ក្រុងប៉ោយប៉ែត ៖ បញ្ជូនជនសង្ស័យចាប់រំលោភប្អូនថ្លៃខ្លួនឯងទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តកាលពីរសៀលថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០១៨។
លោកសៅ សារឿនអធិការស្រុកថ្មពួកបានបញ្ជាក់ថា:នៅថ្ងៃចន្ទ័០៥កើតខែកក្ដិក សំរឹទ្ធិស័កឆ្នាំចរ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២.១១.២០១៨ នៅចំណុចផ្លូវលំក្នុងដីក្រុមហ៑ុនជាតិអភវឌ្ឍន៍ចំងាយ ៥០០០ម៉ែត្រ ពីផ្លូវជាតិ លេខ៥៨ ស្ថិតនៅភូមិថ្មរមៀលកើតឃុំបន្ទាយឆ្មារ ស្រុកថ្្មពួក ខេត្តបន្ទាយមានជ័យ។
មានជនសង្ស័យឈ្មោះ កែវ វណ្ណឌី ភេទ ប្រុសអាយុ ២៦ឆ្នាំមានមុខរបរជាកម្មករមានទីលំនៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់រំលោភប្អូនថ្លៃស្រីឈ្មោះហៀង សុនីតា អាយុ១៧ឆ្នាំ ដោយធ្វើសកម្មភាពបានឌុបប្អូនថ្លៃចេញពីផ្លូវជាតិលេខ៥៨អោយជូនទៅផ្ទះរបស់ខ្លួន តែមិនបានឈប់ម៉ូតូទេក៍បង្ហួសទៅចូុលផ្លូវលំក្រុមហ៑ុនរហូតដល់ព្រៃស្ងាត់ ជនសង្ស័យក៍ធ្វើសកម្មភាពចាប់បង្ខំរួចជនរងគ្រោះមិនព្រមតែជនសង្ស័យវាយចំក្បាលពោះចំនួន២ដៃរបណ្ដាលអោយជនរងគ្រោះសន្លប់មិនដឹងខ្លួនរួចហើយក៍ធ្វើសកម្មភាពរំលោភតែម្ដង។
ក្រោយពីធ្វើសកម្មភាពរំលោភរួចហើយជនរងគ្រោះដឹងខ្លូនហើយក៍បានអង្វរអោយជួយជូនមកផ្ទះវិញនៅពេល ជនសង្ស័យឌុបមកដល់ពាក់កណ្ដាលផ្លូវជនរងគ្រោះក៍ប្រទះឃើញអ្នកឆ្លុះសត្វក៍លោតចុះពីលើម៉ូុតូហើយស្រែកអោយអ្នកឆ្លុះសត្វជួយ ហើយអ្នកឆ្លុះសត្វឃើញជនសង្ស័យនៅលើម៉ូុតូក៍ស្ទុះទៅវាយបានពីិរខ្សែក្រវ៉់ាត់ហើយជនសង្ស័យក៍បានបើកម៉ូតូគេចខ្លួនបាត់ទៅចំណែកជនរងគ្រោះក៍បានមកប្រាប់ម្តាយហើយម្តាយក៍នាំមកប្តឹងងលោកមេភូមិ និងសមត្ថកិច្ចតែម្តង ។
លុះរហូតដល់ថ្ងៃទី១៥-១១-២០១៨វេលាម៉ោង១៥-៣០នាទីទើបកម្លាំងយើងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះកែវ វណ្ណឌី ខណះពេលដែលជនសង្ស័យបានរត់គេចខ្លួននៅវត្តតេជោភ្នំឆ័ត្រ ភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៕ វណ្ណា