លោកស្រី Abigail Valte អ្នកនាំ ពាក្យប្រធានាធិតីហ្វីលីពីនបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះមាន ជំនឿយកឈ្នះចិនទៅតាមផ្លូវច្បាប់គ្រប់ គ្រងដំបន់ដែនមានវិវាទនៅដែនសមុទ្រជាមួយចិន ។ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ហ្វីលីពីនបានបញ្ចប់ការពិភាក្សា ជជែកជាលើកដំបូងនៅក្នុងតុលាការ ទីក្រុងឡាឡេប្រទេសហុល្លង់ពាកព័ន្ធវិវាទ ដែនសមុទ្រ។
តាមពាក្យបណ្ដឹងរបស់ហ្វីលីពីន ប្រទេសនេះបានស្នើដល់តុលាការឱ្យត្រួតពិនិត្យឡើងវិញពីការគ្រប់គ្រងរបស់ចិននៅដែនសុទ្រស្ថិតក្នុងដែនអធិបតេយ្យ របស់ហ្វីលីពីន។ប៉ុន្ដែភាគីចិនបានច្រាន ចោលការចោទប្រកាន់ខាងលើដោយ បញ្ជាក់ថា ដែនសមុទ្រនោះស្ថិតក្នុងការ គ្រប់គ្រងរបស់ចិនតាំងពីយូរណាស់មក ហើយ។
បើទោះបីជាហ្វីលីពីនមានសង្ឃឹម យកឈ្នះចិននៅក្នុងការប្ដឹងផ្ដល់នោះក៏ ដោយ ប៉ុន្ដែភាគីចិនក៏មិនព្រមចុះចាញ់ នោះដែរ ។ មិនត្រឹមតែប៉ុណ្ណោះចិនបាន បង្កើតការយាមល្បាតនៅដែនសមុទ្រ ដែលខ្លួនអះអាងថាស្ថិតនៅក្នុងការគ្រប់ គ្រងរបស់ខ្លួន។
បើទោះមានការខិតខំយ៉ាងណាក្ដីពី ប្រទេសហ្វីលីពីនក្នុងការប្ដឹងចិនទៅកាន់តុលាការអន្ដរជាតិតែចិននៅតែធ្វើគថ្លង់ មិនដឹងមិនឮចំពោះការប្ដឹងនោះឡើយ។មិនត្រឹមតែប៉ុណ្ណោះចិនបានប្រកាសថានឹងមិនបញ្ឈប់សកម្មភាពសាងសង់ សំណង់កោះសិប្បនិមិត្ដនៅសមុទ្រចិន ខាងត្បូង។ ជាថ្មីម្ដងទៀតនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ានលើកទី២៧ដែលកំពុងបើក ធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីចិនបានរងការរិះគន់ពីលោកប្រធានាធិបតីអាមេ រិកនិងថ្នាក់ដឹកនាំរបស់ប្រទេសសមាជិកអាស៊ានដែលកំពុងឈ្លោះជាមួយចិនក្នុងជម្លោះដណ្ដើមដែនទឹកនៅសមុទ្រចិនខាង ត្បូង។
ប្រទេសចិនមិនបានចាញ់សម្លុតនិងការគំរាមពីខាងក្រៅនោះទេ។នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ជាទីកន្លែងដែលចិនត្រូវរងការរិះគន់ និងមានការដាក់សម្ពាធដោយសារតែ ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ទីក្រុងប៉េកាំងបានចេញមុខបញ្ជាក់ជំហររបស់ខ្លួនសាជាថ្មីនៅក្នុងសន្និសីទកាសែត មួយដឹកនាំដោយអនុរដ្ឋមន្ដ្រីការបរទេស ចិនលោកលីវ ហ្សេនមីន។
តាមប្រសាសន៍របស់លោក លីវ ហ្សេនមីនដែលដកស្រង់សម្ដីពីទីភ្នាក់ ងារព័ត៌មានអង់គ្លេស Reuters ប្រទេស ចិននឹងបន្ដសាងសង់សំណង់យោធានិងស៊ីវិលនៅលើប្រជុំកោះសិប្បនិមិត្ដតទៅទៀត។សម្រាប់លោកអនុរដ្ឋមន្ដ្រីការបរទេសចិនបញ្ជាក់ថា ការសាងសង់ និងរក្សាទីតាំងយោធាចិនគឺជាអ្វីដែល ទីក្រុងប៉េកាំងត្រូវតែធ្វើជាចាំបាច់ដើម្បីបុព្វហេតុការពារជាតិ និងការពារកោះ និងប្រជុំថ្មប៉ប្រះទឹករបស់ចិននៅសមុទ្រចិនខាងត្បូង។ ការសាងសង់និងពង្រីក កែលម្អកន្លែងរស់នៅលើប្រជុំកោះក្នុងសមុទ្រចិនខាងត្បូងត្រូវបានរដ្ឋាភិបាលចិនបកស្រាយពន្យល់ថាគឺធ្វើឡើងដើម្បីចូលរួមបម្រើសេវាកម្មដល់កប៉ាល់ពាណិជ្ជកម្មអ្នកនេសាទនិងប្រជាជនដែល ជួបគ្រោះថ្នាក់នៅក្នុងសមុទ្រ។
លោកលីវ ហ្សេនមីន បានបដិសេធ ច្រានចោលការចោទប្រកាន់ដែលថា ចិនមានបំណងបំពាក់កងទ័ពលើប្រជុំកោះ សិប្បនិមិត្ដដែលចិនកំពុងសាងសង់ដែល កំពុងរងការរិះគន់មិនសប្បាយចិត្ដពីអាមេ រិកនិងប្រទេសសមាជិកអាស៊ានដូចជាហ្វីលីពីន ម៉ាឡេស៊ី និងវៀតណាមជា ដើម។ កាលពីថ្ងៃសៅរ៍លោកប្រធានា ធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បាន អំពាវនាវឱ្យចិនឈប់ទាមទារសាងសង់ កោះសិប្បនិមិត្ដនិងបោះទីតាំងយោធានៅ ក្នុងសមុទ្រចិនខាងត្បូង។ ប្រធានាធិបតី អាមេរិកនៅបានបន្ថែមថា អាមេរិកនឹង នៅតែបន្ដបញ្ជូននាវាចម្បាំងរបស់ខ្លួន ទៅសមុទ្រចិនខាងត្បូងដែលជាផ្នែកមួយនៃសិទ្ធិសេរីភាពនាវាចរណ៍ដោយស្របច្បាប់អន្ដរជាតិ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃ អាទិត្យអនុរដ្ឋមន្ដ្រីការបរទេសចិនចាត់ទុកការរំលោភដែនទឹករបស់ចិនពីសំណាក់ នាវាចម្បាំងអាមេរិកថា ជាការញុះញង់ ផ្នែកនយោបាយ ។ ចំណែកនាយករដ្ឋ មន្ដ្រីចិនលី ឃឺឈាំង វិញនៅក្នុងកិច្ច ប្រជុំបិទទ្វាររបស់សមាគមអាស៊ានដែល មានលោកប្រធានាធិបតីអាមេរិកចូល រួមដែរនោះបានអំពាវនាវសុំឱ្យប្រទេស នៅក្រៅតំបន់គួរឈប់បង្កាត់ភ្លើងបង្កើនភាពតានតឹងក្នុងជម្លោះដែនទឹកតទៅ ទៀត។ អាស៊ានកាលពីថ្ងៃសៅរ៍បានចេញ សេចក្ដីថ្លែងការណ៍រួមមួយដែលទាមទារឱ្យគេថែរក្សាសេរីភាពធ្វើដំណើរតាមផ្លូវ ទឹកនិងការហោះហើរនៅលើសមុទ្រចិនខាងត្បូង។ទីក្រុងវ៉ាស៊ីនតោនធ្លាប់បាន បញ្ជាក់ថា នាវាចរណ៍នៅសមុទ្រចិន ខាងត្បូងដែលជាកន្លែងធ្វើចរាចរណ៍ សំខាន់សម្រាប់កប៉ាល់ជំនួញនឹងអាចមាន ការគំរាមកំហែងដោយសារតែសកម្ម ភាពសាងសង់កោះសិប្បនិមិត្ដរបស់ចិនជាដើម ៕
ប្រែសម្រួល៖ ម៉ែវ សាធី