ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ សហការជាមួយមន្ដ្រីជំនាញសង្កាត់រដ្ឋបាលជលផលស្រុកក្រគរ ចុះបង្ក្រាបអ្នកនេសាទប្រើប្រាស់ឧបករណ៍ប្រភេទអួនកែឆ្នៃចំនួន ១វង់ ។
ប្រតិបត្តិការណ៍ខាងលើនេះប្រព្រឹត្តឡើងនៅវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចព្រំប្រទល់ស្រុកកណ្ដៀង និងស្រុកក្រគរ ក្នុងដែនសហគមន៍នេសាទអន្លង់រាំង (អតីតឡោត៍នេសាទលេខ ៧) ស្ថិតក្នុងភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ក្នុងប្រតិបត្ដិការណ៍ខាងលើ លោក ថៃ សីលាលីតា នាយរងខ័ណ្ឌរដ្ឋបាលជលផល ពោធិ៍សាត់ បានដឹកនាំកម្លាំងខាងលើបង្ក្រាបបទល្មើសនេសាទប្រភេទអួនហ៊ុំ អូសដោយកម្លាំងម៉ាស៊ីនធំៗ ចំនួន ១វង់ ក្នុងនោះរឹបសអូសបានវត្ថុតាង កាណូត ២គ្រឿង ទូកដឹកសាច់អួន ១គ្រឿង និងត្រីចម្រុះមួយចំនួន រួមទាំងកម្លាំងកម្មករនិងថៅកែជាជនជាតិវៀតណាមចំនួន ៧នាក់ ៕
ដោយ៖ ប៉ឹម ពិន