លោក ហ៊ុម ម៉ាណែត ជួបសមាជិកបក្ស​ និងនិស្សិតនៅប្រទេសបារាំង

ចែករំលែក៖

​ប្រទេស​បារាំង​៖​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រុម​គណៈ​ក​ម្មា​ធិ​ ការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ ប្រទេស​បារាំង​បាន​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​ពង្រឹង​គណបក្ស​នៅ​ប្រទេស​បារាំង​ដឹកនាំ​ ដោយ​លោក​ នុ​ត​ ណា​រ៉ាង​ ប្រធាន​សាខា​ គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​ បារាំង​ និង​មានការ​ចូលរួម​ពី​ប្រធាន​ សាខា​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ បណ្ដា​ទីក្រុង​ប្រទេស​បារាំង​ ដើម្បី​លើក​ ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​រក​ដំណោះស្រាយ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​ប្រតិភូ​យុវជន​នៃ​គណបក្ស​ ប្រជាជន​កម្ពុជា​ពី​ប្រទេស​កម្ពុជា​ដឹកនាំ​ ដោយ​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ប្រធាន​ ក្រុមការងារ​ចាត់តាំង​រៀបចំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅប្រទេស​ ។​

Ma Neth

​ដោយឡែក​នៅ​ពេល​ល្ងាច​លោក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ប្រកាស​បញ្ចូល​ សមាជិក​សមាជិកា​យុវជន​នៃ​គណបក្ស​ ប្រជាជន​កម្ពុជា​នៅ​ប្រទេស​បារាំង​ចំនួន​ ប្រមាណ​២០០​នាក់​ ។​

​ក្រុម​យុវជន​ដែល​ត្រូវ​បាន​ប្រកាស​ ចូល​ជា​សមាជិក​យុវជន​ថ្មី​នៃ​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ប្ដេជ្ញា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​ កម្ពុជា​បាន​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​មាន​កិត្ដិ​ស័ព្ទ​នៅ​លើ​ ឆាក​អន្ដរជាតិ​ដោយ​មាន​ភាព​ស្មើមុខ​ ស្មើ​មាត់​និង​មានការ​ជឿ​ទុកចិត្ដ​យ៉ាង​ ខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ និង​បាន​បោះ​ ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​ រហូត​មក​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ ។​

​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ នោះ​ដែរ​ លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ជួប​ សំណេះសំណាល​ជាមួយ​ក្រុម​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​ប្រទេស​បារាំង​ ។​ នៅ​ ក្នុង​ឱកាស​សំណេះសំណាល​នោះ​ដែរ​ ក្រុម​ និស្សិត​បាន​ជម្រាប​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​អំពី​ផលវិបាក​ខ្លះៗ​ពី​ការ​សិក្សា​ នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​បាន​ក្រើនរំលឹក​ដល់​ សិស្ស​និស្សិត​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ខិតខំ​ រៀនសូត្រ​ដើម្បី​បំពេញ​ចំណេះវិជ្ជា​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ឱ្យ​ទទួល​បាន​ជោគ​ ជ័យ​និង​វិល​ទៅ​បម្រើ​ការងារ​ជូន​ប្រទេស​ជាតិ​វិញ​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ផ្ដល់​អនុសាសន៍​ដល់​ និស្សិត​ខ្មែរ​ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង​ត្រូវ​ខិតខំ​សិក្សា​ ពីព្រោះ​ ប្អូនៗ​គឺជា​ទំញំង​ស្នង​ឫស្សី​នៅ​ពេល​អនាគត​ នឹង​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​ ខ្មែរ​ដល់​ប្រទេស​នានា​ក្នុង​ពិភពលោក​ ឱ្យ​គេ​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជា​ហើយ​ ត្រូវ​ចូលរួម​ធ្វើ​សកម្ម​ភាពល្អៗ​ជួយ​សង្គម​និង​ប្រទេស​របស់​ខ្លួន​ ។​

​លោក​បណ្ឌិត​ក៏​មាន​ប្រសាសន៍​អំពី​ ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹងសមត្ថភាព​សិស្ស​និង​និស្សិត​កម្ពុជា​នៅ​តាម​គ្រឹះស្ថានឧត្ដមសិក្សា​ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ការងារ​ ។​

​លោក​ បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​បាន​មាន​ ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​តាម​ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ។​ ក្រុម​ និស្សិត​ខ្មែរ​ទោំ​ង​អស់​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​ រដ្ឋមន្ដ្រី​ ។​

​នៅ​ក្ន​ង​ដំណើរ​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​ បារាំង​នោះ​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ពិសា​ អាហារ​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ និង​ និស្សិត​ខ្មែរ​ប្រមាណ​៤០០​នាក់​និង​មាន​ ការ​ចូលរួម​ពី​សំណាក់​សមាជិក​សភា​ បារាំង​និង​មន្ដ្រី​អាជ្ញាធរ​បារាំង​ចូលរួម​ ផង​ដែរ​ ។​

​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​មាន​ ប្រសាសន៍​បំភ្លឺ​អំពី​ការ​ចោទប្រកាន់​មួយ​ចំនួន​ជូន​ដល់​ប្រ​ជ​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​ នៅ​ប្រ​ទស​បារាំង​បានដឹង​និង​យល់​ឱ្យ​ច្បាស់​និង​កុំ​ចាញ់បោក​ការ​ឃោសនា​អកុសល​នានា​ដែល​តែងតែ​ធ្វើ​ឡើង​មួលបង្កាច់​ រាជរដ្ឋាភិបាល​កម្ពុជា​ ។​

​នៅ​ក្នុង​ការ​ជួបជុំ​ពិសា​អាហារ​នៅ​ យប់​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​នោះ​ដែរ​ សមាជិក​ សភា​បារាំង​បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្ដិការ​រវាង​កម្ពុជា​ នឹង​បារាំង​និង​ពី​ការ​យកចិត្ដទុកដាក់​លើ​ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ ។​

​ក្នុង​ឱកាស​ទទួលទាន​អាហារ​សាមគ្គី​ នោះ​ដែរ​មានការ​រៃ​អង្គាស​បរិច្ចាគ​ថវិកា​តាម​រយៈ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដើម្បី​យក​ មក​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​បា្ជ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។​

...

​ដោយឡែក​លោក​នុ​ត​ ណា​រ៉ាង​ ឯកអគ្គ​ រាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​មាន​ ប្រសាសន៍​ថា​ វត្ដមាន​របស់​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នៅ​ប្រទេស​បារាំង​បាន​ធ្វើ​ ឱ្យ​ប្រជាពលរដ្ឋ​និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង​មាន​ភាព​កក់ក្ដៅ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print