ខេត្តព្រះវិហារ: លោក ម៉ិញ ស៊្រន ប្រធានកងឯកភាពកម្ចាត់មីនកម្ពុជាCMACទី៦បានឲ្យដឹងថា រយៈពេលz ១០ខែ ឆ្នាំ២០១៨នេះ កងឯកភាពកម្ចាត់មីនទី៦ បានប្រតិបត្តិការបោសសម្អាតមីន លើផ្ទៃដីចម្ការមីនចំនួន ៦៥៨,៨៧៩ម៉ែត្រការ៉េ បោសសម្អាតផ្ទៃដីចម្ការគ្រាប់បានចំនួន ៣,១៤៧,០០៧ម៉ែត្រការ៉េ រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១,០៧៣គ្រាប់ រកឃើញគ្រាប់មីនប្រឆាំងរថក្រោះចំនួន៥គ្រាប់ រកឃើញនិងកម្ទេចចោលមីនកែច្នៃបានចំនួន៧គ្រាប់ នឹងរកឃើញហើយកម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១,៤៩៣គ្រាប់។
លោក ម៉ិញ ស៊្រន បានផ្តល់របាយការណ៍នេះក្នុងឱកាសដែលនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស លើកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យមើលសកម្មភាពកម្ចាត់មីន របស់កងឯកភាពកំចាត់មីនទី៦ ដែលកំពង់ធ្វើសកម្មភាពបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាបនិងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃព្រហស្សតិ៍ ៨កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឯអង្គភាពកំចាត់មីនទី៦ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោក ម៉ិញ ស៊្រន ការធ្វើសកម្មភាពបោសសម្អាតមីន និងយុទ្ធ័ណ្ឌមិនទាន់ផ្ទុះធ្វើឡើង ដោយ កងឯកភាពកម្ចាត់មីនទី៦ដែលបានបង្កើតឡើងក្នុងខែសីហាឆ្នាំ១៩៩៨ មានការិយាល័យនៅក្នុងខេត្តសៀមរាប ហើយបាននឹងកំពុងប្រតិបត្តិការរុករកគ្រាប់មីន នឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់គ្រប់គ្រងរបស់អង្គភាពនេះ ក្នុងខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងស្ទឹងត្រែង។
ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកំចាត់មីនរបស់កងកម្លាំងកម្ចាត់មីនទី៦ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្តនាពេលនោះ នាយឧត្តមសេនីយ៍ មាស សុភា បានកោតសរសើរចំពោះស្មារតី នៃការលះបង់ខ្ពស់ដើម្បីសម្រេចភារកិច្ចដ៍លំបាកនេះ ក្នុងការរំដោះដីធ្លីដែលសម្បូរគ្រាប់ដោយសារសង្គ្រាមជូនប្រជាជន។
ជាមួយនេះដែរនាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តល់ដល់កងកម្លាំងកងឯកភាពកំចាត់ទី៦ មានមីចំនួន ២០កេះធំ.ត្រីខ កំប៉ុងចំនួន ៥០យួរ.ទឹកត្រី ទឹកស៊ីអីវ១០០យូរ.ទឹកផ្លែឈើ ៥០កេស.ទឹកបរិសុទ្ធ៥០កេស.ព្រមទាំងបានផ្តល់ថវិកាដល់បុគ្គលិកទីវាលនិងសិក្ខាកាមចូលរួមប្រមាណ៣០០នាក់ក្នុងម្នាក់ៗ២ម៉ឺនរៀល និងយោធាធិន១៧នាក់ក្នុងម្នាក់ ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែ៕