ខេត្តកំពង់ស្ពឺៈ គ្រួសារ១មានសមាជិក៤នា ក់ រាប់ទាំងទារកក្នុងផ្ទៃផងនោះ បានស្លាប់រួមគ្នាក្នុងពេលតែមួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ជា មន្ត្រីនគរបាល ហើយក្រោយកើតហេតុ បានរត់គេចខ្លួន បញ្ជាឲ្យសមាជិកក្នុងគ្រួសារ លួចទាក់ទងសាច់ញាតិជនរងគ្រោះ ដើម្បីសងសំណងរដ្ឋប្បវេណី ក្រៅរបងតុលាការ។
លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គ្្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងតាំងពីថ្ងៃទី១០វិច្ឆិ កា តែជនសង្ស័យជាមន្ត្រីនគរបាលផងនោះ បានរត់គេចខ្លួនផ្ទះក៏មិនចូល កន្លែងធ្វើការក៏មិនទៅ តែបានឲ្យសមាជិកក្នុងគ្រួសារ លួចចរចាជាមួយសាច់ញាតិសព ដើម្បីសងសំណងរដ្ឋប្រវេណី រំលត់អាជ្ញារតុលាការ តែសមត្ថកិច្ច បានកសាងសំណរឿងចប់ហើយ ត្រៀមបញ្ជូនឡើងតុលាការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីអនុវត្តច្បាប់។
យោងតាមប្រភពព៌តមានពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅម៉ោង ៤រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានរថយន្ត១គ្រឿងម៉ាក កាមរីឆ្លាមពណ៌ស្ករ ស្លាកលេខ ភ្នំពេញ2A-6528 បើកបរដោយឈ្មោះ វាឆុំ ថុនា ឋានន្តរស័ក្តិអនុសេនីយ៍ឯក ជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ ឌនៃអធិការដ្ឋាននគរបាលស្រុកសំរោ ងទង បុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1J-5377 បើកបរពីកើតទៅលិច ជិះឌុបគ្នា៣នាក់។
របាយការណ៍សមត្ថកិច្ច បានឲនយដឹងថា ជនរងគ្រោះទី១ ឈ្មោះ សន ព្រាន ភេទប្រុស អាយុ២៨ឆ្នាំ ជាប្តី,ទី២ឈ្មោះ ហម នឿន ភេទស្រី អាយុ២៥ឆ្នាំ ជាភរិយា,ទី៣ឈ្មោះ អៀន កណ្ណិកា ភេទស្រី អាយុ៩ឆ្នាំជាកូន និងទារកម្នាក់ទៀត អាយុ៨ខែនៅក្នុងផ្ទៃម្តាយ។ជនរងគ្ រោះ រស់នៅភូមិតារ័ត្ន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យ ជាមន្រ្តីនគរបាល បានបើករថយន្តតាមផ្លូវជាតិលេខ៤ ពីលិចទៅកើតដោយល្បឿនលឿន។លុះដល់ កន្លែងកើតហេតុ បានបួងចង្កូតវ៉ារថយន្តកុងតឺន័ រ១គ្រឿង ស្រាប់តែជ្រុលចង្កូតបុកម៉ូតូ រងគ្រោះ កំពុងបើកបរបញ្ច្រាសទិសចំពីមុខពេ ញទំហឹង បណ្តាលឲ្យទាំងម៉ូតូ និងជនរងគ្រោះ ធ្លាក់ចូលប្រឡាយមានទឹកនៅអែបចិញ្ ចើមថ្នល់ ស្លាប់យ៉ាងអាណោចអាធ័ម១គ្រួសារបែ បនេះ។ចំណែកជនសង្ស័យ បានរត់ចោលរថយន្ត។
ប្រភពព័ត៌មានពីលោកស្នងការនគរបា លខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វាឆុំ ថុនា បានរត់គេចពីផ្ទះ ហើយក៏មិនបានចូលធ្វើការអស់រយៈពេ ល៦ថ្ងៃហើយ មិនដឹងលាក់ខ្លួនពួនសម្ងំនៅកន្លែ ងណាទេ តែលោកទទួលបានព៌តមានសម្ងាត់ថា ភាគីបង្ក បានលួចណាត់ជួបសម្របសម្រួលចរចា សងសំណង់ជាមួយគ្រួសារជនរងគ្រោះ ។
លោកបញ្ជាក់ថា ទោះបីភាគីទាំង២ យល់ព្រមយ៉ាងណា តែសម្រាប់សមត្ថកិច្ចរបស់លោក បានកសាងសំណុំរឿងចប់ហើយ បើមិនថ្ងៃទី១៦ ក៏ថ្ងៃទី១៩វិច្ឆិកា នឹងបញ្ជូនសំណុំរឿងនេះ ចូលដល់តុលាការ ។លោកបញ្ជាក់ទៀតថា បទល្មើសចរាចរណ៍ មិនមានបញ្ហាធ្ងន់ធ្ងរដូចបទល្មើ សព្រហ្មទណ្ឌទេ កាលណាពួកគាត់និយាយត្រូវគ្នា ពួកគាត់ទៅទាក់ទងខាងតុលាការ គេនឹងរំលត់អាជ្ញាតុលាការចោល តែសមត្ថកិច្ច ដឹងតែកសាងសំណរឿងបញ្ជូនឡើងតុលាកា រ ដើម្បីអនុវត្តច្បាប់។
ទោះជាយ៉ាងណាក៏ដោយសមត្ថកិចហចជំនា ញកំពុងតាមរកជបបង្កដើម្បីចាប់ខ្ លួនប្រគល់អោយស្ថាប័នអយ្យការចាត់ ការបន្ត៕ សេនាស័ក្តិ