ម៉ាឡេសុី៖ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងនៅក្នុងវេទិការសេដ្ឋកិច្ចពិភពចិនWCEFលើកទី១០ នៅម៉ាឡេស៊ី ដែលមានមេដឹកនាំកំពូលៗ មកពីបណ្ដាប្រទេស២៥ និងអ្នកវិនិយោគិនជាង៦០០នាក់ចូលរួមនោះថា៖ ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និង អន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។
កម្ពុជាត្រូវបានអ្នកវិនិយោគិនបរទេសជាង២៥ប្រទេសចាប់អារម្មណ៏ខ្លាំងផ្នែកសេដ្ឋកិច្ច បច្ចុប្បន្ន ដោយសារប្រទេសកម្ពុជាមានសុខសន្ដិភាពពេញលេញ និងផ្ដល់អំណោយផលដល់អ្នកវិនិយោគិន ក្នុងនិងក្រៅប្រទេសមករកស៊ីដោយសេរី ។ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីថ្ងៃសៅរ៏ ៣កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១០ វិច្ឆិកាឆ្នាំ២០១៨ ក្នុងវេទិកាសេដ្ឋកិច្ចពិភពចិន (WCEF) លើកទី១០ ក្រោម អធិបតីភាពលោក TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ខណៈលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួជាមួយបណ្តាមេដឹកនាំកំពូលៗ , អតីតនាយករដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ, ស្ថាប័ន ,ប្រធានក្រុមហ៊ុនធំៗ ,ឥស្សរជន វិនិយោគិន ,សហគ្រិន និងធុរៈកិច្ចជនមកពី២៥ ប្រទេសនិង ភ្ញៀវកិត្តិយស ចូលរួមជាង៦០០ នាក់ ដែលប្រព្រឹត្តិ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី ចាប់ពីថ្ងៃទី៩-១០ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ( រួមគ្នាឆ្ពោះទៅកាន់អនាគត ដើម្បីបង្កើតឱកាសថ្មីក្នុងការកែប្រែ សេដ្ឋកិច្ចពិភពលោក) ដោយផ្តោតសំខាន់នូវស្ថានភាពទូទៅលើទំនាក់ទំនងនៃការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធនាគារ ,សិក្សាធិការ, បច្ចេកវិទ្យា ទេសចរណ៍ ,ការវិនិយោគសេដ្ឋកិច្ចបែបទំនើប, សុខាភិបាល និង វិស័យពាណិជ្ជកម្មពណ៌បៃតង និងការវិនិយោគលើគ្រប់វិស័យ ។
...
លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ទៀតថា៖ សក្តានុពលកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និង អន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍ ។
សូមបញ្ជាក់ថា៖ ក្រោយពីបញ្ចប់នៃវេទិការកិច្ចប្រជុំសេដ្ឋកិច្ចពិភពចិន នៅរាត្រីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០១៨នេះ សមាជិកគណៈកម្មាធិការ នៃវេទិកានេះ ក៏បានរៀបចំពិធីអបអរសាទរជួបជុំ ពិសារអាហារសាមគ្គី ក្នុងគោលបំណង ដើម្បីបង្កើនភាពស្និទ្ធស្នាល និង ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អ ដោយមានការអញ្ជើញចូលរួមពី ប្រធានាបតី នៃបណ្ដាប្រទេសនីមួយៗ និង ដោយមានការចូលរួមពីលោក YB Dato’ Seri Anwar Ibrahim អ្នកតំណាងរាស្រ្ត និងជាបេក្ខជន នាយករដ្ឋមន្ត្រីម៉ាឡេសុីទី៨ ជាមួយបណ្តាមេដឹកនាំជា អតីតនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ ស្ថាប័ន ប្រធានក្រុមហ៊ុនធំៗ មកពី២៥ប្រទេសចូលរួម ផងដែរ ៕ ដោយ៖ សំរិត