នៅថ្ងៃទី១៥ខែវិច្ឆិកា ក្រុមរាជអាជ្ញា សាឌីអារ៉ាប៊ី បានបញ្ជាក់ថា មនុស្ស៥នាក់ស្ថិតនៅក្នុងការចោទប្រកាន់ពាក់ព័ន្ធការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi អាចប្រឈមនឹងទោសប្រហារជីវិត។
សារព័ត៌មាន CNN បានដកស្រង់ព័ត៌មានពីព្រះរាជអាជ្ញា សាឌីអារ៉ាប៊ី បានបញ្ជាក់ថា សរុបមានមនុស្ស១១នាក់ ជាប់ពាក់ព័ន្ធ ពីគម្រោងសម្លាប់អ្នកសារព័ត៌មាន ក្នុងនោះមាន៥នាក់ប្រឈមនឹងទោសប្រហារជិវិត ដោយបានចូលរួមផ្ទាល់នៅក្នុងការសម្លាប់ ចេញបញ្ជាសម្លាប់។
តាមរបាយការណ៍បញ្ជាក់ អតីតអនុប្រធាន ក្រុមចារកិច្ចសាឌីអារ៉ាប៊ី លោក Ahmed Al Assiri បានស្នើរឲ្យអនុវត្តគម្រោងបង្ខំឲ្យអ្នកសារព័ត៌មាន Khashoggi ត្រូវវិលត្រឡប់ទៅកាន់សាឌីអារ៉ាប៊ីវិញ ហើយបង្កើតក្រុមការងាមានមនុស្ស ១៥នាក់។ ក្រុមនោះបានចែកចេញជា ៣ក្រុមតូចៗ ដោយមួយក្រុមពិភាក្សា មួយក្រុមចារកិច្ច និង មួយក្រុមជំនួយពីក្រោយ។ ក្រុមទីមួយ ជាក្រុមពិភាក្សា បញ្ចុះបញ្ចូលបានចេញបញ្ចាឲ្យសម្លាប់ អ្នកសារព័ត៌មានខាងលើ ហើយក្រុមនោះប្រឈមនិងទោសប្រហារជីវិត។
ភាគីសាឌីអារ៉ាប៊ី បានផ្លាស់ប្តូរ រឿងរ៉ាវស្តីពីការស្លាប់អ្នកសារព័ត៌មាន Khashoggi ដោយពេលដំបូង ច្រានចោលពីការជាប់ពាក់ព័ន្ធ ក្រោយមកក៏បានសារភាពថា មានការប៉ះទង្គិចគ្នា នៅក្នុងស្ថានទូត ក្នុងប្រទេស តួកគីឈានដល់អំពើហឹង្សា រងហូតដល់ស្លាប់។
ក្រោយពេលសាឌីអារ៉ាប៊ី បានសារភាពថា អ្នកសារព័ត៌មានខាងលើត្រូវសម្លាប់នៅក្នុងស្ថានទូត មន្ត្រីជាន់ខ្ពស់ ៥រូបត្រូវបានដកហូតដំណែង ក្នុងនោះមានទាំងប្រធាន ក្រុមព័ត៌មាន របស់ព្រះរាជ្យទាយាទ ប៊ីន សាលម៉ែនផងដែរ និង អនុប្រធាន ក្រុមចារកិច្ចសាឌីអារ៉ាប៊ី ៕
ដោយ៖ មែវ សាធី