ប្រទេសតំបន់អាស៊ីពិសេសនៅតំបន់អាស៊ីភាគអាគ្នេយ៍មានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសមហាអំណាចអាមេ រិកក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ចិននៅ ដែនសមុទ្រចិនភាគខាងត្បូង ភាគខាង កើតក៏ដូចជាមហាសមុទ្រឥណ្ឌាជាដើម។ ប្រទេសដែលសំខាន់បំផុតសម្រាប់អាមេ រិកក៏ដូចជាឥណ្ឌា សម្រាប់ទប់ស្កាត់ចិន នោះគឺប្រទេសស្រីលង្កា ទាំងនោះហើយ បានជាអាមេរិកខិតខំបង្កើតទំនាក់ទំនង ជាមួយប្រទេសនេះឱ្យប្រសើរឡើងវិញ ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលទំនាក់ទំនង អាមេរិក-ស្រីលង្កា ត្រូវឆ្លងកាត់នូវភាពចម្រូងចម្រាសខ្លាំង ដោយសារតែបញ្ហាសិទ្ធិមនុស្ស ។ សហ រដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសលោក ខាងលិចជាច្រើនផ្សេងទៀត សុទ្ធតែបាន នាំគ្នារិះគន់របៀបដឹកនាំរបស់លោកអតីត ប្រធានាធិបតីស្រីលង្កា Mahinda Raj- apakse ដែលគេមើលឃើញថា ជាការ ដឹកនាំតាមបែបផ្ដាច់ការ និងពោរពេញ ទៅដោយអំពើពុករលួយ ។ លើសពីនេះ ទៅទៀតគេក៏បាននាំគ្នារិះគន់ផងដែរ អំពី អំពើហិង្សារបស់រដ្ឋាភិបាលលោកRaj- apakse នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុម ឧទ្ទាមខ្លាតាមិល និងភាពយឺតយ៉ាវក្នុង ដំណើរការផ្សះផ្សាជាមួយក្រុមជនជាតិ ភាគតិច តាមិល នៅក្រោយពេលសង្គ្រាម ស៊ីវិលត្រូវបញ្ចប់កាលពីឆ្នាំ២០០៩ ។
នៅពេលនេះលោក Rajapakse ត្រូវ ចាកចេញពីអំណាចក្រោយពីចាញ់ឆ្នោត កាលពីដើមឆ្នាំ២០១៥ ហើយស្រីលង្កា កំពុងតែបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យ ទើបសហរដ្ឋអាមេរិកប្រញាប់ ប្រញាល់វិលត្រឡប់មកផ្សារភ្ជាប់ទំនាក់ ទំនងជាមួយនឹងស្រីលង្កាឡើងវិញ ។ ស្រីលង្កាជាប្រទេសតូចតាច និងក្រីក្រ ដែលមិនសូវមានអ្នកណាស្គាល់ ក៏ប៉ុន្ដែ តាមពិតជាប្រទេសដែលមានសារសំខាន់ ខាងភូមិសាស្ដ្រនយោបាយ ហើយដែល ប្រទេសមហាអំណាចសំខាន់ៗចំនួន៣ នាំគ្នាប្រជែងដណ្ដើមឥទ្ធិពលគឺចិន ឥណ្ឌា និងសហរដ្ឋអាមេរិក ។
លក្ខណៈពិសេស របស់ស្រីលង្កាគឺទីតាំងភូមិសាស្ដ្រ ។ ស្រីលង្កាមានទីតាំងស្ថិតនៅជាប់នឹង មហាសមុទ្រឥណ្ឌា ដែលជាច្រកផ្លូវដឹក ជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់ តភ្ជាប់ ពីអឺរ៉ុបកាត់តាមមជ្ឈិមបូព៌ា អាស៊ីខាង ត្បូង និងអាស៊ីអាគ្នេយ៍ ចាកចេញទៅ ចិន ជប៉ុន និងអាស៊ីបូព៌ា ។ បច្ចប្បន្ន នេះការដឹកជញ្ជូនទំនិញតាមកប៉ាល់ ប្រហែលជា៥០% និងការដឹកជញ្ជូនប្រេង ប្រហែលជា៧០% នៃចរាចរណ៍ផ្លូវសមុទ្រ សរុបនៅទូទាំងពិភពលោកគឺត្រូវឆ្លងកាត់ តាមមហាសមុទ្រឥណ្ឌា ក្បែរប្រទេស ស្រីលង្កា ។ ដូច្នេះប្រទេសមហាអំណាច ណាដែលចង់ត្រួតត្រាមហាសមុទ្រឥណ្ឌា គឺសុទ្ធតែចង់ពង្រឹងឥទ្ធិពលនៅស្រីលង្កា ។
មហាសមុទ្រឥណ្ឌា ដែលឥណ្ឌាតែង តែចាត់ទុកថា ជាដែនឥទ្ធិពលរបស់ខ្លួន ក៏ប៉ុន្ដែចិនដែលមានអំណាចកាន់តែរីកធំឡើងទាំងខាងសេដ្ឋកិច្ច និងខាងយោធា ក៏មានមហិច្ឆតាចង់គ្រប់គ្រងទីតាំងជាយុទ្ធសាស្ដ្រនេះដែរ ។ ចុងក្រោយទៅ រវាងឥណ្ឌានឹងចិន តើនរណានឹងក្លាយ ជាម្ចាស់នៃមហាសមុទ្រឥណ្ឌា ?
មហាសមុទ្រឥណ្ឌាគឺជាទីតាំងយុទ្ធ សាស្ដ្រដ៏សំខាន់មួយ ទាំងនៅក្នុងភូមិ សាស្ដ្រនយោបាយអាស៊ី និងពិភពលោក។ កាលពីសម័យសង្គ្រាមត្រជាក់មហា សមុទ្រឥណ្ឌាគឺជាទីតាំងយុទ្ធសាស្ដ្រ ដែល អាមេរិក និងសហភាពសូវៀតប្រជែងគ្នា ត្រួតត្រា ។ នៅពេលនេះក្រោយពីសង្គ្រាម ត្រជាក់បញ្ចប់ទៅគឺដល់វេនយក្សអាស៊ី ទាំងពីរ គឺចិន និងឥណ្ឌា ដែលកំពុងតែ ប្រជែងគ្នាគ្រប់គ្រងមហាសមុទ្រនេះ។
មហាសមុទ្រឥណ្ឌាគឺជាចំណុចកណ្ដាល មួយ ភ្ជាប់តំបន់យុទ្ធសាស្ដ្រធំៗទាំងបី គឺអឺរ៉ុប ដើមបូព៌ា និងអាស៊ី ។ ជាលំហ សមុទ្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូន តាមសមុទ្រដែលជាសរសៃឈាមនៃ សេដ្ឋកិច្ចពិភពលោក ។ ជាពិសេសមហា សមុទ្រឥណ្ឌាគឺជាច្រកឆ្លងកាត់ដែលមិនអាចចៀសរួចក្នុងការដឹកជញ្ជូនធនធានធម្មជាតិពីអាហ្វ្រិក និងដើមបូព៌ា មក កាន់ប្រទេសឥណ្ឌា និងចិន ។ ការដោះដូរ ពាណិជ្ជកម្មអន្ដរជាតិរបស់ចិនប្រមាណ ២៥% និងការដឹកជញ្ជូនប្រេងរបស់ចិន ប្រមាណ៨០% ត្រូវឆ្លងកាត់មហាសមុទ្រ ឥណ្ឌា កាត់តាមច្រកសមុទ្រ Malacca (ចន្លោះ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី) ភ្ជាប់ ទៅសមុទ្រចិនខាងត្បូង ។ មហាសមុទ្រ ឥណ្ឌាមានឈ្មោះ “ឥណ្ឌា” ហើយត្រូវបាន ឥណ្ឌាចាត់ទុកថា ជាដែនឥទ្ធិពលផ្ដាច់ មុខរបស់ខ្លួន ។ ក៏ប៉ុន្ដែមហិច្ឆតារបស់ ចិនកម្លាំងសេដ្ឋកិច្ច និងយោធារបស់ ចិនកំពុងតែជាការគំរាមកំហែងដ៏ធំមួយដល់មហិច្ឆតារបស់ឥណ្ឌាក្នុងការគ្រប់ គ្រងមហាសមុទ្រឥណ្ឌានេះ ។
ការចំណាយ ក្នុងវិស័យការពារជាតិចិនបានបន្ដកើន ឡើងកាន់តែខ្លាំងឥតឈប់ឈរ ជាពិសេស ការចំណាយលើការពង្រីកកងទ័ពជើងទឹក ដូចជាការសាងសង់នាវាផ្ទុកយន្ដហោះ និងនាវាមុជទឹក ។ នៅពេលនេះចិនកំពុង ផ្ដោតលើការពង្រឹងវត្ដមាននៅសមុទ្រចិន ខាងត្បូង និងសមុទ្រនៅប៉ែកខាងកើត (ទៅខាងកូរ៉េ និងជប៉ុន) ក៏ប៉ុន្ដែបើកម្លាំង របស់ចិននៅតែបន្ដកើនឡើងបែបនេះ មិនយូរមិនឆាប់ ចិនប្រាកដជានឹងបោះ ជំហានមួយទៀត គឺឈានទៅប្រជែងជា មួយឥណ្ឌាដល់មហាសមុទ្រឥណ្ឌាតែម្ដង។
តាមការពិតនាពេលបច្ចុប្បន្ននេះ ចិនបានប្រុងប្រៀបរៀបចំជើងព្រួលរួចជា ស្រេចទៅហើយ តាមរយៈការដាក់ចេញ នូវយុទ្ធសាស្ដ្រដែលគេឱ្យឈ្មោះថា “Col- lier de Perles” ជាភាសាខ្មែរ “ខ្សែក គជ់ខ្យង”គឺការពង្រឹងវត្ដមាននាវារបស់ចិនតាមរយៈការទិញ ជួល ឬសាងសង់ កំពង់ផែនៅតាមប្រទេសមួយចំនួន ចាប់តាំងពីសមុទ្រចិនខាងត្បូងរហូត ដល់តំបន់ដើមបូព៌ា ។
យុទ្ធសាស្ដ្រនេះ មានគោលដៅរក្សាសុវត្ថិភាពនាវាចរណ៍ របស់ចិនផង និងជាយុទ្ធសាស្ដ្រដើម្បី ឡោមព័ទ្ធឥណ្ឌាផងដែរ ជាពិសេសតាម រយៈការសាងសង់កំពង់ផែនៅតាមប្រទេស ជុំវិញឥណ្ឌា រួមមាន មីយ៉ាន់ម៉ា បង់ក្លា ដែសស្រីលង្កា និងប៉ាគីស្ថាន ។ កំពង់ផែដ៏ សម្បើមដែលចិនផ្ដល់លុយដើម្បីឱ្យ ស្រីលង្កាសាងសង់ និងដាក់សម្ពោធ កាលពីថ្ងៃចន្ទ ទី៤ ខែសីហា កន្លងទៅនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ដ្រនេះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី