ប្រធានាធិបតីពូទីនបានសម្រេចមិនចូលរួមពិភាក្សាជាមួយប្រធានាធិបតី ទួរគីនោះឡើយបន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាស ធាតុនៅទីក្រុងប៉ារីសប្រទេសបារាំង ។ ទន្ទឹមនឹងនោះលោកពូទីនក៏បានបង្ហាញ ការសោកស្ដាយចំពោះទង្វើល្អទៅលើទួរគី រយៈពេលកន្លងមក។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយ បណ្ដាញព័ត៌មានមុនពេលទៅកាន់ទីក្រុងប៉ារីសលោកពូទីនបញ្ជាក់ថា លោកចាំ បាច់ត្រូវតែចុះហត្ថលេខាដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទួរគីក្រោយបានបាញ់ទម្លាក់ យន្ដហោះចម្បាំងរបស់រុស្ស៊ី ។ លោក ពូទីនក៏បានបង្ហាញការសោកស្ដាយ ដែលបានធ្វើនៅរឿងល្អៗជាច្រើនទៅលើទួរគីដើម្បីបង្កើនទំនាក់ទំនងទីបំផុតទទួលបានលទ្ធផលអាក្រក់ទៅវិញ ។
កន្លងមកថ្មីៗប្រធានាធិបតីទួរគីលោក ទayyip Edogan ប្រកាសថា ប្រទេស របស់លោកមិនសុំទោសរុស្ស៊ីឡើយក្រោយ ពីបាញ់ទម្លាក់យន្ដហោះចម្បាំង Su 34 របស់រុស្ស៊ីនោះ ។
លោក Edogan បញ្ជាក់ថា “ខ្ញុំគិត ថាប្រសិនបើភាគីណាមួយត្រូវសុំទោសក្នុងហេតុការណ៍ខាងលើនោះមានតែរុស្ស៊ី ប៉ុណ្ណោះដែលត្រូវសុំទោសទួរគីទៅវិញ ទេដោយសារតែរុស្ស៊ីបានហោះហើរចូលដែនអាកាសរបស់ទួរគី” ។ ក្រុមអាកាស យានិកក៏ដូចជាកម្លាំងប្រដាប់អាវុធរបស់ យើងមានភារកិច្ចការពារតាមតួនាទីរបស់ ខ្លួនតែប៉ុណ្ណោះដោយបាញ់ទម្លាក់យន្ដហោះ ដែលចូលដែនអាកាសដោយគ្មានការ អនុញ្ញាត។
លោកបន្ដទៀតថា នៅពេលនេះបើ មានយន្ដហោះណាមួយបន្ដចូលទឹកដីរបស់ ខ្លួននោះក៏នឹងមានហេតុការណ៍ខាងលើ កើតឡើងដូចគ្នា។
ទួរគីបញ្ជាក់ទៀតថា ការបាញ់ទម្លាក់ យន្ដហោះចម្បាំងរបស់រុស្ស៊ីនោះដោយសារតែយន្ដហោះនោះមិនស្ដាប់តាមការ ព្រមានរបស់ភាគីទួរគីទើបត្រូវបង្ខំចិត្ដ ធ្វើបែបនេះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី