អគ្គីភ័យឆាបឆេះផ្ទះ១ខ្នងនៅកណ្តាលក្រុងសៀមរាបអស់ទ្រព្យសម្បត្ដិមួយចំនួន ខណៈបុរសម្នាក់សន្លប់

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងមាន៥បន្ទប់ធ្វើពី លើថ្មក្រោមទំហំ៨មx២០ម​ ត្រូវបានអគ្គីភ័យ​ឆាប​ឆេះអស់ទ្រព្យមួយចំនួន​បណ្តាលមកពីទុស្សេខ្សែភ្លើង និងមនុស្សម្នាក់សន្លប់ ខណៈបុរសរូបនោះជួយ​ពន្លត់​ភ្លើងរអិលដួល ។

FB_IMG_1448905822758

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៥ស្ថិតក្នុងភូមិ​បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបទល់មុខសណ្ណាគារសេរីភាព ។

តាមប្រភពព័ត៌មាន បានអោយដឹងថា នៅក្នុងបន្ទប់ផ្ទះកើតហេតុខាងលើគេឃើញផ្សេងហុយ​ចេញពី​បន្ទាប់ ដែលគេសង្ស័យថា ឆ្លងចរន្ដអគ្គិសនី បន្ទាប់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះបានយកបំពុងពន្លត់អគ្គីភ័យ ប៉ុន្ដែមិនអាចពន្លត់បាន ។ ប្រភពបន្ដថា បន្ទាប់មករថយន្ដពន្លត់អគ្គីភ័យបានបាញ់ទឹកពន្លត់ទើបរលត់​ដោយ​សុវត្ថិភាព។ នៅក្នុងហេតុការណ៍នោះ មានបុរសម្នាក់បានដូលសន្លប់ ដោយសារជួយពន្លត់ភ្លើងជាន់​ឈើរអិលដួល ប៉ុន្ដែគេមិនដឹងថា ជាម្ចាស់ផ្ទះឬអ្នកជិតខាងឡើយ រួចហើយសមត្ថកិច្ចហៅឡាន​ពេទ្យ​បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម ។

អាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងថា  ម្ចាស់ផ្ទះមានឈ្មោះ ឆៃ សុខប៊ុនធឿន មុខ​របរ​ដឹកភ្ញៀវ ស្ថិត​នៅ​ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សរុបការខូចខាត បន្ទប់ជួល១ទំហំ៣មx៤ និង​សម្ភារៈក្នងបន្ទ​ប់មួយចំនួន ។ លោកបន្តថា មូលហេតុដែលបណ្តាលឲ្យមានការឆាបឆេះនេះគឺ​បណ្តាលមក​ពីទុស្សសេខ្សែភ្លើង ។

លោកបន្តទៀតថា នៅកន្លែងកើតហេតុក៏មានវត្តមានលោក ផល្លា ប្រធានក្រុមប្រឹក្សា​ខេត្តលោកអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធចុះមកជួយអន្តរាគមន៍ផងដែរ ។​ លោកបន្ថែមថានៅក្នុង​ហេតុការណ៍​ពន្លត់អគ្គីភ័យនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់ចំនួន២គ្រឿង ទើបអាចជួយ​ពន្លត់បាន​ដោយជោគជ័យនិងមិនមានរាលដាលដល់ផ្ទះជិតខាងនោះទេ ៕

FB_IMG_1448905808697

FB_IMG_1448905785981

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print