សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​ទើប​សមត្ថ​ស​កិច្ច​ជំនាញ​សំងំ​ឈឹង​ទុក​ឲ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​តាម​ទំនើងចិត្ត​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័​យ៖ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​ទើប​សមត្ថកិច្ច​ ជំនាញ​សំងំ​ឈឹង​ទុក​ឲ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​ តាម​ទំនើងចិត្ត​ ជាក់ស្តែង​នៅ​ក្បែរ​ស​ង្តា​ត់​រដ្ឋបាល​ព្រៃឈើ​អូរ​ជ្រៅ​(​សង្កាត់​និមិត្ត​)​ ឈ្មួញ​ជើង​ខ្លាំង​ហ៊ាន​ដឹកឈើ​ ប្រណិត​តាម​គោ​យន្ត​ចេញពី​ព្រៃ​ទាំង​ថ្ងៃ​មិន​ញញើត​ ។​ ឃើញ​សភាព​បែប​នេះ​អ្នក​យក​ព័ត៌មាន​ បាន​ផ្តិត​យក​រូបភាព​ ស្រាប់តែ​ត្រូវ​បាន​ស្ត្រី​ដែល​គេ​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​ទាញ​ផ្គាក់​ដេញ​កាប់​ ។​

vanna-2

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​រស្មី​សាមគ្គី​ ស្ថិត​ក្នុង​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​បង្ហើប​ថា​ ក្រោយ​ពី​អ្នក​យក​ព័ត៌មាន​ម្នាក់​ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ភូមិ​ខ្លា​ងាប់​ ត្រឡប់​ចូល​ទី​រួម​ខេត្តបន្ទាយមានជ័យ​ មក​ចំណុច​ខាងលើ​ដោយ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៩​នោះ​ក៏​បាន​ប្រទះ​ឃើញ​គោ​យន្ត​ចំនួន​២​គ្រឿង​មាន​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ និង​ស្រឡៅ​ដែល​គេ​ទើបនឹង​អារច្រៀក​ដឹក​ចេញពី​ព្រៃ​យក​មក​ទម្លាក់​នៅ​ក្នុងផ្ទះ​ចាន់​សា​វឿ​ន​(​ហៅ​ធី​ម​)​ និង​ប្រពន្ធ​ ឈ្មោះ​ធី​ស្រី​ផាត​(​ហៅ​កឹ​ប​)​ ដែល​រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​ពេល​ភ្លាមៗ​នោះ​ ដោយ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម្នាក់ឯង​ផង​ អ្នក​សារព័ត៌មាន​ក៏​បាន​ទាក់ទង​ទៅ​កាន់​លោក​នូវ​ និល​ ប្រធាន​រដ្ឋបាល​ព្រៃឈើ​តាម​ទូរស័ព្ទ​ដើម្បី​ អន្តា​គម​ន៍​បង្ក្រាប​ នៅ​ពេល​បាន​រាយការណ៍​ប្រាប់​លោក​នូវ​ និល​ ប្រធាន​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ឈរជើង​នៅ​ក្បែរ​នោះ​បាន​ប្រាប់​ថា​ ចាំ​លោក​ឲ្យ​កម្លាំង​កូនចៅ​ចុះ​ទៅ​មើល​។​

​លុះ​ចាំ​បាត់ៗ​ អ្នក​សារព័ត៌មាន​ ក៏​បាន​ទាយ​កាម​រ៉ា​ថត​យក​សកម្មភាព​ដែល​ឈ្មួញ​ខាងលើ​ទម្លាក់​ឈើ​ពីលើ​គោ​យន្ត​ទាំង​២​គ្រឿង​ដើម្បី​ទុកជា​ភស្តុ​តាង​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​នោះ​ស្រាប់តែ​ស្ត្រី​ឈ្មោះ​ធី​ស្រី​ផាត​(​ហៅ​កឹ​ប​)​ដែល​ជា​ប្រពន្ធ​ចាន់​សា​វឿ​ន​(​ហៅ​ធី​ម​)​នោះ​ បាន​ជេរ​ប្រមាថ​ និង​ រារាំង​មិន​ឲ្យ​អ្នក​ព័ត៌មាន​ថត​ និង​ប៉ង​ឆក់​យក​កាម​រ៉ា​យក​ទៅ​បោក​កំទេច​ចោល​តែ​ឆក់​មិន​បាន​ស្រាប់តែ​ទាញ​ផ្គាក់​ពីលើ​គោ​យន្ត​មក​ប៉ង​កាប់​មក​លើ​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត​។​ តែ​មាន​ស្ត្រី​ចំណាស់​ម្នាក់​មក​ឃាត់​និង​បាន​យក​ផ្គាក់​ចេញ​វិញ​តែ​ស្ត្រី​ទំនើង​នោះ​នៅ​តែ​ស្រែក​ក្អេងក្អាង​បង្កជម្លោះ​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​ ថត​បាន​។​

​ស្ត្រី​នោះ​បាន​ស្រែក​ប្រាប់​អ្នកកាសែត​ថា​ នាង​និង​ប្តី​រកស៊ី​យូរ​មក​ហើយ​ ឡើង​ដុះ​ស្លែ​តាំង​អត់​អី​ស៊ី​រហូត​មានបាន​លើក​ផ្ទះ​ធំ​ទ្រនុំ​ខ្ពស់​បែប​នេះ​បាន​គឺ​គ្មាន​នរណា​ហ៊ាន​ក្អក់​ជាមួយ​ទេ​កុំ​ថា​ឡើយ​មន្ត្រី​ជំនាញ​ឬ​អា​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​និមិត្ត​នេះ​ ចង់​ឲ្យ​វា​១០​នាក់​ទៀត​ក៏​អញ្ញ​មិន​ព្រឺរោម​ដែរ​ ហើយ​អា​អ្នកកាសែត​ឯង​ចេះ​ដឹង​អី​ដែរ​ បើ​ជំនាញ​បើកដៃ​ឲ្យ​ឈ្មួញ​ឈូស​ឆាយ​កាប់​បំផ្លាញ​ព្រៃរនាម​ដូន​សំ​កើត​វាល​ទៅ​ហើយ​បើ​ចង់​ថត​ចាំ​អញ្ញ​នាំ​ទៅ​ថត​។​

​ដោយ​ចាំ​យូរ​ពេក​មិនឃើញ​មន្ត្រី​ជំនាញ​មក​ ទើប​អ្នក​សារព័ត៌មាន​ បាន​ចេញពី​កន្លែង​កើតហេតុ​។​ ទោះជា​យ៉ាងណា​នៅ​ជុំវិញ​នោះ​គេ​បាន​ប្រាប់​ថា​ប្តី​ប្រពន្ធ​ខាងលើ​នោះ​គឺជា​ឈ្មួញ​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ឡើង​ដុះ​ស្លែរ​ទៅ​ហើយៗ​គេ​បាន​បង់​លុយកាក់​ដល់​មន្ត្រី​ជំនាញ​គ្មាន​ចន្លោះ​ឡើយ​ទាំង​មេព្រៃ​និង​បរិស្ថាន​(​ស្រុក​ម៉ា​ឡៃ​)​រហូត​ដល់​ប៉ូ​លី​ស​គ្រប់​ស្ថា​ប័​ន្ថ​អស់​ទៅ​ហើយ​ទើប​គ្មាន​អ្នក​បង្ក្រាប​ហើយ​ឲ្យ​ជនខិលខូច​បែប​នេះ​ឡើងចាង​ក្នុង​ការ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នេះ​ស្ទើរតែ​ហិនហោច​។​

​ប្រភព​បញ្ជាក់​ថា​ ភាព​អសកម្ម​នេះ​ហើយ​សិប្បកម្ម​កែ​ច្នៃ​ឈើ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​មានច្បាប់​ទាំង​អត់​ច្បាប់​កំពុង​តែ​មានកា​កើនឡើង​ ហើយ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​គី​លោក​ នូវ​ និល​ មិន​ទាន់​ឃើញ​សកម្មភាព​ប​ង្រា​ប​ឡើយ​ ។​ ប្រភព​លើក​ឡើង​ថា​ឃើញ​តែ​ពី​ប្រមូលប្រាក់​ប្រចាំខែ​តែ​ប៉ុណ្ណោះ​ ៕​

vanna (1)

vanna (3)

vanna (4)

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print