ខេត្តរតនគិរីៈបុរសជាងផ្សារដែកម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារត្រូវចរន្តអគ្គិសនីឆក់ខណៈដែលលើកដែកឡើងលើដើម្បីផ្សាក៏ប៉ះទៅនិងខ្សែភ្លើងមេឆក់ធ្លាក់ពីលើផ្ទះតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩.២០នាទីព្រឹក ថ្ងៃពុធ ៧ កើតខែកត្តិកឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះ យីហោរ បែបលីហួរវេរលុយស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ខេតរតនគិរី ។
ប្រភពថា មុនកើតហេតុ ជនរងគ្រោះលើកដែកដើម្បីផ្សារក៏ប៉ះចំទៅលើខ្សែភ្លើងមេ (ខ្សែភ្លើងស្រាត) ក៏ឆក់ធ្លាក់ពីលើផ្ទះតែម្តង ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះដែរប៉ុន្តែអកុសលបានស្លាប់នៅមន្ទីរពេទ្យខេត្តនោះតែម្តង ។
ជនរងគ្រោះ ឈ្មោះ ធា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរមុខរបរជាងផ្សាដែកទើបមកពីខេត្តក្រចេះ ស្នាក់នៅភូមិ ភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី ។
សាកសពដម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យខេត្តរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ជីវន្ត័