ប្រធាន​សន្តិសុខ​ក្លឹ​ប​កំសាន្ត​ SH​ រង​ការ​ចោទប្រកាន់​ថា​ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​នារី​ខា​រា​អូ​ខេ​យ៉ាងដំណំ​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ប្រធាន​សន្តិសុខ​នៅ​ក្លឹ​ប​កំសាន្ត​ S​ H​ ដែល​មានឈ្មោះ​ ជា​ប៊ុ​ន​ធឿ​ន​ រង​ការ​ចោទប្រកាន់​ថា​បាន​វាយដំ​ទាត់​ធាក់​ ទះកំភ្លៀង​ ទៅ​លើ​នារី​ខា​រា​អូ​ខេ​ម្នាក់​ធ្វើការ​ក្នុង​ក្លឹ​ប​ខាងលើ​ រហូត​ដល់​បាក់​ធ្មេញ​ និង​ចេញ​ឈាម​តាម​ច្រមុះ​ និង​មាត់​ រង​របួស​យ៉ាងដំណំ​ ក្រោយ​ពី​រូប​នាង​បាន​ឈ្លោះប្រកែក​ជាមួយ​ភ្ញៀវ​ម្នាក់​ដែល​នាង​បាន​អង្គុយ​កំដរ​ក្នុង​ក្លឹ​ប​រួច​មក​។​

ds

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០៨​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​មុខ​ក្លឹ​ប​កំសាន្ត​SH​ ក្នុងភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​។​

​តាម​សាក្សី​ជា​ភ្ញៀវ​ដែល​ទៅ​កំសាន្ត​ និង​នារី​ខា​រា​អូ​ខេ​នៅ​ក្លឹ​បរា​ត្រី​នេះ​បាន​អះអាង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ពួក​គេ​បានឃើញ​សន្តិសុខ​ជា​ច្រើន​នាក់​ និង​ឈ្មោះ​ ជា​ ប៊ុ​ន​ធឿ​ន​ បាន​អូស​នារី​ខា​រា​អូ​ខេ​រង​គ្រោះ​ចេញ​មក​ក្រៅ​ ហើយ​ឈ្មោះ​ ជា​ ប៊ុ​ន​ធឿ​ន​ បាន​វាយ​ទះតប់​ទៅ​លើ​នារី​រង​គ្រោះ​ឈ្មោះ​ ស្រស់​ នៅ​ក្នុង​បរិវេណ​ខាង​មុខ​ក្លឹ​ប​ជា​ច្រើន​ដៃ​ធ្វើ​អោយ​នាង​បាក់​ធ្មេញ​ និង​ចេញ​ឈាម​តាម​ច្រមុះ​ និង​មាត់​។​

​ដោយឡែក​ឈ្មោះ​ ជា​ ប៊ុ​ន​ធឿ​ន​ ជា​ប្រធាន​សន្តិសុខ​នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​នោះ​ បាន​បំភ្លឺ​អោយ​ដឹង​ថា​ នៅ​វេលា​នោះ​ គាត់​និង​កូនចៅ​ប្រមាណ​ពី​៥​ទៅ​៦​នាក់​បាន​អូស​នារី​ឈ្មោះ​ ស្រស់​ នោះ​ចេញ​មក​ខាងក្រៅ​ពិតមែន​ បន្ទាប់​ពី​នាង​បាន​ឈ្លោះ​ជាមួយ​ភ្ញៀវ​ប្រុស​ម្នាក់​នៅ​ក្នុង​ក្លឹ​ប​ តែ​មិន​បាន​វាយ​ទះតប់​ទៅ​លើ​រូប​នាង​ដូច​ការ​ចោទប្រកាន់​ឡើយ​។​

​តែ​ទោះជា​មានការ​បំភ្លឺ​ពី​ប្រធាន​សន្តិសុខ​ក្លឹ​ប​យ៉ាងនេះ​ក្តី​ ក៏​នារី​ខា​រា​អូ​ខេ​ជា​ច្រើន​នាក់​នៅ​ទីនោះ​ បាន​សំណូមពរ​មន្ទីរ​ពាក់ព័ន្ធ​ និង​សមត្ថកិច្ច​អោយ​ជួយ​ស្រាវជ្រាវ​រក​យុត្តិធម៌​ក្នុង​ករណី​នេះ​ ចំណាត់ការ​ទៅ​តាម​នីតិវិធី​ផង​ ព្រោះ​ឈ្មោះ​ ជា​ ប៊ុ​ន​ធឿ​ន​ កន្លង​មក​តែងតែ​គំរាម​វាយដំ​ទៅ​លើ​នារី​ទន់ខ្សោយ​ធ្វើការ​នៅ​ក្នុង​ក្លឹ​ប​ និង​ខា​រា​អូ​ខេ​ជា​ច្រើន​លើក​ច្រើន​សារ​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print