព័ត៌មានអន្តរជាតិ)៖ ប្រទេស​តំបន់​អាស៊ាន​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​គោលនយោបាយ​អា​មេ​រិ​ក​នៅ​អាស៊ី

ចែករំលែក៖

​ប្រទេស​តំបន់​អាស៊ី​ពិសេស​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​មហាអំណាច​អា​មេ​ រិ​ក​ក្នុង​ការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅ​ ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ភាគ​ខាង​ កើត​ក៏​ដូច​ជា​មហាសមុទ្រ​ឥណ្ឌា​ជាដើម​។​ ប្រទេស​ដែល​សំខាន់​បំផុត​សម្រាប់​អា​មេ​ រិ​ក​ក៏​ដូច​ជា​ឥណ្ឌា​ សម្រាប់​ទប់ស្កាត់​ចិន​ នោះ​គឺ​ប្រទេស​ស្រី​លង្កា​ ទាំងនោះ​ហើយ​ បានជា​អា​មេ​រិ​ក​ខិតខំ​បង្កើត​ទំនាក់ទំនង​ ជាមួយ​ប្រទេស​នេះ​ឱ្យ​ប្រសើរ​ឡើង​វិញ​ ។​

leader

​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ទំនាក់ទំនង​ អា​មេ​រិ​ក​-​ស្រី​លង្កា​ ត្រូវ​ឆ្លងកាត់​នូវ​ភាព​ចម្រូងចម្រាស​ខ្លាំង​ ដោយសារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​ ។​ សហ​ រដ្ឋ​អា​មេ​រិ​ក​ ក៏​ដូច​ជា​បណ្ដា​ប្រទេស​លោក​ ខាងលិច​ជា​ច្រើន​ផ្សេង​ទៀត​ សុទ្ធតែ​បាន​ នាំ​គ្នា​រិះគន់​របៀប​ដឹកនាំ​របស់​លោក​អតីត​ ប្រធានាធិបតី​ស្រី​លង្កា​ Mahinda​ Raj-​ apakse​ ដែល​គេ​មើលឃើញ​ថា​ ជា​ការ​ ដឹកនាំ​តាម​បែប​ផ្ដាច់​ការ​ និង​ពោរពេញ​ ទៅ​ដោយ​អំពើ​ពុក​រលួយ​ ។​ លើស​ពី​នេះ​ ទៅ​ទៀត​គេ​ក៏​បាន​នាំ​គ្នា​រិះគន់​ផង​ដែរ​ អំពី​ អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​លោក​Raj-​ apakse​ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ ឧទ្ទាម​ខ្លា​តា​មិ​ល​ និង​ភាពយឺត​យ៉ាវ​ក្នុង​ ដំណើរការ​ផ្សះផ្សា​ជាមួយ​ក្រុម​ជនជាតិ​ ភាគតិច​ តា​មិ​ល​ នៅ​ក្រោយ​ពេល​សង្គ្រាម​ ស៊ី​វិល​ត្រូវ​បញ្ចប់​កាលពី​ឆ្នាំ​២០០៩​ ។​

​នៅ​ពេល​នេះ​លោក​ Rajapakse​ ត្រូវ​ ចាក​ចេញពី​អំណាច​ក្រោយ​ពី​ចាញ់ឆ្នោត​ កាលពីដើម​ឆ្នាំ​២០១៥​ ហើយ​ស្រី​លង្កា​ កំពុង​តែ​បោះ​ជំហាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ទើប​សហរដ្ឋអាមេរិក​ប្រញាប់​ ប្រញាល់​វិល​ត្រឡប់​មក​ផ្សារ​ភ្ជាប់​ទំនាក់​ ទំនង​ជាមួយនឹង​ស្រី​លង្កា​ឡើង​វិញ​ ។​ ស្រី​លង្កា​ជា​ប្រទេស​តូចតាច​ និង​ក្រីក្រ​ ដែល​មិនសូវ​មាន​អ្នក​ណា​ស្គាល់​ ក៏​ប៉ុន្ដែ​ តាម​ពិតជា​ប្រទេស​ដែល​មាន​សារសំខាន់​ ខាង​ភូមិសាស្ដ្រ​នយោបាយ​ ហើយ​ដែល​ ប្រទេស​មហាអំណាច​សំខាន់ៗ​ចំនួន​៣​ នាំ​គ្នា​ប្រជែង​ដណ្ដើម​ឥទ្ធិពល​គឺ​ចិន​ ឥណ្ឌា​ និង​សហរដ្ឋអាមេរិក​ ។​

​លក្ខណៈ​ពិសេស​ របស់​ស្រី​លង្កា​គឺ​ទីតាំង​ភូមិសាស្ដ្រ​ ។​ ស្រី​លង្កា​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​ មហាសមុទ្រ​ឥណ្ឌា​ ដែល​ជា​ច្រក​ផ្លូវ​ដឹក​ ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​ ត​ភ្ជាប់​ ពី​អឺរ៉ុប​កាត់​តាម​មជ្ឈិមបូព៌ា​ អាស៊ី​ខាង​ ត្បូង​ និង​អាស៊ី​អាគ្នេយ៍​ ចាកចេញ​ទៅ​ ចិន​ ជប៉ុន​ និង​អាស៊ី​បូព៌ា​ ។​ ប​ច្ចប្ប​ន្ន​ នេះ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កប៉ាល់​ ប្រហែលជា​៥០%​ និង​ការ​ដឹក​ជញ្ជូន​ប្រេង​ ប្រហែលជា​៧០%​ នៃ​ចរាចរណ៍​ផ្លូវ​សមុទ្រ​ សរុប​នៅ​ទូ​ទាំង​ពិភពលោក​គឺ​ត្រូវ​ឆ្លងកាត់​ តាម​មហាសមុទ្រ​ឥណ្ឌា​ ក្បែរ​ប្រទេស​ ស្រី​លង្កា​ ។​ ដូច្នេះ​ប្រទេស​មហាអំណាច​ ណា​ដែល​ចង់​ត្រួតត្រា​មហាសមុទ្រ​ឥណ្ឌា​ គឺ​សុទ្ធតែ​ចង់​ពង្រឹង​ឥទ្ធិពល​នៅ​ស្រី​លង្កា​ ។​

​មហាសមុទ្រ​ឥណ្ឌា​ ដែល​ឥណ្ឌា​តែង​ តែ​ចាត់​ទុក​ថា​ ជា​ដែន​ឥទ្ធិពល​របស់​ខ្លួន​ ក៏​ប៉ុន្ដែ​ចិន​ដែល​មាន​អំណាច​កាន់តែ​រីក​ធំ​ឡើង​ទាំង​ខាង​សេដ្ឋកិច្ច​ និង​ខាង​យោធា​ ក៏​មាន​មហិច្ឆតា​ចង់​គ្រប់គ្រង​ទីតាំង​ជា​យុទ្ធសាស្ដ្រ​នេះ​ដែរ​ ។​ ចុង​ក្រោយ​ទៅ​ រវាង​ឥណ្ឌា​នឹង​ចិន​ តើ​នរណា​នឹង​ក្លាយ​ ជា​ម្ចាស់​នៃ​មហាសមុទ្រ​ឥណ្ឌា​ ?

​មហាសមុទ្រ​ឥណ្ឌា​គឺជា​ទីតាំង​យុទ្ធ​ សាស្ដ្រ​ដ៏​សំខាន់​មួយ​ ទាំង​នៅ​ក្នុងភូមិ​ សាស្ដ្រ​នយោបាយ​អាស៊ី​ និង​ពិភពលោក​។​ កាលពី​សម័យ​សង្គ្រាមត្រជាក់​មហា​ សមុទ្រ​ឥណ្ឌា​គឺជា​ទីតាំង​យុទ្ធសាស្ដ្រ​ ដែល​ អា​មេ​រិ​ក​ និង​សហភាព​សូ​វៀត​ប្រជែង​គ្នា​ ត្រួតត្រា​ ។​ នៅ​ពេល​នេះ​ក្រោយ​ពី​សង្គ្រាម​ ត្រជាក់​បញ្ចប់​ទៅ​គឺ​ដល់​វេន​យក្ស​អាស៊ី​ ទាំង​ពីរ​ គឺ​ចិន​ និង​ឥណ្ឌា​ ដែល​កំពុង​តែ​ ប្រជែង​គ្នា​គ្រប់គ្រង​មហាសមុទ្រ​នេះ​។​

​មហាសមុទ្រ​ឥណ្ឌា​គឺជា​ចំណុចកណ្ដាល​ មួយ​ ភ្ជាប់​តំបន់​យុទ្ធសាស្ដ្រ​ធំៗ​ទាំង​បី​ គឺ​អឺរ៉ុប​ ដើម​បូព៌ា​ និង​អាស៊ី​ ។​ ជា​លំហ​ សមុទ្រ​ដ៏​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ តាម​សមុទ្រ​ដែល​ជា​សរសៃឈាម​នៃ​ សេដ្ឋកិច្ច​ពិភពលោក​ ។​ ជា​ពិសេស​មហា​ សមុទ្រ​ឥណ្ឌា​គឺជា​ច្រក​ឆ្លងកាត់​ដែល​មិន​អាច​ចៀស​រួច​ក្នុង​ការ​ដឹក​ជញ្ជូន​ធនធានធម្មជាតិ​ពី​អាហ្វ្រិក​ និង​ដើម​បូព៌ា​ មក​ កាន់​ប្រទេស​ឥណ្ឌា​ និង​ចិន​ ។​ ការ​ដោះ​ដូរ​ ពាណិជ្ជកម្ម​អន្ដរជាតិ​របស់​ចិន​ប្រមាណ​ ២៥%​ និង​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​ចិន​ ប្រមាណ​៨០%​ ត្រូវ​ឆ្លងកាត់​មហាសមុទ្រ​ ឥណ្ឌា​ កាត់​តាម​ច្រក​សមុទ្រ​ Malacca​ (​ចន្លោះ​ ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​ណេ​ស៊ី​)​ ភ្ជាប់​ ទៅ​សមុទ្រ​ចិន​ខាងត្បូង​ ។​ មហាសមុទ្រ​ ឥណ្ឌា​មានឈ្មោះ​ “​ឥណ្ឌា​”​ ហើយ​ត្រូវ​បាន​ ឥណ្ឌា​ចាត់​ទុក​ថា​ ជា​ដែន​ឥទ្ធិពល​ផ្ដាច់​ មុខ​របស់​ខ្លួន​ ។​ ក៏​ប៉ុន្ដែ​មហិច្ឆតា​របស់​ ចិន​កម្លាំង​សេដ្ឋកិច្ច​ និង​យោធា​របស់​ ចិន​កំពុង​តែ​ជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​ដល់​មហិច្ឆតា​របស់​ឥណ្ឌា​ក្នុង​ការ​គ្រប់​ គ្រង​មហាសមុទ្រ​ឥណ្ឌា​នេះ​ ។​

​ការ​ចំណាយ​ ក្នុង​វិស័យ​ការពារ​ជាតិចិន​បាន​បន្ដ​កើន​ ឡើង​កាន់តែ​ខ្លាំង​ឥត​ឈប់​ឈរ​ ជា​ពិសេស​ ការ​ចំណាយ​លើ​ការ​ពង្រីក​កងទ័ពជើងទឹក​ ដូច​ជា​ការ​សាងសង់​នាវា​ផ្ទុក​យន្ដហោះ​ និង​នាវាមុជទឹក​ ។​ នៅ​ពេល​នេះ​ចិន​កំពុង​ ផ្ដោត​លើ​ការ​ពង្រឹង​វត្ដ​មាននៅ​សមុទ្រ​ចិន​ ខាងត្បូង​ និង​សមុទ្រ​នៅ​ប៉ែក​ខាងកើត​ (​ទៅ​ខាង​កូរ៉េ​ និង​ជប៉ុន​)​ ក៏​ប៉ុន្ដែ​បើ​កម្លាំង​ របស់​ចិន​នៅ​តែ​បន្ដ​កើនឡើង​បែប​នេះ​ មិនយូរ​មិនឆាប់​ ចិន​ប្រាកដជា​នឹង​បោះ​ ជំហាន​មួយទៀត​ គឺ​ឈាន​ទៅ​ប្រជែង​ជា​ មួយ​ឥណ្ឌា​ដល់​មហាសមុទ្រ​ឥណ្ឌា​តែ​ម្ដង​។​

​តាម​ការ​ពិត​នា​ពេល​បច្ចុប្បន្ន​នេះ​ ចិន​បាន​ប្រុងប្រៀប​រៀបចំ​ជើង​ព្រួល​រួច​ជា​ ស្រេច​ទៅ​ហើយ​ តាម​រយៈ​ការ​ដាក់​ចេញ​ នូវ​យុទ្ធសាស្ដ្រ​ដែល​គេ​ឱ្យឈ្មោះ​ថា​ “Col-​ lier​ de​ Perles”​ ជា​ភាសា​ខ្មែរ​ “​ខ្សែ​ក​ គជ់ខ្យង​”​គឺ​ការ​ពង្រឹង​វត្ដមាន​នាវា​របស់​ចិនតា​មរយៈ​ការ​ទិញ​ ជួល​ ឬ​សាងសង់​ កំពង់​ផែ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ ចាប់តាំងពី​សមុទ្រ​ចិន​ខាងត្បូង​រហូត​ ដល់​តំបន់​ដើម​បូព៌ា​ ។​

​យុទ្ធសាស្ដ្រ​នេះ​ មាន​គោលដៅ​រក្សា​សុវត្ថិភាព​នាវាចរណ៍​ របស់​ចិន​ផង​ និង​ជា​យុទ្ធសាស្ដ្រ​ដើម្បី​ ឡោម​ព័ទ្ធ​ឥណ្ឌា​ផង​ដែរ​ ជា​ពិសេស​តាម​ រយៈ​ការ​សាងសង់​កំពង់​ផែ​នៅ​តាម​ប្រទេស​ ជុំវិញ​ឥណ្ឌា​ រួម​មាន​ មី​យ៉ា​ន់​ម៉ា​ បង់​ក្លា​ ដែ​ស​ស្រី​លង្កា​ និង​ប៉ា​គី​ស្ថាន​ ។​ កំពង់​ផែ​ដ៏​ សម្បើម​ដែល​ចិន​ផ្ដល់​លុយ​ដើម្បី​ឱ្យ​ ស្រី​លង្កា​សាងសង់​ និង​ដាក់​សម្ពោធ​ កាលពី​ថ្ងៃ​ចន្ទ​ ទី​៤​ ខែសីហា​ កន្លង​ទៅ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​នេះ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print