លោក​ ឯម​ ច័ន្ទ​មករា​ ដែល​តែងតែ​ធ្វើ​សកម្មភាព​ដើម្បី​ជនពិការ​ ត្រូវបាន​ព្រះមហាក្សត្រ​ដំឡើង​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​

ចែករំលែក៖

ភ្នំពេញ​៖លោក​ឯម​ ច័ន្ទ​មករា​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ​ ត្រូវបាន​ព្រះមហាក្សត្រ​ដំឡើង​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ នៅ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​ យុវនីតិ​សម្បទា​ ។

សូម​បញ្ជាក់​ថា​ ថ្លែងនៅចំពោះមុខតំណាងរដ្ឋាភិបាលជាច្រើននៅឯអង្គការសហប្រជាជាតិ កាលពី​ខែមិថុនា ឆ្នាំ២០១៨​ កន្លង​ទៅ​ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាសិទ្ធិជនមានពិការភាព លោក ឯម ច័ន្ទមករា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសគោលជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិពីគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាន និងមានស័ក្តសិទ្ធភាពដើម្បីលើកកម្ពស់សិទ្ធិនិងយកចិត្តទុកដាក់លើសុខមាលភាពជនមានពិការភាព។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងចេញពីសន្និសិទ្ធរដ្ឋភាគីនាទីក្រុងញ៉ូយកថា «ពិការភាពគឺជាផ្នែកអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា។ ប្រទេសកម្ពុជាចាត់ទុកសង្គមស៊ីវិល វិស័យឯកជន អង្គការជនពិការ ដៃគូអភិវឌ្ឍន៍គឺជាដៃគូសហប្រតិបត្តិការដ៏ល្អក្នុងការអនុវត្តន៍អនុសញ្ញាស្តីពីសិទ្ធិជនមានពិការ»។

លោក ឯម ច័ន្ទមករា «បានថ្លែងបែបនេះក្នុងការឱកាសដែលលោកដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសិទ្ធលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print