ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង​ រង​របួសធ្ងន់​ និង​ស្រាល​បី​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​ចរាចរណ៍​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ចំ​ពេញទំហឹង​បណ្ដាល​អោយ​រង​របួសធ្ងន់​ និង​ស្រាល​ចំនួន​បី​នាក់​និង​ម៉ូតូ​ទាំង​សងខាង​រង​ការ​ខូចខាត ​។​

image3

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាង​មុខក្រសួង​កសិកម្ម​ តាម​បណ្ដោយ​មហាវិថី​ព្រះ​ន​រោ​ត​ម្ដ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស្ទេ​ប​ ព​ណ៍​សរ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AD-1962​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ (​បញ្ច្រាសទិស​ចរាចរណ៍​)​លុះ​មក​ដល់​ចំណុច​កើតហេតុ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ស៊ុ​យ​ស៊ូ​គី​ស្មា​ក​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ កំពង់ចាម​1A-0777​ ជិះ​ដោយ​បុរស់​ម្នាក់​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បាន​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្ដាល​អោយ​ដួល​បោក​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់​ស្រាល​ទាំង​សងខាង ​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន​ ដើម​ប្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

image2

image1

image4

image5

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print