យុវជន ម្នាក់ឡើងស្វានជញ្ជាំងតខ្សែភ្លើង កាន់ខ្សែភ្លើងចំមុខដំណរឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន ម្នាក់ឡើងស្វានជញ្ជាំង បង្កប់ត ខ្សែ ភ្លើងមិនប្រយត្ន័កាន់ខ្សែភ្លើងចំកន្លែងមុខដំណរបណ្ដាលឲ្យឆក់ស្លាប់នៅនិងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង ៥ល្ងាចថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះលេខ ៧៨ ផ្លូវ ៥៩២ ក្រុម១២ ភូមិ៣ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អ៉ីង វាសនា អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ ១៤៥ង ផ្លូវលំ សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុន ពេលកើតហេតុជនរងគ្រោះបានឡើងស្វានជញ្ជាំងផ្ទះដាក់បង្កប់ខ្សែភ្លើងតនៅចំណុចផ្ទះកើតហេតុ។ហើយជនរងគ្រោះបានកាន់ចំខ្សែដំណរ ម៉ាស៊ីនស្វានបណ្ដាលឲ្យឆក់ស្លាប់តែម្តង។

បន្ទាប់ពីកើតហតុសមត្ថកិច្ច មូលដ្ឋានសហការជាមួយជំនាញ បានចុះមកពិនិត្យនិងធ្វើកោ សល្យវិច្ច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនី ពិតប្រាកដ មែន រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅម្តាយជន រងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print