នគរបាលចុះស្រាវជ្រាវករណីមនុស្សស្លាប់ក្នុងទឹកមានស្នាមរបួសគួរឲ្យសង្ស័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្តកិច្ចនគរបាលទទួលបានសេចក្តីរាយកាេណ៍ពីប្រជាពលរដ្ឋម្នាក់ មានមនុស្សបាត់ខ្លួនសង្ស័យលិចទូកលង់ទឹកស្លាប់ នៅពេលសាច់ញាតិមុជរាវរកសាកសពឃើញនៅបាត់ដី មានស្នាមរបួសគួរឲ្យសង្ស័យអាចជាប់ពាក់ព័ន្ធក្នុងករណីផ្សេងៗ។

ហេតុការណ៍មុជទឹករាវរកសាកសពសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ៧កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទឹកអាងវារីសអគ្គីសនីត្រង់ចំណុចអូរតាឡុះ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទៀង ទឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយករណីនេះសមត្តកិច្ចនគរបាលទទួលបានសេចក្តីរាយកាេណ៍ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ សន ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុនមួយថ្ងៃការប្រទះឃើញសាកសពថាបានបាត់មនុស្សរកមិនឃើញ ។

ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបន្តថា បានឃើញស្បែកជើងជនរងគ្រោះអណ្ដែតទឹកក្បែទូកលិចក៍រាយការណ៍ប្រាប់មកសមត្តកិច្ច បានចុះទៅដល់កន្លែងកើតហេតុបងប្អូនសាច់ញាតិមុជរាវរកកន្លែងនោះអត់ឃើញ លុះថ្ងៃស្អែកឡើងទើបសាច់ញាតិមុជរាវរកម្ដងទៀតក៍បានប្រទះឃើញនៅបាតដី ដែលមានជម្រៅប្រមាណ ៤ម៉ែត្រ។

ប្រភពដដែលបន្តទៀតថា លើខ្លួនប្រាណសាកសពមានស្លាកស្នាមដាច់រលាត់រួមមាន លើថ្ងាស់លើចិញ្ចើមខាងស្ដាំ ១កន្លែង និងខាងឆ្វេង ១កន្លែង មានហូរឈាមតាមមាត់ និងច្រមុះ ខាំអណ្ដាត ដៃទាំង ២ក្ដាប់ពណ៏សស្លេក និងគូថមានការជ្រីវជ្រួញ ករណីនេះកំពុងស្រាវជ្រាវនៅឡើង សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print