លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ តាមរយៈវេទិការសេដ្ឋកិច្ចពិភពចិនWCEF នៅម៉ាឡេស៊ី កម្ពុជា ត្រូវបានអ្នកវិនិយោគិនបរទេសជាង២៥ ចាប់អារម្មណ៏ខ្លាំងផ្នែកសេដ្ឋកិច្ច បច្ចុប្បន្ន

ចែករំលែក៖

ម៉ាឡេសុី៖  លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងនៅក្នុងវេទិការ​សេដ្ឋ​កិច្ច​​​ពិភពចិន​WCEF​លើកទី១០ នៅម៉ាឡេស៊ី ដែលមានមេដឹកនាំកំពូលៗ មកពីបណ្ដាប្រទេស២៥ និងអ្នកវិនិយោគិនជាង៦០០​នាក់ចូលរួមនោះថា៖ ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និង អន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។

កម្ពុជាត្រូវបានអ្នកវិនិយោគិនបរទេសជាង២៥ប្រទេសចាប់អារម្មណ៏ខ្លាំងផ្នែកសេដ្ឋកិច្ច បច្ចុប្បន្ន ដោយសារប្រទេស​កម្ពុជាមានសុខសន្ដិភាពពេញលេញ និងផ្ដល់អំណោយផលដល់អ្នកវិនិយោគិន ក្នុងនិងក្រៅប្រទេសមករកស៊ីដោយសេរី ។ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីថ្ងៃសៅរ៏ ៣កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១០ វិច្ឆិកាឆ្នាំ២០១៨ ក្នុងវេទិកា​សេដ្ឋ​កិច្ច​​​ពិភពចិន (WCEF) លើកទី១០ ក្រោម អធិបតីភាពលោក TUN Dr. Mahathir Mohamad នាយក​រដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ខណៈលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួជាមួយបណ្តាមេដឹកនាំកំពូលៗ , អតីតនាយករដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ​, ស្ថាប័ន ,ប្រធានក្រុមហ៊ុន​ធំៗ ,ឥស្សរជន វិនិយោគិន ,សហគ្រិន និងធុរៈកិច្ចជន​មកពី២៥ ប្រទេសនិង ភ្ញៀវកិត្តិយស ចូលរួមជាង៦០០ នាក់ ដែលប្រព្រឹត្តិ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសុី ចាប់ពីថ្ងៃទី៩-១០ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមប្រធានបទ( រួមគ្នាឆ្ពោះទៅកាន់អនាគត ដើម្បីបង្កើតឱកាសថ្មីក្នុងការកែប្រែ សេដ្ឋកិច្ចពិភពលោក) ដោយផ្តោត​​សំខាន់​​​​នូវស្ថាន​ភាព​ទូទៅ​​លើទំនាក់ទំនងនៃការផ្លាស់ប្តូរសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធនាគារ ,សិក្សាធិការ, បច្ចេកវិទ្យា ទេសចរណ៍ ​,ការវិនិ​យោគ​សេដ្ឋ​​កិ​ច្ច​បែប​ទំនើប, សុខាភិបាល និង វិស័យ​ពាណិជ្ជ​កម្ម​ពណ៌បៃតង​ និងការវិនិយោគលើគ្រប់វិស័យ  ។

...

លោក ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ទៀតថា៖ សក្តានុពលកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការបើកទូលាយឱកាសវិនិយោគជាតិ និង អន្តរជាតិ ជាមួយការលើកទឹកចិត្តជាច្រើន ដែលមានការចាប់អារម្មណ៍ក្នុងការមកវិនិយោគ បណ្ដាក់ទុននៅកម្ពុជា ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក្នុងអត្រាជាង ៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង១ទសវត្សរ៍ ។
សូមបញ្ជាក់ថា៖ ក្រោយពីបញ្ចប់នៃវេទិការកិច្ចប្រជុំសេដ្ឋកិច្ចពិភពចិន នៅរាត្រីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០១៨នេះ សមាជិកគណៈកម្មាធិការ នៃវេទិកានេះ ក៏បានរៀបចំពិធីអបអរសាទរជួបជុំ ពិសារអាហារសាមគ្គី ក្នុងគោល​បំណង ដើម្បីបង្កើនភាពស្និទ្ធស្នាល និង ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អ ដោយមានការអញ្ជើញចូលរួមពី ប្រធានាបតី នៃបណ្ដាប្រទេសនីមួយៗ និង ដោយមានការចូលរួមពីលោក YB Dato’ Seri Anwar Ibrahim អ្នកតំណាងរាស្រ្ត និងជាបេក្ខជន នាយក​រដ្ឋមន្ត្រីម៉ាឡេសុីទី៨ ជាមួយបណ្តាមេដឹកនាំជា អតីតនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំ​ ស្ថាប័ន ប្រធានក្រុមហ៊ុន​ធំៗ ​មកពី២៥ប្រទេសចូលរួម ផងដែរ ៕ ដោយ៖ សំរិត
 

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print