អភិបាលខេត្តមណ្ឌលគិរី៖ ទទួលស្គាល់ថា នៅមានការខ្វះចន្លោះក្នុងការដោះស្រាយ បញ្ហាបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម អេង ប៊ុនហ៊ាង បានមានប្រសាសន៍ថា បញ្ហាប្រឈមទាក់ទងទៅនឹងបទល្មើស ព្រៃឈើកន្លងមកបានធ្វើការកាត់បន្ថយច្រើនហើយ ប៉ុន្តែនៅមានមួយចំនួនដែលនៅមានការខ្វះខាត។ ការដឹកជញ្ជូនឈើខុសច្បាប់ជាបញ្ហាតូចតាចទេ តែការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ ទើបជាបញ្ហាសំខាន់ ហើយស្មុកស្មាញ ។

IMG-20151201-WA0070

ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងពីធីប្រកាសផ្ទេរសម្រួលភារកិច្ច នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដែលលោក វង សុក្រសិរី មកជានាយខណ្ឌរដ្ឋព្រៃឈើមណ្ឌលគិរី ចំណែកលោក កែប កត់ ត្រូវទៅកាន់ជានាយខណ្ឌរដ្ឋបានព្រៃឈើរតនគិរី ។

បើតាមការបញ្ជាក់របស់ឯកឧត្តម អភិបាលខេត្ត ការកាប់ទន្ទ្រានព្រៃឈើយកដីជាបញ្ហាធំ ព្រោះនៅទូទាំងខេត្តមណ្ឌលគិរី ចលនាប្រជាជនធ្វើ ចំណាកស្រុកពីខាងក្រៅនៅមានចំនួនច្រើន ម្យ៉ាងការទទួលបានព័ត៍មានមានភាពយឺតយ៉ាវ។ យឺតយ៉ាវព្រោះមានកន្លែងខ្លះកើតឡើងក្នុងលក្ខណៈ ទ្រង់ទ្រាយធំទៅហើយ ទើបអាជ្ញាធរទទួលបានព័ត៍មាន ។

ដូចច្នេះឯកឧត្តម សំណូមពរដល់មន្ទីរពាក់ព័ន្ធ សមត្ថកិច្ចមូលដ្ឋានទាំងអស់ ពិសេសនាយខណ្ឌរដ្ឋបាលព្រៃឈើដែលទើបប្រកាសតែងតាំងថ្មី ត្រូវជម្រុញអោយផ្នែករដ្ឋបាលព្រៃឈើ ក៏ដូចជាសង្កាត់រដ្ឋបាលព្រៃឈើ ដែលនៅជិតផ្ទាល់ជាមួយមូលដ្ឋាន ធ្វើយ៉ាងណាផ្តល់ព័ត៍មានអោយបានទាន់ពេលវេលា កុំទុកដល់មានទ្រង់ទ្រាយធំទៅហើយ ទើបធ្វើការរាយការណ៍មកគណៈបញ្ជាការឯកភាពខេត្ត ចុះទៅដោះស្រាយនោះ ៕

IMG-20151201-WA0073

IMG-20151201-WA0072

IMG-20151201-WA0071

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print