ប្រជាពលរដ្ឋរិះគន់ម្ចាស់បុរីឌឹផ្លរ៉ាបើករថយន្ត ធុនធ្ងន់បំផ្លាញផ្លូវរបស់ពួកគាត់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅជិត និងបុរីឌឹផ្លរ៉ា ដែលមានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ ខែង ខណ្ឌជ្រោយចង្វា បាននាំគ្នារិះគន់ ដល់ម្ចាស់បុរីឌឹផ្លរ៉ាដែលយករថយន្តធុនធំៗ បើកឆ្លងកាត់ផ្លូវមុខលំនៅឋានរបស់ពួកគាត់ បណ្តាលឲ្យរងការខូចខាតពិបាកនៅក្នុងការធ្វើដំណើរ ហើយរដូវក្តៅវិញហ៊ុយចូល ពេញក្នុងផ្ទះ ។

ពួកគាត់បានឲ្យដឹងថា ម្ចាស់បុរីឌឹផ្លរ៉ា បានសាងសង់នៅអគារផ្ទះលែ្វង ផ្ទះវិឡា វិឡាភ្លោះ ជាច្រើនល្វែងច្រើនខ្នង តែគាត់ មិនបានឲ្យរថយន្តដែលដឹកដែកដឹកថ្មដឹក ឥដ្ឋឬរថយន្តក្រឡុកសីុម៉ងត៍កាត់បើកចូលនៅក្នុងបុរីនោះឡើយ គឺឲ្យបើកនៅផ្លូវរបស់ ប្រជាពលរដ្ឋ ដែលធ្វើឲ្យរងការខូចខាត ដោយកន្លែង ខ្លះទៀតជង្ហុកដូចថ្លុកក្របី មានដក់ទឹក និភក់ក៏មានដែរ ។

ពួកគាត់បានបន្តថា កន្លងទៅប្រជាពល រដ្ឋបានសុំការអន្តរាគមន៍ពីចៅសង្កាត់ដើម្បី កុំឲ្យរថយន្តធំៗរបស់់បុរីឌឹ​ផ្លរ៉ាបើកកាត់នៅ លើផ្លូវរបស់ពួកគាត់ ពោលគឺបើកនៅក្នុង បុរីចុះ តែការស្នើរសុំរបស់គាត់បានត្រឹមតែ អាជ្ញាធរឲ្យគ្រឿងចក្រឈូសបង្ហាប់បានតែ បន្តិចលើកក្រោយខូចលើសដើម ។

បុរីឌឹផ្លរ៉ាដែលមានទីតាំងតាមបណ្តោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វានេះ បានសាង​សង់នៅ បុរីជាច្រើនល្វែង ហើយកន្លែងខ្លះជាវិឡា ភ្លោះដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ តែ បែរជាប្រើប្រាស់រថយន្តធុនធំៗដូចជារថយន្ត ក្រឡុកសីុម៉ងត៍ រថយន្តដឹកឥដ្ឋ ដឹកដែក បំផ្លាញផ្លូវរបស់ប្រជាពលរដ្ឋទៅវិញ ។

ប្រជាពលរដ្ឋសូមណូមពរដល់លោក អភិបាលខណ្ឌជ្រោយចង្វា ឃ្លាំង ហួត មេត្តា ឲ្យមន្រ្តីជំនាញចុះមកពិនិត្យផ្លូវរបស់ប្រជា ពលរដ្ឋដែលជាប់នឹងបុរីឌឹផ្លរ៉ាខាងលើនេះផង ។ ផ្លូវ១ខែ្សដែលរងការខូចខាតខាងលើ នេះចាប់ពីចិញ្ចើមផ្លូវជាតិលេខ៦ចូលទៅ ខាងក្នុងប្រហែលជា២គីឡូដោយសារតែ ការដឹកលើសទម្ងន់របស់រថយន្តធំៗចូល ទៅក្នុងបុរីឌឹផ្លរ៉ានេះ ៕ អរុណរះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print