ក្រុមជនអន្តោរប្រវេស៍ជាច្រើនបានសម្រេច នៅក្នុងប្រទេសមិចស៊ីកូ ដោយមិនបន្តដំណើរទៅកាន់អាមេរិក ឡើយ។ ទាំងនោះហើយជាហេតុផលបង្ករឲ្យបាតុកម្មកើតឡើង ។ ប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាដង្ហែរក្បួនតាមដងវិថីនានានៅក្នុងទីក្រុងព្រំដែនទីជួណា ប្រទេសម៉ិកស៊ិក ដើម្បីតវ៉ានឹងការមកដល់របស់ជនអន្តោរប្រវេស៍រាប់ពាន់នាក់ ដែលព្យាយាមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋទាំងនេះ បានជំរុញឲ្យក្រុមជនអន្តោប្រវេសន៍ ចាកចេញពីទីក្រុងទីជួណា ទៅកាន់តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ជនអន្តោប្រវេសន៍ទាំងអស់នេះ គឺជាផ្នែកមួយនៃពលរដ្ឋក្រីក្រមកពីអាមេរិកកណ្តាល ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលពួកគេចង់បានសិទ្ធិជ្រកកោន។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបនឹងការមកដល់របស់ពួកគេ សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានចាត់វិធានការសន្តិសុខតឹងរឹងជាងមុន នៅតាមតំបន់ឆ្លងកាត់ព្រំដែន។
លោកឆន ម៉ានូអែល ហ្គាស្តេឡាំ គឺជាអភិបាលក្រុងទីជួណា បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោករំពឹងថា ចំនួនជនអន្តោរប្រវេសន៍ដែលនឹងមកដល់ទីក្រុងមួយនេះ នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងកើនឡើងដល់១ម៉ឺននាក់ ហើយលោកបានធ្វើការក្រើនរំឭកផងដែរថា ទីក្រុងរបស់លោក មិនទាន់បានត្រៀមខ្លួនរួចរាល់នោះទេ ក្នុងការទទួលយកលំហូរចូលនៃជនភៀសខ្លួនទាំងនេះ។
ដោយឡែក ទីជម្រកនៅក្នុងទីក្រុងទីជួណា បានជួបការលំបាកណាស់ទៅហើយក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ហើយក្រុមអាជ្ញាធរ ក៏បានស្នើសុំជំនួយពីរដ្ឋាភិបាលផងដែរ៕ សា ធី