រដ្ឋបាលរាជធានីភ្នំពេញក្រុងពាលីបួងសួងសុំសេចក្ដីសុខពីម្ចាស់ទឹក ម្ចាស់ដីក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនៅរមណីយដ្ឋានប្រវត្ដសាស្រ្តវត្ដភ្នំ

ចែករំលែក៖

ភ្នំពេញ ៖ ​ រដ្ឋបាល រាជធានីភ្នំពេញបានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ចំរុងចំរើន និងសុំពរ ជ័យតាមបែបសាសនាពីបារមីលោកយាយដូនពេញដែលជាស្ថាបនិករាជធានីភ្នំពេញ នៅរមណីយ៏ ដ្ឋានវត្តភ្នំ នាព្រឹកថ្ងៃចន្ទ១២កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ១៩វិច្ឆិកា២០១៨ សំរាប់ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដើម្បីឲ្យពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយក្តីសប្បាយ រីករាយ និងជៀស ផុតពីគ្រោះចង្រៃទាំងពួងដែលប្រុងនិងបៀតបៀន។

​ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីភាពលោក ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ និងកីឡាកចំណុះទូកជាច្រើនរយនាក់ថែមទៀត ។

លោកម៉ប់ សារិន បានមានប្រសាសន៍ថា បុណ្យអ៊ុំទូកមានតាំងពីសម័យ អង្គរ ពិសេសនៅសម័យលង្វែក ទ័ពជើងទឹកយើងខ្លាំង។ ឆ្នាំនេះនឹងធ្វើឡើងធំ ដោយសារប្រទេសយើងមានសន្តិភពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញក្នុង ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ បានយកចិត្តទុកដាក់ណាស់ រួមទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំតុបតែងភ្នំពេញ ឃើញថាល្អណាស់ពិសេសនៅពេលយប់មើលទៅទាក់ទាញ
ភ្នែកតែម្តង ។

លោកម៉ប់ សារិនក្នុងឱកាសនោះក៏បានសូមអោយកីឡាកទាំងអស់ ចេះជួយគ្នា សាមគ្គីភាពគ្នា រក្សាអនាម័យហូបស្អាត ផឹកស្អាត់ ដើម្បីសុខភាពយើងល្អ ឈានទៅដណ្តើមជ័យជំនៈ និងបញ្ចប់ព្រះរាជពិធីទៅទទួលបាននូវរីករាយនិងជោគជ័យ។
​សូមបញ្ជាក់ថា ៖ រាជធានីភ្នំពេញមានទូកចំនូន៤៦ទូក ក្នុងនោះប្រភេទទូកអុំបុរស មានចំនួន៣២ទូក,ទូកចែវបុរសមាន៤ទូក,ប្រភេទទូកខ្នាតអន្តរជាតិបុរសមាន១០ទូក សំរាប់ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយមានកីឡាករ កីឡាការនី សរុបចំនួន៣២៣៤នាក់។
ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិឆ្នាំនេះ សម្រាប់ទូទាំងប្រទេសទូកង ដែលត្រូវចូលរួមប្រកួតប្រជែងមានចំនួន ២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក ងត្រឹមតែ២៧០ទូក និង មានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន១៥ លើសពីឆ្នាំទៅផងដែរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print