ខេត្តរតនគិរីៈ គោញី៦ក្បាលបានងាប់រដូករណែលគេសង្សយ័ថាបណ្តាលមកពីពុលថ្នាំបាញ់ប៉ូវដំណាំដំឡូងកាល ពីថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ។
នៅក្នុងចំការដំឡូងនិងចំការស្វាយចន្ទីរបស់ឈ្មោះ ណាតក្នុងភូមិចងឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរី ។
សមត្ថមិច្ចស្រុកអណ្តូងមាសបានឱ្យដឹងថា ម្ចាស់គោរងគ្រោះ ឈ្មោះ សល់ ចេល ភេទប្រុស អាយុ៥៦ឆ្នាំគោរបស់គាត់ងាប់២ក្បាល, ម្ចាស់គោ ឈ្មោះ រចំ ផង់ ភេទប្រុស អាយុ៣៣ឆ្នាំគោរបស់គាត់ងាប់១ក្បាល, ម្ចាស់គោឈ្មោះ សល់ គ័រ ភេទប្រុស អាយុ៣៥ឆ្នាំ គោរបស់គាត់ងាប់១ក្បាល, ម្ចាស់គោឈ្មោះ សេវ គ្លីន ភេទប្រុស អាយុ៤៥ឆ្នាំ គោរបស់គាត់ងាប់១ក្បាលនិងគោងាប់១ក្បាលទៀតសមត្ថកិច្ចមិនទាន់ដឹងម្ចាស់នៅឡើយទេ ។
ប្រភពបន្តថាតាមការសន្និដ្ឋានរបស់មណ្ឌលសុខសភាពឃុំញ៉ាងថាសត្វគោទាំងនេះងាប់គឺបណ្តាលមកពីពុលថ្នាំសម្រាប់ប៉ូវដំឡូងមី ៕ ដោយ ជីវន្ត័