ឆក់កណ្ដុរមិនដាក់ស្លាកសញ្ញា បណ្ដាលឲ្យបុរសម្នាក់ដើរតាមព្រំដី ជាន់ឆក់ស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់រាយខ្សែរលួសឆក់កណ្ដុរក្នុងដីស្រែដោយពុំដាក់ស្លាកសញ្ញា ធ្វើឲ្យបុរសម្នាក់ទៀតដែលមានដីស្រែជាប់គ្នាដើរជាន់បណ្ដាលឲ្យឆក់ស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង២៤និង៣០នាទី រំលងអធ្រាត ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចដីស្រែប្រាំងរបស់ឈ្មោះ មឿន មូល ស្ថិតក្នុងភូមិធំ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល  ។

មន្រ្ដីនគរបាលផ្នែកកោលវិច្ច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ វ៉ិត  ថា  ភេទប្រុស អាយុ​៣១ឆ្នាំ ជនជាតិខ្មែរ  មុខរបរកសិករ រីឯជនសង្ស័យឈ្មោះ មឿន  មូល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។

ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិធំ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល  ។ ចំណែកវត្ថុតាងដកហូតបានមាន៖ អាគុយចំនួន១គ្រឿង ៧០អំពែរ ,អាំងវិចទ័រ ចំនួន១គ្រឿង ។

ប្រភពដដែលបន្ដថា តាមការឆ្លើយបំភ្លឺរបស់ជនសង្ស័យជាអ្នកឆក់កណ្ដុរបានឲ្យដឹងថា ខ្លួនបានរាយខ្សែរលួសឆក់កណ្ដុរក្នុងដីស្រែរបស់ខ្លួនអស់រយៈពេល២យប់មកហើយទាំងយប់កើតហេតុ ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៨ ខ្លួនបានទៅឆក់កណ្តុរនៅដីស្រែរបស់ខ្លួនម្ដងទៀត ក្រោយពីរៀបចំឧបករណ៍ឆក់កណ្តុររួច ខ្លួនត្រឡប់មកសម្រាកនៅផ្ទះវិញ ។

លុះនៅវេលាម៉ោ២៤និង៣០នាទី ឆ្លងចូលថ្ងៃ១៥ ខែឆ្នាំកើតហេតុ ខ្លួនបានក្រោកពីដំណេកទៅមើលឧបករណ៍ឆក់កណ្តុរនៅចំណុចដីស្រែរបស់ខ្លួនខាងលើ ខណៈទៅដល់ ខ្លួនបានបិតឧបករណ៍ឆក់រួចដើរមើលតាមភ្លឺស្រែ ដែលមានព្រុំប្រទល់ជាប់នឹងដីស្រែរបស់ឈ្មោះ វ៉ិត ថា ភ្លាមនោះក៏ប្រទះឃើញជនរងគ្រោះឈ្មោះ វ៉ិត ថា ដួលផ្កាប់មុខនៅលើភ្លឺស្រែជាប់នឹងខ្សែលួសឆក់កណ្តុររបស់ខ្លួន ដោយពុំដឹងបានដឹងថា ជនរងគ្រោះឆក់ស្លាប់តាំងពីពេល​ណាមកទេ ដោយមានការភ័យស្លន់ស្លោរពេក ខ្លួន(ជនសង្ស័យ)ឃើញដូចនេះក៍បានយកសាកសពជនរងគ្រោះពីកន្លែងកើតហេតុដែលជាដីរបស់ខ្លួន យកមកដាក់នៅលើដីស្រែរបស់ជនរងគ្រោះវិញ រួចខ្លួនបានទៅសារខ្សែលួសដែលរាយឆក់នោះយកទៅបោះចោលក្នុងទឹកអូរខាងកើតដីស្រែរបស់ខ្លួន បន្ទាប់មកក៏យកអាគុយ និងអាំង​វិច​ទ័រយកមកផ្ទះហើយសំរាកទល់ភ្លឺ ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីមនុស្សស្លាប់ ភ្លាមនោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វេសប្រហែសប៉ះនឹងឧបករណ៍ឆក់កណ្តុរ របស់អ្នកដ៍ទៃ ។

ក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចកសាងសំណុំរឿងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាម្ចាស់ដីដែលឆក់កណ្ដុរ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print