កម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​អួន​ហ៊ុំ

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តពោធិ៍សាត់​ សហការ​ជាមួយ​មន្ដ្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ក្រគរ​ ចុះ​បង្ក្រាប​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​ប្រភេទ​អួន​កែ​ឆ្នៃ​ចំនួន​ ១​វង់​ ។​

​ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ​ប្រព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង​ ៤​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ព្រំប្រទល់​ស្រុក​កណ្ដៀង​ និង​ស្រុក​ក្រគរ​ ក្នុង​ដែន​សហគមន៍​នេសាទ​អន្លង់​រាំង​ (​អតីត​ឡោ​ត៍​នេសាទ​លេខ​ ៧)​ ស្ថិត​ក្នុងភូមិ​អន្លង់​រាំង​ ឃុំ​កំពង់​ពោធិ៍​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​ក្នុង​ប្រតិបត្ដិ​ការណ៍​ខាងលើ​ លោក​ ថៃ​ សីលា​លី​តា​ នាយ​រង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ ពោធិ៍សាត់​ បាន​ដឹកនាំ​កម្លាំង​ខាងលើ​បង្ក្រាប​បទល្មើស​នេសាទ​ប្រភេទ​អួន​ហ៊ុំ​ អូស​ដោយ​កម្លាំង​ម៉ាស៊ីន​ធំៗ​ ចំនួន​ ១​វង់​ ក្នុង​នោះ​រឹប​ស​អូស​បាន​វត្ថុ​តាង​ កាណូត​ ២​គ្រឿង​ ទូក​ដឹក​សាច់​អួន​ ១​គ្រឿង​ និង​ត្រី​ចម្រុះ​មួយ​ចំនួន​ រួម​ទាំង​កម្លាំង​កម្មករ​និង​ថៅកែ​ជា​ជនជាតិ​វៀតណាម​ចំនួន​ ៧​នាក់​ ៕​

sat (3)

sat (2)

sat (1)

sat (5)

sat (4)

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print