បុរស៣​នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួនរួមជាមួយនឹង​ម៉ូតូ​ជា​ផល​នៃ​អំពើទុច្ចរិត​ចំនួន​៤គ្រឿង

ចែករំលែក៖

 ខេត្តព្រះសីហនុ​ ៖ លោក​វរសេនីយ៍​ទោ​ លី​ សុខ​ហ៊ី​នាយរង ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល​ ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថាៈ​ កាលពី​វេលា​ម៉ោង​១៨:០០​ ព្រលប់​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា ឆ្នាំ២០១៨  នៅ​ប្លុក​បុរី​គឹងសុខា ក្រុមទី​១៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានបទ​ល្មើស​ចោរកម្មលួចកាច់​សោរកយកម៉ូតូមួយ​គ្រឿង​ម៉ាក VISION ផលិត​ឆ្នាំ២០១៣ ពណ៌ខៀវ ម្ចាស់ បាន​ចត​ទុកនៅមុខផ្ទះ​ ម្ចាស់​ឈ្មោះ​ លុក សុថា ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ ។
លោក​លី​ សុខ​ហ៊ី​ បាន​បញ្ជាក់​បន្ថែម​ថា​៖ បន្ទាប់ពីបានទទួលបណ្តឹង​រាយការណ៍​នេះ​ភ្លាម​ ឯកឧត្តម​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការនគរបាល​ខេត្ត បាន​ចាត់​ឲ្យ​ សមត្ថកិច្ច​ជំនាញ​ គ្រប់​ផ្នែក​សហការ​គ្នា​ បេីក​ការ​ស៊ើប​អង្កេត​ ​រុករក​មុខ​សញ្ញា​ជា​បន្ទាន់​ ជា​លទ្ធផល​ នៅ​យប់​ ថ្ងៃ​ទី​១​៨​ ខែ​វិច្ឆិកា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ ឈ្មោះ​ទី​ វ៉ាន់​ដុង​ នៅ​ម្តុំ​ផ្លូវ​កែង​តុលាការ​ចាស់​សង្កាត់​លេខ​៤​ ដោយ​ចាប់​យក​បាន​ម៉ូតូ​ចំនួន​១គ្រឿង។
 បន្ទាប់​ពី​បាន​សួរ​ចម្លើយ​សមត្ថកិច្ច​ទៅ​ចាប់​ខ្លួន​គ្នា​វា​បានចំនួន​២នាក់​ បន្ថែម​ទៀត​ នៅស្រុកព្រៃនប់។ ក​រណី​នេះ​ នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់ ១-ឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។  ២-ឈ្មោះ ហោ កុសល់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សហចារី ) ។
 ៣-ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ដឹកម្ហូបហាងចិន មានទីលំនៅ ភូមិ៣ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ ( សមគំនិត ) ។ វត្ថុតាងចាប់យកបាន​មាន​ម៉ូតូ​ចំនួន​៤គ្រឿង ១.ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវគ្មានស្លាកលេខ  មានលេខតួៈ ៥២៩១៨៨ និងលេខម៉ាស៊ីនៈ ០៦០៣៨៦៤ ( ផលនៃអំពើលួច )   ២.ម៉ាកហុងដា​ឌ្រីម ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួៈ និងលេខម៉ាសុីន
៨៧២៨៨៤៣ ( ផលនៃអំពើលួច )៣. ម៉ាកអ៊ែរប្លែត ពណ៌ក្រហម គ្មានស្លាកលេខ មានលេខតួៈ ០៤២៥៤៣ និងលេខម៉ាស៊ីនៈ ០៧៥០៣២៧ ( ផលនៃអំពើលួច ) ៤.ម៉ាកអ៊ែរប្លែត ពណ៌ស គ្មានស្លាកលេខ មានលេខតួៈ ៦០៥៦០៧ និងលេខម៉ាស៊ីនៈ គ្មាន “ឈូស​លប់​” ( ផលនៃអំពើលួច )
សោរ​ច្នៃសម្រាប់កាច់កម៉ូតូ​២​ដេីម​ សោរលេខ៨ ចំនួន ១
កូនកាំប៉ិតចុច១ ទូរស័ព្ទ ៤គ្រឿង ។

      ករណីនេះ​ សមត្ថកិច្ច​ជំនាញ​កំពុងកសាងសំណុំរឿង​ តាម​នីតិវិធី​ បញ្ជូនទៅសាលាដំបូង​ខេត្ត​ ដើម្បី ចាត់ការតាមច្បាប់ ។    ឆ្លាម សមុទ្រ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print