ភ្នំពេញ៖ យ៉ាងតិចក៏មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍៤លើកបានកើតឡើង នៅទីតាំងការដ្ឋានក្រុមហ៊ុន DAIHO និង ក្រុមហ៊ុនASANUMA បណ្តាលអោយមនុស្សប្រុស-ស្រីស្លាប់និងរបួសច្រើននាក់ ប៉ុន្តែខាងក្រុមហ៊ុនបានលាក់លៀមព័ត៍មាននេះ។ ទោះជាត្រូវបិទបាំងព័ត៍មានក៏ដោយ ក៏នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ករណីគ្រឿងចក្រ«អារ៉ូឡូ»កិនកម្មករជាស្ត្រីម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ហើយមិនអាចបន្តលាកលៀមព័ត៍មានបានដូចសព្វដង។
ករណីបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់បែបនេះ គឺជាកំហុសឆ្គងធំបំផុតខាងក្រុមហ៊ុនខ្វះបទពិសោធន៏ និងមិនយល់បញ្ហាសុវត្ថិភាព គ្មានការទទួលខុសត្រូវ ក្នុងនាមជាក្រុមហ៊ុនសហការទទួលបាន«គំរោងកែលំអរ អោយប្រសើឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ផ្នែកខាងជើងកញ្ចប់ទី២ ចាប់ពីបង្គោល (km 325 )ដល់បង្គោល(Km367) ។
គួរម្លឹកថា៖ ក្រុមហ៊ុនDAIHO និង ក្រុមហ៊ុន ASANUMAនេះ ក្រោយពីទទួលបានគំរោងពីក្រសួងសាធារណកានិងដឹកជញ្ជូន ភាពជាក់ស្តែង គឺប្រឈមនិងកង្វះខាតគ្រឿងចក្រ អ្នកបច្ចេកទេស វិស្វករ បុគ្គលិក កម្មករក៏បាន Sub-Contract (ម៉ៅការបន្ត)
ទៅអោយ ក្រុមហុ៑ន (សុីប៊ត )ជាអ្នកម៉ៅការបន្ត។ ដូច្នេះខាងក្រុមហុ៑ន (សុីប៊ត ) គាត់ក៏ចំបាច់Sub-Contract (ម៉ៅការបន្ត)ទៅអោយក្រុមហ៊ុនតូចៗជាច្រើន ដែលជាក្រុមហ៊ុន ខ្វះបទពិសោធន៏ ។ ក្នុងនោះតាមប្រភពខ្លះពីបុគ្គលិក កម្មករបម្រើការងារនៅទីនោះបានបង្ហើបអោយដឹងថា៖ ក្រុមហ៊ុនខ្លះមកធ្វើបានត្រឹម១ខែ ឬ២ខែក៏រត់បាត់ នេះជាបញ្ហាដែលអ្នកមកថ្មី មិនបានយល់ពីបញ្ហា សុវត្ថិភាព ដូចជា៖ ការដាក់ស្លាកសញ្ញា ការសម្រួលចរាចរណ៍ ការដាក់រនាំងបាំង ការបង្ហាញពីសញ្ញាគ្រោះថ្នាក់ នៅការដ្ឋានរបស់ខ្លួនកំពុងដំណើរការស្ថាបនានេះជាដើម។
បញ្ហាខ្វះបទពិសោធន៏ និងមិនយល់បញ្ហាសុវត្ថិភាពនេះហើយ បានជាគ្រោះថ្នាក់ចេះតែកើតមានមិនឈប់។
តាមប្រភពច្បាស់ការណ៍បានប្រាប់អោយដឹងថា៖ នៅទីតាំងការដ្ឋាន របស់ក្រុមហ៊ុនខាងលើនេះមិនមែនទើបតែកើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងនេះទេ គឺច្រើនដងមកហើយ ជាក់ស្តែងដូចជាកាលពីថ្ងៃ បុណ្យភ្ជុំបិណ្ឌកន្លងទៅនេះក៏មានប្រជាពលរដ្ឋ ស្លាប់ចំនួន២នាក់ដែរ ដោយសាតែជិះម៉ូតូធ្លាក់ចូល ជង្ហុកលូ ។ នេះក៏ដោយសាតែក្រុមហ៊ុនខ្វះបទពិសោធន៏ផ្នែកសុវត្ថិភាព ដូចជាកាយដីសង្ខាងផ្លូវ ទុកនៅជាប្រឡាយ មួយកន្លែងៗ រាប់ខែ មិនបានចាក់ដីបំពេញ ស្របតាមបទដ្ឋានបច្ចេកទេសការដ្ឋានសំណង់ ក៏បណ្តាលអោយប្រជាពលរដ្ឋ គ្រោះថ្នាក់ជាហូហែ ហើយករណី
ដូចនេះ ក៏បងប្អូនប្រជាពលរដ្ឋស្នើអោយខាងអ្នកបច្ចេកទេសឬអ្នកទទួលខុសត្រូវលើគំរោងនេះនៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាពិសេស ខាងអង្គការ (JICA )គួរមានវិធានការណ៍
និងពិនឹត្យលទ្ធភាពក្នុងកា អនុវត្តគំរោង ខាងលើនេះ តទៅទៀតឬមួយយ៉ាងណា? នេះមិនទាន់គិតដល់ចំណុចដែលបានSub-Contract (ម៉ៅការបន្ត)ទៅក្រុមហ៊ុនតូចៗជាច្រើន មិនដឹងថាមានសមត្ថភាពស្ថាបនា ខ្វះបច្ចេកទេស គ្មានស្តង់ដារ ខ្វះគ្រឿងចក្រ ឬមួយមានត្រឹមកម្រិតណាជាដើម។
ពាក់ព័ន្ធករណីអង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងសុំការបំភ្លឺបានទេពីខាងក្រុមហ៊ុន DAIHO និង ក្រុមហ៊ុន ASANUMA ទទួលគំរោងកែលំអរ អោយប្រសើឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ខ្វះបទពិសោធន៏ និងមិនយល់បញ្ហាសុវត្ថិភាព និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាពិសេស ខាងអង្គការ (JICA ) នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សុខ ខេមរា