ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ លី សុខហ៊ីនាយរង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តព្រះសីហនុបានឲ្យដឹងថាៈ កាលពីវេលាម៉ោង១៨:០០ ព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្លុកបុរីគឹងសុខា ក្រុមទី១៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានបទល្មើសចោរកម្មលួចកាច់សោ រកយកម៉ូតូមួយគ្រឿងម៉ាក VISION ផលិតឆ្នាំ២០១៣ ពណ៌ខៀវ ម្ចាស់ បានចតទុកនៅមុខផ្ទះ ម្ចាស់ឈ្មោះ លុក សុថា ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ ។
លោកលី សុខហ៊ី បានបញ្ជាក់បន្ថែមថា៖ បន្ទាប់ពីបានទទួលបណ្តឹងរាយកា រណ៍នេះភ្លាម ឯកឧត្តមឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានចាត់ឲ្យ សមត្ថកិច្ចជំនាញ គ្រប់ផ្នែកសហការគ្នា បេីកការស៊ើបអង្កេត រុករកមុខសញ្ញាជាបន្ទាន់ ជាលទ្ធផល នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះទី វ៉ាន់ដុង នៅម្តុំផ្លូវកែងតុលាការចា ស់សង្កាត់លេខ៤ ដោយចាប់យកបានម៉ូតូចំនួន ១គ្រឿង។
បន្ទាប់ពីបានសួរចម្លើយសមត្ថកិច្ចទៅចាប់ខ្លួនគ្នាវាបានចំនួន២នាក់ បន្ថែមទៀត នៅស្រុកព្រៃនប់។ ករណីនេះ នគរបាលឃាត់ខ្លួនជនសង្ស័យចំនួ ន៣នាក់ ១-ឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។ ២-ឈ្មោះ ហោ កុសល់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សហចារី ) ។
៣-ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ដឹកម្ហូបហាងចិន មានទីលំនៅ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ( សមគំនិត ) ។ វត្ថុតាងចាប់យកបានមានម៉ូតូ ចំនួន៤គ្រឿង ១.ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវគ្មានស្លាកលេខ មានលេខតួៈ ៥២៩១៨៨ និងលេខម៉ាស៊ីនៈ ០៦០៣៨៦៤ ( ផលនៃអំពើលួច ) ២.ម៉ាកហុងដាឌ្រីម ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួៈ និងលេខម៉ាសុីន
៨៧២៨៨៤៣ ( ផលនៃអំពើលួច )៣. ម៉ាកអ៊ែរប្លែត ពណ៌ក្រហម គ្មានស្លាកលេខ មានលេខតួៈ ០៤២៥៤៣ និងលេខម៉ាស៊ីនៈ ០៧៥០៣២៧ ( ផលនៃអំពើលួច ) ៤.ម៉ាកអ៊ែរប្លែត ពណ៌ស គ្មានស្លាកលេខ មានលេខតួៈ ៦០៥៦០៧ និងលេខម៉ាស៊ីនៈ គ្មាន “ឈូសលប់” ( ផលនៃអំពើលួច )
សោរច្នៃសម្រាប់កាច់កម៉ូតូ២ ដេីម សោរលេខ៨ ចំនួន ១
កូនកាំប៉ិតចុច១ ទូរស័ព្ទ ៤គ្រឿង ។