ភ្នំពេញៈ សង្ស័យជាករណីឃាតកម្មនារីម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះម៉ាស្សា រួចមានអ្នកយកសពទៅភ្លុងចោល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅទីតាំងផ្ទះម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ៥៩៨ ម្តុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហើយកំលាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកល្អក់ទី១ រួមសហការជាមួយសមត្ថកិច្ច អធិការដ្ឋានខណ្ឌសែនសុខ និងសមត្ថកិច្ចកោសលវិច្ច័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះបើកការស្រាវជ្រាវ។
លោកអធិការ រង ខណ្ឌសែនសុខ ឈ្មោះ ទេព សុវ៉ាន់ដារ៉ា បានអោយដឹងថា នារីម្នាក់ដែលស្លាប់មិនទាន់ស្គាល់ ឈ្មោះ និង ស្រុកកំណើត ត្រូវបានស្លាប់ក្នុងផ្ទះកើតហេតុ។ សមត្ថកិច្ចឃាត់បាន មនុស្ស២នាក់ ក្នុងនោះ មានស្រី្តម្នាក់ និងបុរសម្នាក់។
ទីតាំងផ្ទះម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ៥៩៨នៅជាប់រថភ្លើងត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តសាកសួរនាំជនសង្ស័យទាំង២នាក់ដើម្បីរកបក្សពួកយកមកចាត់ការតាមច្បាប់៕ជ្រោយពេជ្រ