ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ត្រូវបានអាជ្ ញាធរសង្កាត់ចោមចៅទី៣នាំទៅសាលា សង្កាត់បន្ទាប់ពីដើរសើចៗនិងចូ លផ្ទះគេឯងសង្ស័យខូចចិត្ត វិប្បត្តិផ្លូវចិត្ត ទើបមានសតិមិនប្រក្រតី។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
អាជ្ញាធរបានអោយដឹងថា បន្ទាប់ពីរាយការណ៍ពីប្រជាពលរដ្ ឋដោយនារីខាងលើមានវ័យ ប្រហែល២០ឆ្នាំបានដើរចូលផ្ទះគេឯងហើយមិននិយា យស្តីបានត្រឹមតែសើចសួនាំក៏មិននិ យាយទើបអាជ្ញាធរហៅមកសាលាសង្កាត់ តែម្តង។
នារីខាងលើមិនស្គាល់អត្តសញ្ញាណផ្ ទះក៏មិនដឹងនៅទីណាដូចនេះអាជ្ញា ធរសង្កាត់ចោមចៅ៣ សូមធ្វើការអំពាវនាវផងដែរ ដល់សាធារណៈជន មាតា បិតា អាណាព្យាបាល សាច់ញាតិ បងប្អូនណាដែលបានស្គាល់ នារីរូបនេះ ដូចភិនភាគខាងលើ ឬក្រុមគ្រួសារ ណាដែលបាត់សមាជិកគ្រួសារ ដូចភិនភាគនេះ មេត្តាមកទំនាក់ទំនង នៅសាលាសង្កាត់ ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ឬ ទៅទំនាក់ទំនងនៅ មណ្ឌលសំចត សង្គមកិច្ច ស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ដោយសារនារីរូបនេះ នឹងត្រូវបញ្ជូនទៅមណ្ឌលសង្គមកិច្ ច ទៅនោះដើម្បីស្នាក់នៅ និងបន្តស្រាវជ្រាវស្វែងរកសាច់ញា តិ ៕សុខាសែនជ័យ